ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លែងលំបាកក្នុងការធ្វើដំណើទៀតហើយ! ប្រជាពលរដ្ឋដែលរស់នៅភូមិទំនប់ក៥ ភូមិទួលប្រាសាទ ភូមិព្រៃគប់.!!! មានវីដេអូ
Thu,20 August 2020 (Time 12:22 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 795នាក់)


ក្រុងប៉ោយប៉ែត៖ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិទំនប់ក៥ និងភូមិទួលប្រាសាទ ភូមិព្រៃគប់ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋទាំង៣ភូមិនោះ កំពុងជួបពិបាកក្នុងការធ្វើដំណើរតាមមធ្យោបាយ ទោចក្រក្រយានយន្ត និងយានយន្ត រួមនិងដំណើរថ្មើរជើង ឆ្លងកាត់ទៅវិញទៅមក មានផលពិបាកនារដូវវស្សា ដោយហេតុមានភ្លៀងធ្លាក់ជោកជាំជាច្រើនមេ ជាហេតុបង្កអោយផ្លូវថ្នល់ភូមិទំនប់ក៥ និងផ្លូវ សូ អា ZOA ទៅភូមិទួលប្រាសាទ ភូមិព្រៃគប់ ត្រូវបានខូចខាតស្ទើរទាំងស្រុង នៅក្នុងខែសីហា ឆ្នាំ២០២០នេះ។ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានប្រាប់សារពត៌មាន (គេហទំព័រប៉ោយប៉ែតប៉ុស្តិ៍)តាមទូរស័ព្ទអោយដឹងនាព្រឹកនេះថា៖ គ្រឿងចក្ររបស់លោកកំពុងដាក់ឈូសឆាយស្ថាបនាផ្លូវចំនួនពីរខ្សែ និងបានគៀកិនចាក់ក្រាលថ្មមិច ជូនប្រជាពលរដ្ឋមានចំនួនបីភូមិ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរនារដូវវស្សារួមមានដូចខាងក្រោម៖ ទី១-ចាប់ពីផ្លូវ សូ អា ZOA តភ្ជាប់ពីផ្លូវសង្កាត់ប៉ោយប៉ែត ឆ្ពោះទៅដល់ផ្លូវជាតិលេខ៥៨ ដែលមានប្រវែង ៧៤០០ ម៉ែត្រ ត្រូវបានស្ថាបនា ឈូសឆាយធ្វើផ្លូវ និងបានគៀកិនចាក់ក្រាលថ្មមិច បាន៥០% ដែលមានចំនួនពីរភូមិ៖ គឺ ភូមិទួលប្រាសាទ ភូមិព្រៃគប់ បូករួមនិងផ្លូវលំចូលទៅក្នុងវត្តព្រៃគប់។ ទី២-ផ្លូវមួយខ្សែទៀត ចាប់ផ្តើមធ្វើពីផ្លូវភូមិទំនប់ក៥ ឆ្ពោះកាត់ទៅដល់ផ្លូវជាតិលេខ៥៨ ត្រូវបានស្ថាបនា ឈូសឆាយគៀកិនចាក់ក្រាលថ្មមិច ដែលមានប្រវែង ៣៤០០ ម៉ែត្រ។ លោក គាត ហ៊ុល បានបញ្ជាក់អោយសារព័ត៌មានយើងដឹងយ៉ាងច្បាស់ថា៖ ថវិកាដែលបានចូលរួមចំណែកកសាងស្ថាបនាផ្លូវ២ខ្សែ ដែលមានចំនួន៣ភូមិខាងលើ គឺបានមកពីការឧបត្ថម្ភ ពី ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ និងប្រធានក្រុមការងារ រួមនិង ឯកឧត្តម អ៊ុំ រាត្រី លោកជំទាវ បូករួមនិងថវិកាក្រុមអាជីវករ រួមនិងថវិកាលោកផ្ទាល់ ចំណាយសរុបអស់ថវិកាជាង១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក សម្រាប់ធ្វើផ្លូវដែលមានប្រវែងចម្ងាយ១៦គីឡូម៉ែត្រឲ្យរួចរាល់ជាស្ថាពរ។ លោកអភិបាលបន្ថែមថា៖ នេះបើគិតតែថ្លៃទិញថ្មមិចចាក់ក្រាលនោះទេ មិនបានគិតការឈូសឆាយចំណាយប្រេងសាំងម៉ាស៊ុតទៅលើគ្រឿងចក្រឡើយ ព្រោះថាគ្រឿងចក្រគឺជាគ្រឿងចក្ររបស់លោកផ្ទាល់ខ្លួន៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1630 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6942 នាក់
ខែនេះ :
22780 នាក់
3 ខែនេះ :
77399 នាក់
សរុប :
1661326 នាក់