ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី មានបពលរដ្ឋម្នាក់ឈ្មោះ ចង វ៉ឺត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទៅកាត់អុសដុតធ្យូង នៅចំណុចវាលត្រពាំងវែង ខាងជើងភូមិកណ្តោលប្រមាណ១០គីឡូម៉ែត្រ ខណៈពេលដែលកាត់ឈើ ស្រាប់តែដើមឈើ ដួលរលំសង្កត់លើ ទើបប្រពន្ធ និងអ្នកភ្ជួរស្រែរនៅក្បែរមកជួយ និងដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកថ្មពួកដាច់ខ្យល់ស្លាប់នៅមន្ទីពេទ្យតែម្តង។ ក្នុងករណីនេះក្រោយពីសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេតបឋម ដោយមានការបញ្ចាក់អះអាងពីប្រពន្ធរបស់សព និងបងប្អូនប្រជាពលរដ្ឋដែលទៅជួយសង្ក្រោះ បានបញ្ចាក់ថា៖ សពពិតជាដើមឈើកៀបសង្កត់ស្លាប់ដោយខ្លួនឯងប្រាកដមែន។ បច្ចុប្បន្ន: សពប្រគល់ជូនបងប្អូនសាច់ញ្ញាតិធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ លោក ឡាយ សុជាតិ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា