ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ទីតាំងជល់មាន់ដ៏ធំ ក្បែរកាស៊ីណូភូមិយើង ឃើញសុទ្ធតែខ្មែរចូលលេង ស្ថិតភូមិអន្លង់ជ្រៃ លោកអធិការស្រុកពញាក្រែក និងលោក បែន រត្ន័ ស្នងការខេត្តត្បូងឃ្មុំ មិនហ៊ានបង្ក្រាប ព្រោះខ្លាចបារមីម្ចាស់សង្វៀន.!!!
Wed,19 August 2020 (Time 12:36 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 887នាក់)


ខេត្តក្បូងឃ្មុំ៖ តាមប្រភពរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអោយដឹងថា៖ ថ្មីៗនេះ នៅក្បែរកាស៊ីណូភូមិយើង នៅតែមានការបើកទីតាំងលេងជល់មាន់ដ៏ធំដ៏ដែរក្រោយពីមានសារព័ត៌មានក្នុងស្រុកធ្វើការចុះផ្សាយជាបន្តបន្ទាប់ ពីរឿងទីតាំងលេងល្បែងភ្នាល់ជល់មាន់ដ៏ធំ នៅក្នុងស្រុកពញាក្រែក,, បន្ទាប់មកក៏ត្រូវបានម្ចាស់សង្វៀនបិតឈប់លេងជាង(១ សប្ដាហ៍)កន្លងទៅថ្មីៗក្នុងខែសីហា ឆ្នាំ២០២០នេះ។ ប្រភពព័ត៌មានបានប្រាប់នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ដ៏ដែរថា៖ សង្វៀនជល់មាន់ដ៏ធំ នៅក្បែរកាស៊ីណូភូមិយើង ស្ថិតភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងដំណើរការបើកលេងសារជាថ្មី ពីម្ចាស់សង្វៀនដ៏មានរឹទ្ធអំណាចម្នាក់ ស្វាគមន៍អោយពួកនាក់ញៀនលេងល្បែងជល់មាន់ ចូលទៅលេងយ៉ាងកក់ក្តៅ និងមានការភ្នាល់ដាក់ប្រាក់ចាញ់ឈ្នះរាប់ពាន់រាប់ម៉ឺនដុល្លារ ក្នុងមួយគូរៗទៀតផង។ ប្រភពបន្តថា៖ មិនតែប៉ុណ្ណោះ.!ទីតាំងជល់មាន់ដ៏ធំ(គ្មានឈ្មោះស្លាកយីហោ) នៅក្បែរកាស៊ីណូភូមិយើង ស្ថិតភូមិអន្លង់ជ្រៃ បើកលេងដំណើរការទៅបាននោះ ព្រោះឃើញមានសុទ្ធតែប្រជាពលរដ្ឋខ្មែរសម្រុកក្បាលគ្នាចូលលេងទៅបានដោយរលូន ដោយមិនខ្លាចសមត្ថកិច្ចបង្ក្រាប ក៏ព្រោះតែម្ចាស់សង្វៀនជល់មាន់ មានរឹទ្ធអំណាច និងមានខ្សែខ្នងបង្អែកគ្រាក់ៗចាំជួយអន្តរាគមន៍នៅពីក្រោយខ្នងនៃទីតាំងខាងលើនេះ។ ប្រភពបន្ថែមអោយដឹងយ៉ាងដូច្នេះថា៖ ម្ចាស់ទីតាំងហ៊ានបើកបនល្បែងស៊ីសងគ្រប់ប្រភេទ និងមានការស្វាគមន៍យ៉ាងល្អ អោយប្រជាពលរដ្ឋមខ្មែរចូលលេងភ្នាល់ដាក់ប្រាក់យ៉ាងរំភើយមានដូចជា៖ "មាន់ជល់ខ្នាយដែក,អាប៉ោង,យូគី,និងល្បែងស៊ីសងជាច្រើនប្រភេទទៀត" ទន្ទឹមនឹងនោះ ក៏មានការភ្នាល់ដាក់ប្រាក់ក្នុង១គូៗសម្រាប់មាន់ជល់ខ្នាយដែក រាប់លានរៀល និងរាប់ពាន់ម៉ឺនដុល្លារទៀតផង ដោយមិនរំខានដល់អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ធ្វើការបង្កា ឬហាមឃាតមិនអោយពលរដ្ឋខ្មែរចូលទៅលេង និងបង្ក្រាបឡើយ។ ព្រោះខ្លាចបារមីដុល្លារម្ចាស់សង្វៀនជល់មាន់ បានជាលោកអធិការស្រុកពញាក្រែក ធ្វើជាដេកលក់ មិនខ្វល់និងប្រសាសន៍សម្តេចក្រឡាហោម ស ខេង ទៅនិងបទបញ្ជាទី៥ គ្មានការបើកបនល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង អោយខានតែបាន បើមានការបើកបនល្បែងដោយខុសច្បាប់ សមត្តកិច្ចក្នុងមូលដ្ឋាននៅទីនោះជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់។ ជុំវិញករណីបើកបនល្បែងដ៏ធំគ្មានឈ្មោះ ជ្រកក្រោមស្លាកយីហោ(កាស៊ីណូភូមិយើង) ស្ថិតភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក គេសង្កេតឃើញមានសុទ្ធតែខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ ភ្លូកទឹកភ្លូកដី ជារៀងរាល់ថ្ងៃ ផងដែរនៅពាក់កណ្តាលខែសីហា ឆ្នាំ២០២០នេះ។ ហើយត្រូវបានមហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះផ្ទាល់ កំពុងនាំគ្នារិះគន់យ៉ាងខ្លាំងទៅលើលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ ជាពិសេសលោកអធិការស្រុកពញាក្រែក តែម្តង ថា៖ លោកបានដឹងហើយ ម្តេចក៏អនុវត្តទៅតាមច្បាប់មិនបាន ច្បាប់គឺជាបន្ទាត់ តើលោកនូវបង្អង់បណ្តែតបណ្តោយដល់ណាទៀត.? សូមលោកអធិការស្រុក និងលោកអភិបាលខេត្ត លោកស្នងការខេត្ត និង លោកមេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំ សូមមេត្តាមានវិធានការអន្តរាគមន៍ បង្ការ ទប់ស្កាត់ និងបង្ក្រាប អោយទាន់ពេលវេលាផងទាន។ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងទៀតថា៖ ម្ចាស់បនល្បែងដ៏ធំ(គ្មានឈ្មោះយីហោ) ដែលជ្រកក្រោមស្លាកយីហោ(កាស៊ីណូភូមិយើង) ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក កំពុងតែអនុវត្តន៍ ផ្ទុយពីគោលការដែលមានចែងក្នុងច្បាប់អនុញ្ញាតអោយបើកកាស៊ីណូ ហើយ ព្រោះសព្វថ្ងៃនេះឃើញមានតែប្រជាពលរដ្ឋខ្មែរចូលលេងគ្មានជនបរទេសឡើយ.? ដោយមិនខ្លាចឆ្លងជំងឺកូវិដ-១៩ ថែមទាំងមិនចូលរួមតាមការណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឡើយ ហើយម្យ៉ាងវិញទៀតទីតាំងខាងលើនេះ មិនខ្វល់អ្វីទាំងអស់ ខណៈដែលទូទាំងពិភព កំពុងផ្ទុះជំងឺវីរុសកូវិដ-១៩ យ៉ាងធ្ងន់ធ្ងរនៅឡើយ។ ហេតុដូច្នេះហើយ ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមួយចំនួនបានសម្តែងការមិនពេញចិត្តចំពោះទីតាំងជល់មាន់ដ៏ធំខាងលើនេះ និងសូមអំពាវនាវសារមួយនេះជូនទៅដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមពិនិត្យឡើងវិញជាបន្ទាន់ផង ចំពោះករណីម្ចាស់បើកបនល្បែងស៊ីសងដ៏ធំគ្មានឈ្មោះគ្មានស្លាកយីហោ ដែលកំពុងជ្រកកោនក្រោមស្លាកយីហោ(កាស៊ីណូភូមិយើង) ដែលហ៊ានផ្គើនបើកដៃស្វាគមន៍អោយពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ដាក់ប្រាក់បានយ៉ាងអនាធិបតេយ្យដូច្នេះ.?។ ហើយបើយោងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានចែងទិសស្លោក ទាំង៩ចំនុច ដើម្បីអោយមន្ត្រីថ្នាក់ក្រោមអនុវត្តន៍តាមគោលការដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព៖ គ្មានបនល្បែង គ្មានអំពើចោរកម្ម លួច ឆក់ ប្លន់ គ្មានអំពើជួញដូរមនុស្ស ជូញដូរគ្រឿងញៀន និងគ្មានអំពើហឹង្សា។ល។ ជាពិសេសម្តេចក្រឡាហោម បានមាសន៍សង្កត់ធ្ងន់ៗថា បើមូលដ្ឋានណាមានបទល្មើសផ្សេងៗកើតមានឡើង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋានក្នុងស្រុកខេត្តនោះ ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់៕ អត្ថបទដោយៈ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1991 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7303 នាក់
ខែនេះ :
23141 នាក់
3 ខែនេះ :
77760 នាក់
សរុប :
1661687 នាក់