ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ខ្លាំងមែនលោក ពេជ្រ ពៅ (ហៅខុន)ជាមន្រ្តីនគបាលសក្ក័៣ មិនញញើតច្បាប់បើលក់គ្រឿងសង្ហារឹមអត់ច្បាប់បានយ៉ាងរលូន ទោះលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើចុះទៅហាមឃាតក៏មិនស្ដាប់ឡើយ.!!!
Thu,13 August 2020 (Time 08:02 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 689នាក់)


ខេត្តឧត្ដរមានជ័យ៖ តាមការលើកឡើងរបស់លោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ ឆ្លើយតមកអ្នកសារព័ត៍មាន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ពាក់ពន្ធ័នឹងទីតាំងលក់គ្រឿងសង្ហារឹមនៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង សាបដូចទឹកទន្លេរ។ ជាក់ស្ដែងនៅថ្ងៃទី១៣ ខែ​សីហា នេះសកម្មភាពរោងលក់គ្រឿង សង្ហារឹម ឈ្មោះ ពេជ្រ ពៅ (ហៅខុន) ជាមន្រ្តីនគបាលសក្ក័៣ នៅតែដំណើរបើកលក់គ្រឿងសង្ហារឹមបានដោយរលូន និងមិនញញើតនិងច្បាប់ ទោះលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ បានចុះទៅហាមឃាត់ និងផ្អាកសកម្មភាពការលក់ផលអនុផលព្រៃឈើយ៉ាងណាក៏លោក ពេជ្រ ពៅ (ហៅខុន) មិនស្ដាប់ការណែនាំឡើយ ព្រោះលោក អាងអំណាច និងបុណ្យសក្ក័ជាមន្រ្តីនគបាលស្រុកអន្លង់វែង។ ពលរដ្ឋដែលរកស៊ីលក់គ្រឿងសង្ហារឹមមានច្បាប់អាជីវកម្មបានលើកឡើងថា៖ ការអនុច្បាប់របស់ថ្នាក់លើដូចជាមិនស្មើភាពនិងមិនសុក្រិតសោះ កាលដែរពួកគាត់មិនទាន់មានច្បាប់ ចុះបង្រ្កាបគ្មានថ្ងៃលុះ ធ្វើស៊ីអស់លុយរាប់ពាន់រាប់មឺុនដុល្លារ ចឹងហើយយើងគ្មានបក្ខពួក គ្មានខ្សែរស្រឡាយដូចគេ.! បើបក្ខពួកគេវិញលក់គ្រឿងសង្ហារឹម អត់ច្បាប់យ៉ាងរំភើយ គ្មានមន្រ្តីឬស្ថាប័នណាបង្រ្កាបសោះ សុំខ្លាចហើយច្បាប់.! អនុវត្តបានតែកូនត្រី ក្រឹម ត្រីច្រវ៉ា.. រីឯត្រីឆ្ដោ ត្រីរស់ ត្រីសណ្ដាយ គ្មានស្ថាប័នណាធ្វើស៊ីសោះ ។ ពលរដ្ឋស្នើរសុំដល់លោក អ៊ឹម សៅ​វរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក សូត ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ​ មេត្តាចុះត្រួតពិនិត្យនិងអនុវត្តទៅលើរោងលក់គ្រឿងសង្ហារឹម របស់លោក ពេជ្រ ពៅ​ (ហៅខុន) ដែលមានងារជាមន្រ្តីនគបាលសក្ក័៣ ស្រុកអន្លង់វែងផង ទើបវាស្មើរភាពនិងមានភាពសុក្រិតក្នុងការអនុវត្តច្បាប់ និងមិនអោយពលរដ្ឋខកចិត្ត ខកបំណងចំពោះច្បាប់។ លោក ពេជ្រ ពៅ (ហៅខុន) មន្រ្តីនគបាលសក្ក័៣ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានបព្ជាក់អោយក្រុមការងារយើងដឹងថា រូបគាត់បានបិតតាមការណែនាំរបស់មន្រ្តីជំនាញ ពាក់ពន្ធ័ហើយ តែដោយសារតែមានម៉ូយជួលគាត់បាញ់ថ្នាំសារឡុងនិងកៅអីពីបីទើបគាត់លើកសាឡុងនិងកៅអីដាក់លើរថយន្តអោយទៅគេតែប៉ុណ្ណោះ៕ ដោយ: គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1641 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6953 នាក់
ខែនេះ :
22791 នាក់
3 ខែនេះ :
77410 នាក់
សរុប :
1661337 នាក់