ខេត្តឧត្ដរមានជ័យ ៖ អាយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ លោកទ្រីសុភត័ ចៅក្រម និងលោកផ្កាយ២ទេស សំអាត បម្រើការងារនៅអគ្គនាយកដ្ឋានបញ្ជូនសាេ ក្រសួងការពារជាតិ ត្រូវបានឆ គ្រួសារជនពិការជើងមួយចំហៀងជាអតីត:យុទ្ធជន កាន់បណ្ណ័ក្រីក្រប្រភេទលេខ២ ប្ដឹងទៅក្រសួងយុត្តធម៌ កាលពីថ្ងៃទី២២ខែមិថុបាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ យោងទៅតាមពាក្យបណ្ដឹងទាំងស្រុង៖ នាងខ្ញុំឈ្មោះ ញ៉េប ពៅ ភេទស្រីអាយុ ៤៤ឆ្នាំ ជាតិខ្មែរ ប្ដីឈ្មោះ ធឹម ឆន ភេទប្រុស អាយុ ៥៤ឆ្នាំ ទីលំនៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ សូមគោរពជូនឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងយុត្តិធុម៌ កម្មវត្ថុ៖ សុំប្ដឹងអាយ្យការអមសាលាដំបូង ខេត្តឧត្ដរមានជ័យ និងលោក ទ្រី សុភត័ ចៅក្រម ដែលបានឃុបឃិតគ្នាជាមួយលោកផ្កាយ២ ទេស សំអាត ចាប់ឃុំខ្លួនខ្ញុំ បាទនាងខ្ញុំ ទាំងពីរនាក់ប្ដីប្រពន្ធ ដាក់ពន្ធធានាគា ទាំងអយុត្តិធម៌ខ្លាំងណាស់។ ចាប់ឃុំខ្លួនកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩ ខ្ញុំបាននៅក្រៅឃុំ នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០ សនាការ ជំនំជម្រះនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ប្រកាសសាលក្រម នៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២០ ។ ដោយបង្វែរសំណុំរឿងជម្លោះដីទៅជារឿងបរិហារបង្កាច់កេរ្ដិ៍ យោងតាមពាក្យបណ្ដឹង របស់ខ្ញុំបាទនាងខ្ញុំ ដាក់សុំអន្តរាគមន៍ចូលក្រសួងការពារជាតិ។ និងសវនាការអោយខ្ញុំបាទនាងខ្ញុំសងជំងឺចិត្តលោកផ្កាយ២ ទេស សំអាត ចំនួន៥០០០ដុល្លា(ប្រាំពាន់ដុល្លា)។ លោកផ្កាយ២ ទេស សំអាត អាយុ ៤៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ អភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ បម្រើការងារនៅអគ្គនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ។ នៅក្នុងសវនាការ ចៅក្រម ទ្រី សុភ័ត មិនអនុញ៉ាតអោយដើមបណ្ដឹងលោក ទេស សំអាត ធ្វើសម្បថ និងមិនអោយខ្ញុំជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ បញ្ចូលសាក្សី បំភ្លឺ នៅសវនាការ ថែមទាំងកាត់ក្ដីអយុត្តិធម៌ អោយខ្ញុំសងជំងឺចិត្ត៥០០០ដុល្លា(ប្រាំពាន់ដុល្លា)ទៅលោក ទេស សំអាត ថែមទៀត ទាំងដែលខ្ញុំទាំងពីនាក់ប្ដីប្រពន្ធគ្មានកំហុស។ តបតាមកម្មវត្ថុខាងលើ៖ នៅឆ្នាំ២០០២ ខ្ញុំបាទនាងខ្ញុំ មានគ្នាចំនួន១២គ្រួសារ ត្រូវបានលោក ផ្កាយ២ ទេស សំអាត ជួលពួកខ្ញុំទៅកាប់រានដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធចំនួន២ទីតាំង មានទំហ៊ុំ២២០ហិតា ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ នៅឆ្នាំដ៏ដែលលោកផ្កាយ២អត់ប្រាក់ឈ្នួលអោយ ក៏សុំពួកខ្ញុំ កាប់រានព្រៃឈើយកដីរដ្ឋ ចែកគ្នា លោកផ្កាយ២ នៅចាំការពារមិនអោយមេព្រៃនិងបរិស្ថានចាប់ និងចេញថ្លៃសាំង៣កាន អង្ករ២ការ៉ុង និងតំលៃឈ្នួលកាប់ព្រៃ ៤០ម៉ឺនរៀលក្នុងមួយហិតា។ រហូតកាប់ព្រៃរួចរាល់ ពួកខ្ញុំបរបួលទៅវាស់ដីចែកគ្នា តែលោក ទេស សំអាត ផ្កាយ២ យកឡេះថាជាប់រវល់រហូត ក្រោយមកនៅឆ្នាំ២០១៤ លោកផ្កាយ២ ទេស សំអាត បានយកអាវុទ្ធខ្លីទៅបាញ់គំរាម ចំនួន២គ្រាប់ សំដៅទៅប្ដីរបស់នាងខ្ញុំ តែមិនផ្ទុះ នៅលើផ្ទះនាងខ្ញុំ នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នៅឆ្នាំ២០១៣ ខ្ញុំទៅសុំក្រុមយុវជនវាស់វែងធ្វើបណ្ណ័កម្មសិទ្ធ តែគេមិនទាន់បានវាស់អោយ ក្រោយមកស្រាប់តែ លោកផ្កាយ២ទៅលួចធ្វើបណ្ណ័កម្មសិទ្ធយកអស់ រួចយកទៅលក់អស់ទៀត។ នៅពេលខ្ញុំប្ដឹងអោយក្រសួងការពារជាតិជួយអន្តរាគមន៍ បែជាលោក ទេស សំអាត ផ្កាយ២ យកពាក្យសុំអន្តរាគមន៍របស់ខ្ញុំ នៅក្រសួងការពាជាតិ ប្ដឹងខ្ញុំទៅសាលាដំបូងខេត្តឧត្ដរមានជ័យ ពីបទបរិហាបង្កាចកេរ្ដិ៍ ចាប់ខ្ញុំដាក់គុក ទាំងអយុត្តិធម៌ និងអោយខ្ញុំសងជុំងឺចិត្ត៥០០០ដុល្លាថែមទៀតផង។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងយុត្តធម៌ មេត្តាជួយ ដាក់ការស៊ើបអង្កេត ក្នុងសំណុំរឿងរបស់ខ្ញុំបាទនាងខ្ញុំនិងផ្ដល់ភាពអយុត្តិធម៌ ដល់គ្រួសារខ្ញុំផងទាន។ ពលរដ្ឋខាងលើបានបញ្ជាក់ថា៖ ពួកគាត់សម្រេចចិត្ដប្ដឹងអាយ្យការចៅក្រម និងលោកផ្កាយ២ ទេស សំអាត ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយសាតែ គាត់សុំតែរួចខ្លួនមិនទាមទាអីទៀតទេ តែគេមិនព្រម ហើយអោយគាត់សងជំងឺចិត្ត៥០០០ដុល្លា(ប្រាំពាន់ដុល្លា)បើមានប្រាក់បង់ក្នុងរយ:ពេល១ខែចៅក្រម លោក ទ្រី សុភត័ ថានិងចាប់ដាក់គុកវិញ ៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា