ខេត្តកំពង់ធំ៖ បុរសកម្មករម្នាក់ ធ្វើការនៅក្រុមហ៊ុនចិញ្ចឹមសត្វស្វា មានអាការៈមិនស្រួលខ្លួនឈឺដៃឈឺជើង ទៅសម្រាកព្យាបាលនៅពេទ្យឯកជនឈ្មោះ (វិជ្ជ: ច្រិប សុធី ពិគ្រោះព្យាបាលជំងឺទូទៅ) ស្រាប់តែប្រតិកម្មថ្នាំងបណ្តាលអោយស្លាប់បាត់បង់ជីវិតនៅគ្រាដាក់សេរ៉ូម ក្នុងផ្ទះ គ្លីនិកឯកជននោះ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង ៤០ នាទី ស្ថិតក្នុងភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សូមបញ្ជាក់: ចំណុចផ្ទះគ្លីនិកឯកជន: ដែលមាន ឈ្មោះ ច្រិប សុធី (ហៅឈុច) ភេទប្រុស ជនជាតិខ្មែរ មុខរបរ: ពេទ្យឯកជនមានច្បាប់ អនុញ្ញាត ស្ថិតនៅភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ។ សពជនរងគ្រោះឈ្មោះ ឈួន ឈួត ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចិញ្ចឹមស្វា នៅភូមិស្លែងខ្ពស់ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះបានឆ្លើយបំភ្លឺថា៖ រាល់ថ្ងៃជនរងគ្រោះគាត់ទៅធ្វើការនៅក្រុមហ៊ុនចិញ្ចឹមស្វាភូមិព្រៃព្រាល (ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ជាធម្មតា លុះដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះថា ឈឺដៃឈឺជើង មិនទៅធ្វើការទេ ហើយបានទៅអោយពេទ្យពិនិត្យនៅភូមិសានគរ ដែលគ្រូពេទ្យនោះឈ្មោះ ច្រិប សុធី(ហៅឈុច) ភេទប្រុស ក្រោយពីពិនិត្យរួចមក ពេទ្យថា ជម្ងឺគ្រុនឈឺ ពេលនោះពេទ្យបានដាក់សេរ៉ូមអោយនៅកន្លែងពេទ្យតែម្ដងរហូតដល់វេលាម៉ោងប្រហែល ២០និង០០ នាទី អស់សេរ៉ូម០៣ កំប្លោក ក៏ចាប់ផ្តើមរៀបចំដាក់សេរ៉ូមបន្តទៀត មុនដាក់បានអោយថ្នាំគ្រាប់លេបសិន រួចដាក់សេរ៉ូមបន្ត រហូត ដល់ម៉ោង ២៣និង៤០នាទី ជនរងគ្រោះក៏បានស្លាប់ ដោយដៃនៅកំពុងជាប់សេរ៉ូម ។ ក្រោយទទួលព័ត៌មានបានភ្លាមសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងគ្រូពេទ្យកោសល្យវិច័យ និងជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យសាកសព។ បន្ទាប់ពីបានពិនិត្យធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានជាបឋមថា៖ ការស្លាប់នៃជនរងគ្រោះគឺអាចបណ្ដាលមកពីប្រតិកម្មថ្នំាដែលមកពី គ្រូពេទ្យ ព្យាបាលគ្មានជំនាញច្បាស់លាស់៕ ដោយៈ លោក សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា