ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្តៅៗ.! លោក ហង្ស ម៉ៅ និងបក្ខពួករងការចោទយកត្រាក់ទ័រឈួសឆាយផ្ទះសង្កសីនិងរបងព្រំដីរាបដល់ដី ម្ចាស់បានត្រឹមស្រែកយំ.!!!
Sat,27 June 2020 (Time 05:45 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 1529នាក់)


ក្រុងប៉ោយប៉ែត៖ លោកស្រី ជា សុខហ្គិច ដែលជាម្ចាស់ផ្ទះ បានត្រឹនស្រែកទ្រហោយំ រកយុត្តិធម៌ បន្ទាប់ពីគ្រួសារគាត់ បានសង់ផ្ទះចាំដីទំហំ៤×៦ម៉ែត្រ នៅចំណុចស្វារអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចោទថាក្រុមបក្ខពួកលោក ហង្ស ម៉ៅ ជាអ្នកឈួសឆាយបំផ្លាញ ទ្រព្យសម្បត្តិគាត់ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ។ បើយោងតាមការរៀបរាបរបស់ស្រ្តីជាម្ចាស់ដី ឈ្មោះ ជា សុខហ្គិច អាយុ៣៥ឆ្នាំ រស់នៅភូមិសុភី ឃុំពងស្វាយ ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បានអះអាងថា៖ ដីគាត់នៅចំណុចខាងលើរមានទំហំ៣ហិតា៨៥អា ដែលសល់ពីកេរ្ដ៏ឪពុកទុកឲ្យតាំងពីឆ្នាំ២០០១ កាប់ឆ្កាព្រៃ ដែលជាតំបន់មីន មានប្លង់កាន់កាប់ពីអាជ្ញាធរមូលដ្ឋានទទួលស្គាល់ លុះដល់ឆ្នាំ២០១៩ លោកប៉េអឹមផ្កាយពីលើផ្ទៃប្រទេសជា សំណាង នៅទីក្រុងភ្នំពេញ មកយកហើយជម្លោះមិនទាន់ដាច់ស្រាច នៅសេសសល់ដីមិនដល់១ហិតា អោយបងប្អូនធ្វើផ្ទះស្រាប់តែលិចមុខលោក ហ្សង ម៉ៅ និងបក្ខពួកមកបញ្ជាឲ្យត្រាក់ទ័រឈួសឆាយផ្ទះរាបដល់ រួមទាំងបង្គោលព្រំដីជិតម្ភៃដើមរាប់ដល់ដី ដែលជារបស់គាត់ ដែលខំសាងសង់លើដីដែលសេសសល់ លោកស្រីអះអាងថា សង់ផ្ទះនិងបោះបង្គោលលើដីរបស់គេ ពិតជាអយុត្តិធម៏ណាស់ ក្រោយពីបញ្ជាឲ្យត្រាក់ទ័រឈួសឆាយផ្ទះនិងបង្គោលព្រំដីរាបដល់ដី រួចហើយដេញឲ្យទៅទូទាត់ប្រាក់នៅសាលាក្រុង ប៉ោយប៉ែត។ លោកស្រី ជា សុខហ្គិច បញ្ជាក់ថា៖ អស់លោកអ្នកមានអំណាចមួយចំនួនតូច មកឈួឆាយយកដីពលរដ្ឋតែងនិយាយថា មានប្លងរឹងរំលោភលើដីគាត់ គាត់ថាប្លង់រឹងចំពោះអ្នករំលោភយកដីគាត់គ្មានយុត្តិធម៏នោះទេ ក្នុងអំឡុងក្រុមបក្ខរបស់លោក ហង្ស ម៉ៅ ឈួសឆាយផ្ទះលើដីកម្មសិទ ស្ត្រីរងគ្រោះបន្តថា គាត់បានទូរស័ព្ទទៅលោកអភិបាលខេត្តបន្ទាយមានជ័យ សុំជួយអន្តរាគមន៍ដើម្បីរកដំណោះស្រាយ ប៉ុន្តែមិនបានលទ្ធិផល បានត្រឹមអោយថតទុកជាភស្តុតាងតែប៉ុណ្ណោះ ។ ប្រភពពលរដ្ឋនៅក្រុងប៉ោយប៉ែតថា៖ លោកហង្ស ម៉ៅ ល្បីរឿងអាស្រូវច្រើនណាស់ ចំពោះដីធ្លីនៅក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ អ្នកណាក៏រងទុក្ខដែរ ដោយគេអនុវត្តន៍ឈ្នះបានដី ចាញ់បានប្រាក់ ព្រោះមានអ្នកមានអំណាចនៅពីក្រោយខ្នងលោកហង្ស ម៉ៅ ទើបលោកល្បីឈ្មោះពេញស្រុកក្រុង រឿងដីធ្លី តែមន្ត្រី និងសមត្ថកិច្ច ជំនាញគ្មានចំណាត់ការលើរឿងលោក ហង្ស ម៉ៅ ដែលរាល់ពាក្យបណ្ដឹង ឬរាល់ជម្លោះរវាង ហង្ស ម៉ៅ និងពលរដ្ឋនោះទេ.?។ ស្ត្រីរងគ្រោះ ជា សុខហ្គិច បន្ថែមថា៖ សូម្បីតែពួកគាត់ហៅទៅបង្ហាញព្រំដីក៏ក្រុមលោក ហង្ស ម៉ៅ មិនមើលដែរ នៅតែបញ្ជាត្រាក់ទ័របំផ្លាញ់ផ្ទះ បង្គោលរងបងរួមទាំងឈួសឆាយលុបប្រឡាយព្រំដី ហើយបង្គោលព្រំដីដែលបោះនោះ បានបោះក្នុងអំឡុងឆ្នាំ២០០១ មិនមែនទើបតែបោះនោះទេ តែក្នុងពេលបោះបង្គោលព្រំដីមិនមាននណាម្នាក់ថា ដីនេះជាដីរបស់គេនោះទេ ទើបរោងចក្រនៅក្បែរដីមានតម្លៃ ស្រាប់តែលិចមុខជំទាវ មានអំណាចមកអះអាងថា ដីគេទៅវិញ ជាងនេះទៅទៀតគាត់សូមអំពាវនាវដល់រាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្តបន្ទាយមានជ័យ មេត្តាជួយរកយុត្យិធម៌ដល់គ្រួសារគាត់វិញផង។ ករណីចោទប្រកាន់ខាងលើ លោក ហង្ស ម៉ៅពេលអ្នកសារព័ត៏មានទូរស័ព្ទទៅលេខ លោកផ្ទាល់Tell. 012417788 ចូលពីរដងហើយតែមិនមានអ្នកទទួលឬលើកនោះទេ.???។ ជុំវិញការចុះផ្សាយករណីខាងលើ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាកញ្ចក់ឆ្លុះបញ្ចាំង រឿង ល្អ និង រឿងអាក្រក់ ពីសង្គម ហើយសារព័ត៌មានចុះផ្សាយទៅនេះរិះគន់ក្នុងន័យស្ថាបនាកែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារព័ត៌មានចុះផ្សាយទៅ បើសិនជាសាមីខ្លួនគិតថា ខុសត្រង់កន្លែងណាមួយដោយមិនសមរម្យនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098 / 0886606773៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ KTV បញ្ជូន​អ្នក​លក់គ្រឿងញៀន​តែ១៥​នាក់​ទេទៅ​តុលាការ​! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា បទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ នឹងធ្វើឱ្យកងកម្លាំងនគរបាលជាតិ ប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយាបថថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជាអ្នកបម្រើនិងការពារប្រជាពលរដ្ខ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
577 នាក់
ម្សិលមិញ :
255 នាក់
សប្តាហ៍នេះ :
1561 នាក់
ខែនេះ :
8359 នាក់
3 ខែនេះ :
37100 នាក់
សរុប :
1406321 នាក់