ខេត្តព្រៃវែង៖ សង្វៀនជល់មាន់ដ៏ធំ១កន្លែងកំពុងបើកលេងប្រកបដោយរលូន ដែលកំពុងលាក់បាំងពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដែលទីតាំងនេះស្ថិតនៅចំណុចភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល។ ប្រជាពលរដ្ឋរស់នៅទីនោះមានការងឿយឆ្ងល់ជាខ្លាំងថាតើ? ទីតាំងសង្វៀនជល់មាន់និងអាប៉ោងខាងលើនេះ មានបារមីខ្លាំងប៉ុណ្ណា?មានខ្សែបង្អែកធំប៉ុណ្ណា? ទើបអាចអាចបើកលេងបានយ៉ាងលូនដូច្នេះ?។ បើយោងប្រភពពីអ្នកលេងនៅខាងក្នុង បានអោយដឹងថា៖ កន្លែងជល់មាន់និងអាប៉ោងមួយនេះ ដំណើរការទៅបាន ក៏ដោយសារតែមានអ្នកសារព័ត៌មានពីរបីនាក់ជាអ្នករត់ការអោយម្ចាស់សង្វៀនជល់មាន់និងអាប៉ោងខាងលើនេះ ទើបអាចបើកលេងបានសេរី ហើយក៏មិនខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននៅទីនូសនោះទេ ព្រោះសែនសំណែនត្រូវ។ ប្រភពបន្តថា៖ នាពេលថ្មីៗនេះមានអ្នកញៀនល្បែងនាំគ្នាសម្រុកមកចូលលេងភ្នាល់យ៉ាងច្រើនកុះករ គឺដោយម្ចាស់សង្វៀនជល់មាន់បានអះអាងថា៖ គ្មាននាក់ណាហ៊ានចាប់នោះទេ.? ព្រោះលោកបានចំណាយប្រាក់ជាច្រើនសំរាប់បង់ជាខែជូនដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ទទូទាំងស្រុកនិងខេត្តព្រៃវែង អស់ហើយដែរ ដើម្បីសារាចរលេងបានជារៀងរាល់ថ្ងៃ សូមបងប្អូនជាភ្ញៀវកុំទៅខ្លាចអី។ សូមរំលឹកថា៖ ប្រសាសន៍ដ៏មានតំលៃរបស់ សម្ដេច តេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កន្លងមក បានមានប្រសាសន៍ថា អ្នកយកព័ត៌មានត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយ ឬផ្សាយញួសញង់បំពុលសង្គម នៅទេ ត្រូវតែលុបនាំគ្នាផ្សាយបំបាត់ព័ត៌មានក្លែងក្លាយ គឺផ្សាយតែព័ត៌មានណាពិត។ គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាអោយបញ្ឈប់អាជីវកម្មល្បែងភ្នាល់ (សង្វៀនជល់មាន់ ក៏ដូចជាសង្វៀនជល់មាន់តាមទូរទស្សន៍អនឡាញ ទូហ្គេម បាញ់ត្រី និងអ៊ិនធើណេត) អោយអស់ត្រឹមបំណាច់ឆ្នាំ២០១៩ នោះ យើងឃើញថា ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានបិទសេវាកម្មទាំងនេះ ដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាលបាតែមួយរយៈពេលមានសភាពស្ងប់ស្ងាត់។ ប៉ុន្តែក្នុងឆ្នាំ២០២០នេះ ហេតុអ្វីបានជាម្ចាស់ទីតាំងសង្វៀនជល់មាន់និងអាប៉ោង ដែលស្ថិតនៅចំណុចភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង មួយនេះ ថ្លើមធំពាសមេឃ ហ៊ានបន្តបើកការលេងល្បែងស៊ីសងយ៉ាងគឃ្លើន មិនញញើត និងហ៊ានប្រឆាំងទៅនឹងច្បាប់រាជរដ្ធាភិបាលទៅវិញ។ ជុំវិញករណីបើកបនល្បែងស៊ីសងខាងលើ ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ជា សុ មេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង សូមមេត្តាឯកឧត្តម មានចំណាត់ការ បង្ការ ទប់ស្កាត់និងបង្ក្រាប ទៅលើទីតាំងសង្វៀនជល់មាន់និងអាប៉ោង ដ៏មានបុណ្យបារមីខាងលើនេះផងទាន សូមឯកឧត្តមទាំងពីរ កុំបន្ធូរដៃបន្តទៀតអី ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល ប្រាប់អោយមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តតាមទូនាទីរៀងៗខ្លួន ដើម្បីបាននូវ សុវត្ថិភាព ជូនប្រជាពររដ្ឋឡើងវិញផងទាន៕ ដោយៈ លោក ហ៊ីម ឯក និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា