ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកពូទីន ​និយាយថា រុស្ស៊ី​ ជាប្រទេសមានវ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ មុន​គេបង្អស់​លើ​លោក.!!!
Wed,12 August 2020 (Time 08:44 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 782នាក់)


ប្រទេសរុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី លោក វ៉ាទីមៀ ពូទីន នៅ​រសៀល​ថ្ងៃ​អង្គារ៍ ​សប្តាហ៍​នេះ បាន​ថ្លែង​ថា រុស្ស៊ី​ បាន​ក្លាយ​ជា​ប្រទេស​ដំបូង​បង្អស់លើ​លោក​ដែល​អនុញ្ញាតអោយផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្រោយ​ធ្វើ​តេស្ត​ជោគជ័យលើ​មនុស្ស​រយៈ​ពេល ២ខែ​កន្លង​មក​នេះ ដែល​នេះ​ជាភស្តុតាង​​បញ្ជាក់​ថា ប្រទេស​ខ្លួន​ពោរពេញ​ដោយ​ធនធាន​មនុស្ស​ប្រកប​ដោយ​សមត្ថភាព​ខាង​វិទ្យាសាស្ត្រ។ ក្រោយ​ការ​ប្រកាស​នេះ ពលរដ្ឋ​រុស្ស៊ី​ជាច្រើន​កាន់​តែ​មាន​សុទិដ្ឋិនិយម​ និងក្តី​សង្ឃឹម​ខ្ពស់ ក្រោយ​ពេល​ការ​សាកល្បង​លើ​មនុស្ស​នៅ​គ្លីនិក​បង្ហាញ​ថា តេស្ត​នេះ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​យូរអង្វែង។ ទោះ​បីជា​រុស្ស៊ី ត្រូវ​មើល​ឃើញ​ថា បាន​ពន្លឿន​ការ​អភិវឌ្ឍន៍​វ៉ាក់សាំង​ឈ្នះ​បណ្តា​ប្រទេស​ជឿន​លឿន​ជាច្រើន​ទៀត​ទូទាំង​ពិភពលោក​ក្តី ប៉ុន្តែ​អ្នក​ជំនាញ​ជាច្រើន នៅ​តែ​បង្ហាញ​ក្តី​បារម្ភ​ពី​សុវត្ថិភាព​វ៉ាក់សាំង​របស់​ប្រទេស​មហាអំណាច​នេះ ដែលថ្លែងក្នុងកិច្ចប្រជុំរដ្ឋាភិបាលិបាល ដែល​ផ្សាយ​លើ​ទូរទស្សន៍​រដ្ឋប្រទេស​នេះ លោក ពូទីន និយាយ​ថា វ៉ាក់សាំង អភិវឌ្ឍ​ន៍ដោយ​វិទ្យាសា្ថន Gamaleya ក្នុង​ទីក្រុង​ម៉ូស្គូ គឺ​មាន​សុវត្ថិភាព ដោយ​ថែម​ទាំង​បាន​ប្រើ​ទៅ​លើ​កូន​ស្រី​របស់​លោក​ទៀត​ផង។ “ខ្ញុំដឹង​ថា វា​មាន​ប្រសិទ្ធភាពយូរ​អង្វែង ក្នុង​ការ​បង្កើន​ប្រព័ន្ធភាព​ស៊ាំ ហើយ​ខ្ញុំ​សុំ​និយាយ​ជាថ្មី វា​បាន​ឆ្លង​កាត់​ដោយ​ជោគជ័យ​គ្រប់​ដំណាក់​កាល​តេស្ត”។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​បុរសមាន​ឥទ្ធិពល​បំផុតនៅ​រុស្ស៊ី​រូប​នេះ។ លោក​ថា លោក​សង្ឃឹម​ប្រទេស​លោក នឹង​ចាប់​ផ្តើម​ផលិត​វ៉ាក់​សាំង​ជាផ្លូវការ​ទ្រង់ទ្រាយ​ធំ​ឆាប់ៗ​នេះហើយ (នេះបើយោងតាមការផ្សាយ ការសែត កម្ពុជាថ្មី)៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1599 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6911 នាក់
ខែនេះ :
22749 នាក់
3 ខែនេះ :
77368 នាក់
សរុប :
1661295 នាក់