ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលបាន រថយន្តសង្គ្រោះមួយគ្រឿង ពីសម្តេចអគ្គម ហាសេនាធិបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនតាមរយះ លោកឧកញ៉ាជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនា..
Sun,16 August 2020 (Time 03:59 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 604នាក់)


ខេត្តបន្ទាយមានជ័យ៖ រថយន្តសង្គ្រោះ មួយគ្រឿងរបស់ សម្តេចអគ្គម ហាសេនាធិបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រគល់ជូនទីបញ្ជាករកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ តាមរយៈ លោកឧកញ៉ា ជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនានិងលោកឧកញ៉ា សុខ វណ្ណា ដើម្បីយកមកបម្រីប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។ ពិធីប្រគល់រថយន្តសង្គ្រោះ ជូនបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តបន្ទាយមានជ័យនេះ ធ្វើឡើងកាលពីព្រឹក ថ្ងៃទី១៥ ខែសីហាឆ្នាំ ២០២០ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ក្រោមវត្តមានលោកឧកញ៉ាជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនាព្រមទាំងលោក ឧកញ៉ា សុខ វណ្ណា និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថជាច្រើនរូបទៀត។ នៅក្នុងឱកាសប្រគល់រថយន្តសង្គ្រោះនេះផងដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ជំនួសមុខអោយនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តទាំងមូល សូមលំអោនកាយ ថ្លែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំទ្វេរ តែងផ្ដល់នូវការយកចិត្តទុកដាក់ខ្ពស់បំផុត ជួយដល់កងកម្លាំង គ្រប់ប្រភេទ ដោយមិនគិតពីការនឿយហត់ ការលំបាក និង អាយុជីវិត។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជខេត្ត បានលើកឡើងបន្តរទៀតថា ក្នុងនាមយើងខ្ញុំជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ សូមគោរពដឹងគុណ សម្ដេចទាំងទ្វេរ និងប្ដេជ្ញាចិត្ត លះបង់គ្រប់យ៉ាងដើម្បី ការពារនូវសុខសន្តិភាព និងការពារមាតុភូមិកម្ពុជា និង អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់ក្រសួងការពារជាតិ បទបញ្ជាអគ្គបញ្ជាការ បទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានគោរពជូនពរលោក ឧកញ៉ា ជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនា ឯកឧត្តម ឌួង អេលីត នាយកពិធីការ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកឧកញ៉ា សុខ វណ្ណា និងប្រតិភូទាំងអស់ជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លាងឃ្លាតឡើយ និងជៀសឆ្ងាយពីជម្ងឺកូវីដ-១៩ ។ នៅក្នុងពិធីប្រគល់រថយន្តសង្គ្រោះនេះផងដែរលោកឧកញ៉ា ជា រតនា និង លោកជំទាវ ឧកញ៉ា លី ហៀក រតនា បានចូលរួមជូនដល់កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឧបត្ថម្ភជាថវិកាសម្រាប់បាយសាមគ្គីចំនួន២៥០០ដុល្លារផងដែរ៕ ដោយៈ លោក ស៊ុយ វុទ្ធី គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1620 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6932 នាក់
ខែនេះ :
22770 នាក់
3 ខែនេះ :
77389 នាក់
សរុប :
1661316 នាក់