ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មន្ត្រីគ្រាប់ល្ពៅស្ងោរប្រចាំច្រកដូនរត័្ន.! កំពុងជិះសេះលេងដៃ ហ៊ានអោយក្រុមឈ្មួញដឹកបទល្មើសធនធានធម្មជាតិ យ៉ាងគគ្រឹកគ្រេង ចូលទៅប្រទេសវៀតណាម តាមច្រកខ្លួនគ្រប់គ្រង.!!!.មានវីដេអូ..
Tue,18 August 2020 (Time 12:55 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 889នាក់)


ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៖ តាមការមើលឃើញជាក់ស្ដែង ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព រួមនិងស្ថាប័ន សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) បានចុះថតផ្តិតយករូបភាពនៅច្រកព្រំដែនដូនរត័្នផ្ទាល់ ពីក្រុមឈ្មួញកំពុងធ្វើសកម្មភាពដឹកជញ្ជូនធ្យូង តាមមធ្យោបាយរថយន្តសាំយ៉ុង កែច្នៃ នៅវេលាទៀបភ្លឺ តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក៏នៅតែឃើញមានសកម្មភាពក្រក្រើកសារជាថ្មីយ៉ាងគំហុក ខណៈមន្ត្រីពាក់ព័ន្ធប្រចាំការនៅច្រកព្រំដែនដូនរ័ត្ន ហ៊ានបើកដៃអោយពួកក្រុមឈ្មួញ ដឹកធ្យូង ធ្វើចរាចរណ៍ចូលទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនដូនរ័ត្ន របស់ខ្លួន ស្ថិតភូមិចំបក់ ឃុំរូង ស្រុកមេមត់ បានដោយរលូន មិនមានមន្ត្រីពាក់ព័ន្ធស្ថាប័នណា ទប់ស្កាត់និងបង្ក្រាបនោះទេ។ ព្រោះប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ ៦១៧ ដូនរ័ត្ននិងមន្ត្រីពាក់ព័ន្ធប្រចាំការនៅច្រកព្រំដនកម្ពុជា-វៀតណាម នោះ ជានាក់បើកកុងត្រូល អោយពួកក្រុមឈ្មួញដឹកជញ្ជូនធ្យូង និងទំនិញគេចពន្ធគ្រប់ប្រភេទ ចេញចូលដោយសេរី.! ជាថ្នូរបង់ប្រាក់ដោយពុំបានចេញវិក័យប័ត្រ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន និងចែកបក្សពួកធ្វើមានបាន ដោយមិនខ្វល់បាត់ប្រាក់ចំណូលបង់ពន្ធចូលរដ្ឋអោយបានត្រឹមត្រូវនោះទេ។ មហាជនគ្រប់មជ្ឈដ្ឋាន និងមន្ត្រីមួយចំនួន ក្នុងស្រុកមេមត់ រួមនិងសារព័ត៌មានជាច្រើនស្ថាប័ន កំពុងមានការងឿងឆ្ងល់ជាខ្លាំង ខណៈប៉ុន្មានខែកន្លងទៅថ្មីៗនេះ ត្រូវបានប្រមុកថ្នាក់ដឹកនាំកម្ពុជា ចេញសេចក្តីប្រកាស អោយបិទច្រករបៀង និងច្រកតំបន់ នៅតាមបន្ទាត់ព្រំដែន គឺអោយបើកតែច្រកអន្តរជាតិ សម្រាប់ធ្វើការដឹកជញ្ជូនទំនិញចេញចូលតាមរថយន្តខ្នាតធំតែប៉ុណ្ណោះ និងមិនអោយភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិធ្វើដំណើរចេញចូលតាមច្រករបៀងព្រំដែន ឬច្រកទ្វារព្រំដែនអន្តរជាតិឡើយ.! គឺធ្វើដើម្បីការពារការរីករាលដាលខ្លាចឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍សារជាថ្មី និងដើម្បីការពារ-យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-៩ ដោយតាមការមើលឃើញនៃព័ត៌មានជាតិ និង ព័ត៌មានអន្តរជាតិ ជុំវិញពិភពលោក កំពុងមានកើនឡើង មានអ្នកឆ្លង និងអ្នកស្លាប់ ជាច្រើនលានអ្នកដោយសារជំងឺកូវីដ-១៩។   ហើយបើយោងតាមអនុសាសន៍ របស់ ឧត្តមសេនីយ៍ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មាធិការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវផែនការ ០៤ ចំណុច ទៅកាន់មន្ត្រីក្រោមឱវាទគណៈកម្មាធិការជាតិ និងមេបញ្ជាការកងរាជអាវុធហត្ថគ្រប់ខេត្ត/រាជធានី ដោយវិធានការទាំង ០៤ ចំណុចនោះរួមមាន៖ ទី១- ទប់ស្កាត់និងបង្ក្រាបអោយមានប្រសិទ្ធភាពរាល់បទល្មើសធនធានធម្មជាតិ។   ទី២-បញ្ជាអង្កេតការស្រាវជ្រាវរកជនល្មើសដែលពាក់ព័ន្ធនឹងបទល្មើស។ ទី៣-ចាប់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ។ ទី៤-ប្រមូលផ្ដុំកម្លាំងត្រៀមធ្វើអន្តរាគមន៍បង្ការទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសធនធានធម្មជាតិ ជាពិសេសនៅតាមបណ្ដាខេត្តនៃភូមិភាគឥសាន្ត។ ពាក់ព័ន្ធការដឹកជញ្ជូនបទល្មើសធនធានធម្មជាតិ និងទំនិញគេចពន្ធគ្រប់ប្រភេទ ដឹកចេញចូលតាមច្រកព្រំដែនដូនរ័ត្ន ក្នុងភូមិចំបក់ ឃុំរូង ស្រុកមេមត់ សារព័ត៌មានយើង បានធ្វើការខលទៅលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចូលហើយតែគ្មានអ្នកលើក។ ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ អង្គភាពយើងមិនអាចសុំការបំភ្លឺបានទេជុំវិញករណីខាងលើនេះ ដោយពុំស្គាល់លេខទូរស័ព្ទរបស់លោក។ ជុំវិញនៃការចុះផ្សាយករណីពាក់ព័ន្ធខាងលើ សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារ ជាភ្នែកជាច្រមុះ របស់រាជរដ្ឋាភិបាលកម្ពុជា និង ជាកញ្ចក់ឆ្លុះបញ្ចាំង រឿង ល្អ និង រឿងអាក្រក់ ពីសង្គម ហើយសារព័ត៌មានចុះផ្សាយទៅនេះរិះគន់ក្នុងន័យស្ថាបនាកែតម្រូវតែប៉ុណ្ណោះ.! មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាមួយឡើយ ហើយសារព័ត៌មានចុះផ្សាយទៅ បើសិនជាសាមីខ្លួនគិតថា ខុសត្រង់កន្លែងណាមួយដោយមិនសមរម្យនោះ សារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098 / 0886606773៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2010 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7322 នាក់
ខែនេះ :
23160 នាក់
3 ខែនេះ :
77779 នាក់
សរុប :
1661706 នាក់