ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ពិធីសម្ពោធដាក់អោយដំណើរការអគារការិយាល័យច្រកចេញចូលតែមួយ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងមានការអញ្ជើញចូលរួមពីសំណាកអាជ្ញាធរមន្ត្រីរាជការសមត្ថកិច្ចប្រដាប់អាវុធទាំង៣ អញ្ជើញចូលរួមខេត្ត,ស្រុក យ៉ាងច្រើនកុះករផងដែរ។ ជាកិច្ចចាប់ផ្តើម៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឡើងថ្លែងក្នុងអង្គពិធីថា៖ សូមរម្លឹកដល់មន្ត្រីការិយាល័យច្រកចេញចូលតែមួយក្នុងថ្ងៃនេះ គឺដើម្បីធ្វើអោយប្រសើរឡើងនូវអគារការិយាល័យ សម្រាប់ធ្វើការទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានស្របទៅនឹងភាពរីកចម្រើននៃប្រទេសជាតិនាពេលបច្ចុប្បន្ននេះ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវអង្គភាពច្រកចេញចូលតែមួយនេះឡើង គឺដើម្បីជំរុញការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅមូលដ្ឋាន គឺសំដៅឆ្លើយតបទៅនឹងសេចក្តីតម្រូវការចាំបាច់ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្តទៀតថា៖ ការបង្កើតការិយាល័យច្រកចេញចូលតែមួយ មានគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព ក្នុងការ ផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយតាមនីតិវិធីសាមញ្ញ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបបានរហ័សទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់កំពុងត្រូវការ។ អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ទៀតថា តាមរយៈនៃច្រកចេញចូលតែមួយនេះហើយដែលបានជំរុញឱ្យល្បឿនការងារទាំងឡាយ ដែលយើងបានអនុវត្តន៍កន្លងមករហូតដល់បច្ចុប្បន្នគឺទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋទូទៅហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញបន្តបង្កើតនូវច្រកចេញចូលតែមួយនេះនៅតាមបណ្តាស្រុកផ្សេងៗទៀត ដែលមិនទាន់មានដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋអោយបានលឿន។ ជាកិច្ចបញ្ចប់: ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរម្លឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ បម្រើក្នុងអង្គភាពច្រកចេញចូលតែមួយ នៅខេត្ត,ស្រុក ដែលបានបង្កើតឡើងហើយនេះ និងមន្ត្រីនៅគ្រប់មូលដ្ឋានទាំងអស់គប្បីត្រូវប្រកាន់យកគោលការណ៍សំខាន់ៗ៥ យ៉ាងគឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាពការជឿទុកចិត្ត តម្លាភាព ក្នុងការបំពេញការងារ ដោយត្រូវខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈ ការផ្តល់ប្រយោជន៍នានា ក្នុងការអភិវឌ្ឍ គាំពារសង្គម ប្រកបដោយសមធម៌ និងខិតខំដោះស្រាយឆ្លើយតបរាល់សំណើរ និងសំណូមពរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕ ដោយៈ លោក ភូ សោភ័ណ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចង្អុរបង្ហាញ ដល់កម្លាំងក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់ផ្សារកណ្តាល.!!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ផឹង សុខេន (ហៅ ភន) និងលោកស្រី លាភ គន្ធា បុត្រាបុត្រី បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន ៣៥០០ ដុល្លារ បូករួមនិងថវិកាបានមកពីសប្បុរសជននានា ២ លានរៀល សម្រេចស្តារផ្លូវមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ ក្នុងភូមិកៅបី និង ភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សម្ដេចក្រឡាហោម ស ខេង បើកពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បីរាប់ឆ្នាំហើយលោក ចន្ថា មេឈ្មួញខាងរកស៊ីបទល្មើសឈើខុសច្បាប់ អាជ្ញាធរមានសម្ថតកិច្ចមិនហ៊ានធ្វើការបង្រ្កាប ព្រោះខ្លាចបាត់ប្រាក់ចំណូលរបស់ខ្លួននិងបក្សពួក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា