ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) ថ្មីៗនេះទីតាំងមជ្ឈមណ្ឌលកម្សាន្ត(រ៉ក់)ដែលធ្លាប់មានឈ្មោះស្អុយសាយភាយដោយសារបញ្ហាគ្រឿងញៀន ខណៈនេះត្រូវបានគេវាយបំផ្លាញចោលទាំងស្រុង.!!!
Thu,04 June 2020 (Time 03:38 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ (ចំនួនអ្នកអាន: 910នាក់)


រាជធានីភ្នំពេញ៖ មកទល់ពេលនេះអតីតមជ្ឈមណ្ឌលកម្សាន្តរ៉ក់ត្រូវបានសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រគល់ឱ្យទៅម្ចាស់ដើមវិញហើយ ហើយត្រូវបានគេកំពុងតែវាយកម្ទេចចោលស្ទើរតែ100% តែគេក៏មិនដឹងថាគេសង់អ្វីជំនួសវិញ ហើយធ្វើអ្វីអោយពិតប្រាកដនោះទេ។ ជាមួយគ្នានេះដែរ ក៏មានការលើកឡើងថាមជ្ឈមណ្ឌលកំសាន្ត(រ៉ក់)ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គឺជាកន្លែងកម្សាន្តដ៏ធំមួយ នៅកណ្ដាលរាជធានីភ្នំពេញហើយក៏ជាកន្លែងដែលប្រមូលផ្តុំក្រុមក្មេងស្ទាវប្រុសស្រីយ៉ាងគគ្រឹកគគ្រេង ចូលមកកំសាន្តក្រោមឥទ្ធិពលគ្រឿងស្រវឹង និងសេពគ្រឿងញៀនពេញបន្ទុកនាពេលកន្លងមក។ ហើយអ្វីដែលជាការគាត់សំគាល់ ក្រោយពីកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០១ និង៤០ នាទី រំលងអាធ្រាត ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ពេលនោះបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីរាប់រយនាក់និងចុងក្រោយបានឃាត់ខ្លួនលោកឧកញ៉ា គិត ធាង ដែលជាម្ចាស់ទីតាំងនោះផងដែរ ហើយកាលនោះសមត្ថកិច្ចបានដកហូតថ្នាំញៀនបានជាង៥០ គីឡូក្រាម ជាវត្ថុតាង នៅក្នុង មជ្ឈមណ្ឌលកំសាន្ត(រ៉ក់) និងបិទអាជីវកម្មជាងមួយឆ្នាំមកហើយ។ រហូតមកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នេះ អាគារទីតាំងខាងលើ ក្រោយពីត្រូវបានប្រគល់ទៅអោយម្ចាស់ដើមវិញ នឹងត្រូវបានគេធ្វើជារបងឡោមព័ទ្ធពីខាងក្រៅយ៉ាងខ្ពស់ដាក់គ្រឿងចក្រ និងរថយន្តដឹកដីជាច្រើនគ្រឿងសម្រុកវាយកម្ទេចចោល និងដឹកចេញដោយមានក្រុមសន្តិសុខយាមកាមយ៉ាងតឹងរឹង ហើយក៏មានការហាមឃាត់មិនអោយអ្នកកាសែតថតផ្តិតយករូបភាពផងដែរ។ ហើយបើយោងតាមការបកស្រាយពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអោយសារព័ត៌មានដឹងថា៖ មជ្ឈមណ្ឌលកម្សាន្ត(រ៉ក់)ត្រូវបានលោកព្រះរាជអាជ្ញារបស់សាលាដំបូងរាជធានីភ្នំពេញ ធ្វើការប្រគល់ទីតាំងនេះទៅអោយម្ចាស់ដើមវិញហើយនាបច្ចុប្បន្ននេះ ពេលនេះម្ចាស់គេកំពុងតែធ្វើការវាយកំទេចអាគារ មជ្ឈមណ្ឌលកម្សាន្ត(រ៉ក់) ចោល ហើយការវាយកម្ទេចចោលនេះដែរ គឺគេធ្វើឡើងចំនួនពី២ទៅ៣ សប្តាហ៍ហើយ ប៉ុន្តែចំពោះគោលដៅទៅថ្ងៃខាងមុខគេធ្វើអ្វីទៀតនោះក៏ពំុទាន់ដឹងច្បាស់នោះទេ.?។ ជុំវិញនៃការវាយកម្ទេចចោល មជ្ឈមណ្ឌលកំសាន្ត(រ៉ក់) ដែលជាសំបុកគ្រឿងញៀនជាង៥០ គីឡូក្រាម ជាវត្ថុតាង ធ្វើអោយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានការងឿយឆ្ងល់ជាខ្លាំង មិនគួរវាយចោលបំបិទ ភស្តុតាងនោះទេ ព្រោះថាតុលាការកំពុងសើរើសំណុំរើងនេះ។ សូមរំលឹកថា៖ នៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៃសំណុំរឿងព្រហ្មទណ្ឌលេខ១៣,១៥ ដែលមានជនជាប់ចោទចំនួន៣៤នាក់ ដែលត្រូវចោទប្រកាន់ពីបទ ចិចែងចាយឱ្យប្រើប្រាស់ខុសច្បាប់ នៅសារធាតុញៀន ផ្សំគំនិតនូវអំពើប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចមជ្ឈមណ្ឌលកំសាន្ត(រ៉ក់)ស្ថិតនៅលើផ្លូវមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៩ ដោយផ្ដន្ទាទោសជនជាប់ចោទ ម្នាក់ៗដាក់ពន្ធនាគារចម្លោះ ពី១ឆ្នាំ,៦ខែ ដល់៤ឆ្នាំ និងពិន័យជាទឹកប្រាក់ ពី ៣ លានរៀល និង៨លានរៀល។ មាត្រា​ ៤៤ កថាខណ្ឌទី២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ចែងថា អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺ ជា​បទ​សម្រួល​អោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវ​ផ្តន្ទាទោស​ចាប់ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
974 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6286 នាក់
ខែនេះ :
22124 នាក់
3 ខែនេះ :
76743 នាក់
សរុប :
1660670 នាក់