ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រសួងសុខាភិបាល ប្រកាសតាមចាប់អ្នកលក់ថ្នាំពេទ្យប្រភេទនេះ បើបងប្អូនឃើញសូមរាយការណ៍ប្រាប់អាជ្ញាធរផង.!!!
Tue,28 July 2020 (Time 07:19 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 858នាក់)


រាជធានីភ្នំពេញ៖ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បាន​អះអាងថា ក្រសួង​បាន​ស្រាវជ្រាវ​ រកឃើញ​មាន​ ឱសថ​ឈ្មោះ Augbatam 312,5 ផលិត​ដោយ Mekophar Chemical Pharmaceutical J.S.Co គ្មាន​ លេខ​បញ្ជិកា និង គ្មាន​ការទទួលស្គាល់​ពី ​ក្រសួងសុខាភិបាល។ អាស្រ័យហេតុនេះ និង អនុលោម​តាមច្បាប់ ​ស្តីពី​ការគ្រប់គ្រង​ឱសថ ក្រសួងសុខាភិបាល មាន​វិធានការ​ដូច ខាងក្រោម​៖ ១. គ្រប់​អភិបាល នៃគណៈ​អភិបាលរាជធានី ខេត្ត ត្រូវ​ណែនាំ​ដល់​ លោក លោ​ស្រី ប្រធាន​មន្ទីរ ​សុខាភិបាលរាជធានីខេត្ត ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដល់​គ្រប់​សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន ​លក់​ឱសថ​ ទាំងអស់បញ្ឈប់ការ ប្រើប្រាស់ និង តាំង​លក់ ឱសថ​ឈ្មោះ Augbatam 312,5 គ្មាន​ លេខ​បញ្ជិកា នេះ​តទៅទៀត ។ ២.​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ ត្រូវ​សហការជាមួយមន្ទីរសុខាភិបាល រាជធានីខេត្ត វេជ្ជបណ្ឌិត ឱសថការី អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល និង អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បីតាមដាន​រក​ជនខិល ខូច​មក​ផ្តន្ទាទោស និង ប្រមូល​ឱ​ស​ ឈ្មោះ Augbatam 312,5 គ្មាន ​លេខ​បញ្ជិកា មក​កម្ទេចចោល ។ ៣. លោក លោ​ស្រី ឱសថការី ដែល​ទទួលបន្ទុកបច្ចេកទេស នៃគ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ត្រូវ​បញ្ឈប់​ការចែក​ចាយ និង តាំង​លក់ ឱសថ​ឈ្មោះ Augbatam 312,5 គ្មាន​លេខ​បញ្ជិកា ជាបន្ទាន់ ។ ៤. ក្រសួងសុខាភិបាល នឹង​ចាត់វិធាន ការ​តឹងរ៉ឹង ​តាមផ្លូវ​ច្បាប់ ចំពោះ​ជនខិលខូច សេវា​សុខាភិបាល​ឯកជន និង គ្រឹះស្ថាន​ លក់​ឱសថ​ទាំងអស់ ដែល​នៅតែ​បន្ត​ចែកចាយ ឬ តាំង​លក់​ឱសថ​ខុសច្បាប់​ ខាងលើ ។ ក្រសួងសុខាភិបាល​សង្ក​ត់​ធ្ងន់​ថា ករណី​បាន ​ជួប ឬ បានឃើញ​ជន​ណាកំពុង​ចែកចាយ ឬ កំពុង​តាំង​លក់​ឱសថ​ខុសច្បាប់​ខាងលើនេះ សូម​បងប្អូន ​ប្រញាប់​ផ្តល់ព័ត៌មាន ឬត្រូវការ​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទូរស័ព្ទ​លេខTell.០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ សូមអរគុណ៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
28 នាក់
ម្សិលមិញ :
274 នាក់
សប្តាហ៍នេះ :
4164 នាក់
ខែនេះ :
21962 នាក់
3 ខែនេះ :
73327 នាក់
សរុប :
1668058 នាក់