ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ចុះឃាត់ខ្លួនសង្ស័យ២នាក់ប្តីប្រពន្ធ និងដកហូតបានវត្ថុតាង ថ្នាំញៀនមួយចំនួនធំ នៅចំណុច ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០១និង១០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ រួចនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោក ង៉េង សុជា បានបញ្ជាក់អោយដឹងទៀតថា៖ ការឃាត់ខ្លួនប្តីប្រពន្ធ២នាក់លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំនេះ បានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត លោកបានឲ្យកម្លាំងនគរបាលជំនាញ ក៏ដូចជាកម្លាំងនគរបាលក្រុង ស្រុក និងវរសេនាតូចការពារព្រំដែនគោកទាំង៤ ចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវចំពោះបទល្មើសគ្រឿងញៀន អោយដូចជាភ្លៀងរលឹម អោយអស់ពីមូលដ្ឋានរបស់ខ្លួនក្រោបក្តាប់។ ក្រោយពីបានទទួលបទបញ្ជាហើយ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការស៊ើបអង្កេតតាមវិធានការជំនាញឈានដល់ការបង្រ្កាបមុខសញ្ញាសង្ស័យលួចលក់ថ្នាំញៀនបាន២នាក់ប្តីប្រពន្ធ មានឈ្មោះ ឈិន សំពៅ ភេទប្រុសអាយុ៥១ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ទុយ សុភា អាយុ៤៧ឆ្នាំ មានទៅលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ផ្កាឈឈូក មានអក្សរ wy លើគ្រាប់ថ្នាំម្ខាង ចំនួន៣១ថង់ ពណ៌ខៀវ ស្មើ៦.០០៥គ្រាប់ ក្នុងនោះថ្នាំញៀនគ្រាប់ពណ៌បៃតងចំនួន៦០គ្រាប់មានទម្ងន់៥៤០,៤៥ក្រាម និងថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា ចំនួន០៥ថង់ មានទម្ងន់ ១៤៣,២២ក្រាម រួមទាំងសម្ភារៈមានទូរស័ព្ទដៃចំនួន០២គ្រឿង ធុងទឹកកកពណ៌ក្រហមដែលជនសង្ស័យលាក់ទុកថ្នាំញៀនចំនួន១កាបូបក្រណាត់១ បំពង់កែវចំនួន១ និង សំបកវេចខ្ចប់មួយចំនួនទៀត ។ លោកបានបន្តថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះខ្លួនបានពីមិត្តភ័ក្រ្តរបស់គេយកមកលក់បន្តនៅក្នុងខេត្តពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រួមនិងមានវត្ថុតាងជាក់ស្តែង លោក ង៉េង សុជា នគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕ ដោយៈ លោក វ័ន ប៊ុនរើន អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា