រាជធានីភ្នំពេញ៖ មានសេចក្តីរាយការណ៍ព័ត៌មានមកថា៖ កម្មករសំណង់ម្នាក់ឆក់ខ្សែភ្លើងស្លាប់ក្នុងផ្ទះល្វែងមួយកន្លែងកំពុងដំណើរការសាងសង់ នៅខាងត្បូងជាប់ស្តុប ទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ ក៏ប៉ុន្តែសំណង់មួយនេះសង់កៀកជាប់ទៅនឹងខ្សែកាបភ្លើង ដែលមានតង់ស្យុងខ្ពស់ គ្រាដែលមានកម្មករម្នាក់ ឡើងទៅលើជាន់ទី៣ បែរជាជាន់ប៉ះនឹងខ្សែកាប បណ្តាលអោយឆក់ធ្លាក់ស្លាប់ភ្លាមៗតែម្តង កាលពីវេលាម៉ោង០៧និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ។ ប្រភពពីកម្មករនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ពេលកើតហេតុភ្លាមៗ មេការព្យាយាម អោយកម្មករដឹកសាកសព យកចេញទៅក្រៅ គេចវេស ពីទំនួលខុសត្រូវ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានឃាត់ រារាំង និងអោយទុករងចាំសមត្ថកិច្ចជំនាញចុះត្រួនពិនិត្យជាមុនសិន ។ សាកសពជនរងគ្រោះមានឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិសាបប្រូច ឃុំប្រឡាយ ស្រុកស្ទោង ខេត្ត កំពង់ធំ ។ ហើយបើយោងតាមសម្តីកម្មករដូចគ្នា បានអោយដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះឡើងលើអន្ទាទៅជាន់ទី២ ដើម្បីលាបថ្នាំបង្កាន់ដៃផ្ទះល្វែង ខណៈដែលសំណង់ផ្ទះល្វែងមួយនេះ សង់កៀកជាប់នឹងខ្សែកាប ពេលដែលជនរងគ្រោះ ជាន់ឈរ ប៉ះចំខ្សែកាបភ្លើង បណ្តាលអោយឆក់ ហើយធ្លាក់មកក្រោមស្លាប់ភ្លាមៗតែម្តង និងបង្កការភ្ញាក់ផ្អើលដល់កម្មករទាំងអស់ មកជួយនាំគ្នាសែងកប់ដីខ្សាច់ ហើយមិនអស់ចិត្តហៅក្រុមសង្គ្រោះមកជួយពិនិត្យ នៅមិនអាចសង្គ្រោះអាយុជីវិតកម្មករដែលរងគ្រោះបាន ។ ប្រភពកម្មករបន្តថា៖ បន្ទាប់មកដឹងជាក់ថាជនរងគ្រោះស្លាប់ហើយ មេការសំណង់ បានបញ្ជាអោយកម្មករទាញរនាំងស័ង្កសីមកបិទបាំងពីខាងមុខ រួចរុំសាកសព និងបញ្ជាបង្ខំអោយកម្មករ និងសាច់ញាតិដឹកចេញ ក្នុងបំណងគេចវេសពីទំនួលខុសត្រូវ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន ឃាត់ទុកជាបណ្តោះអាសន្ន រងចាំនគរបាលជំនាញ អាជ្ញាធរពាក់ព័ន្ធធ្វើការពិនិត្យជាមុនសិន ។ បើតាមមតិមហាជន នៅកន្លែងកើតហេតុ បានលើឡើងថា សង្ស័យសំណង់គ្មានច្បាប់ ទើបហ៊ានសាងសង់រំលោភសង់ជាប់កៀកនឹងខ្សែ កាបភ្លើងដែលមានតង់ស្យុងខ្ពស់បែបនេះ រហូត ដល់មានកម្មករធ្វើការងារជួបគ្រោះថ្នាក់បាត់បង់ជីវិតប៉ែបនេះ។ មហាជនគ្រប់មជ្ឈដ្ឋាន បានទទូចស្នើសុំអោយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មេត្តាជួយពិនិត្យឡើងវិញ ព្រោះថាសំណង់សង់ជិតរួចរាល់ទៅហើយ នៅឡើយតែភូមិសង្កាត់ មិនរាយការណ៍ ។ បច្ចុប្បន្នៈ សាកសពក្រោយកើតហេតុ ប្រពន្ធមកដល់បានត្រឹមស្រែកទ្រហោរយំ ទាំងក្តីសោកសៅ ទុក្ខវិប្បដិសេរី ក្នុងគ្រួសារ ហើយរងចាំជំនាញពិនិត្យធ្វើកោសល្យវិច័យ មុននឹងដឹកសពទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយៈ លោក សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា