ក្រុងប៉ោយប៉ែត៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅត្រង់ចំណុច ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅម្ដុំចំនុចស្ថានីយ៍ ថ្លឹងរថយន្ត ( កូនដំរី ) ហើយការប៉ះទង្គិចរវាងរថយន្តដឹកឥដុ្ឋ និង រថយន្តដឹកទំនិញ ធុនធំ នេះ បានកើតឡើងនៅព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៦និង១៥នាទី បណ្តាលអោយស្លាប់បុរស់ម្នាក់ដែលជាតៃកុងឡានដឹកឥដ្ធ នៅ នឹងកន្លែងកើតហេតុ និងមានអ្នករងរបួស ២នាក់ ស្រីម្នាក់ ប្រុសម្នាក់ បច្ចុប្បន្ន អ្នករងរបួសទាំង២អ្នក បានបញ្ចូនទៅកាន់មន្ទីពេទ្យបង្អែកសង្គ្រោះជាបន្ទាន់ផងដែរ។ បើយោងតាមកាបកស្រាយរបស់លោកវរសេនីយ៍ត្រី ម៉ា រិន មេប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តបានប្រាប់អោយដឹងថា៖ ក្នុងហេតុការណ៍នេះដែរ មានរថយន្តដឹកទំនិញ (អេតចាយ) បើកបរដោយជនមិនស្គាល់ឈ្មោះ ក្នុងទិសដៅពីលិចទៅកើត បានចូលថ្លឹងរថយន្តនៅស្ថានីយ៍(កូនដំរី) រួចបើកបត់ត្រឡប់ទៅលិចវិញ ហើយក៏បានប៉ះគ្នាជាមួយរថយន្តដឹកឥដ្ឋ បើកបរពីទិសខាងកើតមកទិសលិច បានបុកពេញទំហ៊ឹងតែម្តង បណ្តាលអោយតៃកុងរថយន្តដឹកឥដ្ឋម្នាក់ឈ្មោះ ឯក ផៃ ភេទ ប្រុស ស្លាប់ នៅនិងកន្លែងកើតហេតុ (ដោយគាបជាប់ក្នុងរថយន្ត) និង ពីរនាក់ទៀត ដោយមានបុរស់ឈ្មោះ ប្រុស អាយុ ៣១ ឆ្នាំ ម្នាក់រងរបួសធ្ងន់ និងស្រីម្នាក់ ឈ្មោះ ឡុង អៀង អាយុ ៣៩ ឆ្នាំ រងរបួសស្រាល ចំណែកតៃកុងរថយន្តដឹកទំនិញរត់គេចខ្លួនបាត់ស្រមោល។ លោកបានបន្តអោយដឹងទៀតថា៖ ក្នុងករណីខាងលើនេះដែរ សមត្ថកិច្ចបានមកសម្រួលចរាចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ និងបានយករថយន្តទាំងពីរ មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនិមិត្ត រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ លោកបានបញ្ជាក់បន្ថែមថា៖ ចំពោះតៃកុងរថយន្តដែលបានរត់គេចខ្លួននោះ សមត្ថកិច្ចនិងបន្តចាត់វិធានការស្រាវជ្រាវ ដើម្បីស្វែងរកជនបង្កដែលជាអ្នកបើកបររថយន្ដធុនធំ យកមកអនុវត្តទៅតាមនីតិវិធី៕ ដោយៈ លោក ណុប ផល្គុណ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា