ស្ថានីយជញ្ជីងស្រុកប្រាសាទបាគង ល្បីខាងថ្លឹងឡើងទម្ងន់ដល់ទៅ ៣០ តោន ២៥គីឡូ ខុសប្រក្រតី ពីស្ថានីយជញ្ជីងស្រុកពួក ថ្លឹងបានតែ ២៩ តោន ៣០០ គីឡូ ធើ្វអោយអ្នកបើកបររអ៊ូរទាំថា ថ្លឹងបែបពុករលួយ.!!!
ខេត្តសៀមរាប៖ បើយោងតាមការត្អូញត្អែពលរដ្ឋម្នាក់ដែលជាអ្នកបើកបររថយន្តដឹកទំនិញ សុំមិនបញ្ចេញឈ្មោះ សូមសំណូមពរទៅដល់រាជរដ្ឋាភិបាល និងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណៈការនិងដឹកជញ្ជូន សូមឯកឧត្តម ជួយអន្ដរាគមន៍ រកយុត្តិធម៌ ជូនពលរដ្ឋដែលបើកបររថយន្តដឹកទំនិញ ដែលមានភាពសុក្រិត្យ ឡើងវិញផង ព្រោះស្ថានីយជញ្ជីងស្រុកប្រាសាទបាគង ល្បីខាងថ្លឹងឡើងទម្ងន់ ខុសប្រក្រតី.? ឡើងលើសដល់ទៅ ៣០ តោន ២៥គីឡូ.! ខុសពីស្ថានីយជញ្ជីងស្រុកពួក ថ្លឹងបានតែទម្ងន់ ២៩ តោន ៣០០គីឡូ នេះសបញ្ជាក់អោយឃើញថា ថ្លឹងរបៀបពុករលួយ និងនាំគៀបផាកពិន័យម្ចាស់បើកបររថយន្ត ជាថ្នូរនិងការដោះលេងជាទឹកប្រាក់(១លានរៀន) ទើបអោយបើករថយន្តបន្តដំណើរទៅទៀតបាន.???។
សូមបញ្ជាក់ថា៖ ទីតាំងស្ថានីយជញ្ជីងថ្លឹងរថយន្តស្ថិតក្នុងភូមិអូរអញ្ចៀន ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ពលរដ្ឋម្នាក់ដែលជាអ្នកបើកបររថយន្តដឹកទំនិញនោះ បានអោយដឹងយ៉ាងច្បាស់ថា៖ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ គាត់ឃើញមានរថយន្តផ្ទុកលើសទម្ងន់ជាច្រើនគ្រឿង បានឆ្លងកាត់(ស្ថានីយជញ្ជីង
ស្រុកប្រាសាទបាគង បែរជាបណ្តោយអោយទៅបានយ៉ាងរលូន) ចំណែករថយន្តដឹកស្រូវរបស់គាត់ដែលមានផ្លាកលេខព្រះសីហនុ 3A- 6277 ពេលចូលថ្លឹងបែរជាឡើងលើសទម្ងន់ដោយគ្មានមូលហេតុ.? និងផាកពិន័យជាទឹកប្រាក់អស់(១លានរៀន)ទៀតផង។
បើតាមប្រភពពីអ្នកបើកបររថយន្តជាច្រើនគ្រឿងបានបង្ហើបអោយដឹងថា៖ ពួកគាត់បានបង់អោយមន្ត្រីស្ថានីយជញ្ជីងរថយន្តក្នុង១គ្រឿង( ដប់ម៉ឺនរៀល) ជាកំណត់ បើពុំដូច្នោះទេ និងមានការបង្ក្រាបភ្លាម។ ប្រភពបន្តថា ថៅកែរបស់ខ្លួន គឺបានបង់ជាប្រចាំខែរួចទៅហើយ កត្តាទាំងនេះហើយដែលបណ្ដាលអោយពួកគេបើកឆ្លងកាត់បានដោយរលូន មិនបាច់ចូលថ្លឹងក្នុងស្ថានីយជញ្ជីងស្រុកប្រាសាទបាគង នោះទេ។
ជាចុងក្រោយនេះខ្ញុំបាទសូមសំណូមពរដល់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការនិងដឹកជញ្ជូន ជាពិសេស លោក គី រីរិន្ន ប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តសៀមរាប មេត្តាចុះពិនិត្យមើលករណីនេះផង កុំរក្សាភាពស្ងៀមស្ងាត់ពុំមានចំណាត់ការអ្វីទាល់តែសោះ.? ខណៈផ្លូវថ្នល់ជាច្រើនខ្សែក្នុងខេត្តសៀមរាប បន្តរងការខូចខាតស្ទើរតែទាំងស្រុង ដែលជាញើសជាឈាមទាំងកំលាំងកាយកំលាំងចិត្ត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានខិតខំយកចិត្តទុកដាក់ ស្ថាបនាអភិវឌ្ឍន៍ កសាងធ្វើឡើងដើម្បីជូនដល់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ហេតុដូច្នេះ សូមលោកប្រធានកុំបណ្ដែតបណ្ដោយ អោយក្រុមមន្ត្រីទាំងនោះធ្វើការប្រមូលយកប្រាក់បែបពុករលួយពីរថយន្តផ្ទុកលើសទម្ងន់យ៉ាងអនាធិបតេយ្យបែបនេះតទៅទៀតអី និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍កសាងប្រទេសជាតិយើងទាំងមូល។
ជុំវិញនៃការចុះផ្សាយពាក់ព័ន្ធទៅនិងស្ថានីយជញ្ជីងស្រុកប្រាសាទបាគង សារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) មិនអាចសុំការឆ្លើយតបពីក្រុមការងារប្រស្ថានីយថ្លឹងរថយន្តខាងលើបានទេ ដោយពុំស្គាល់លេខទូរស័ព្ទ ហើយអង្គភាពយើងខ្ញុំរងចាំផ្សាយបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធយើងខ្ញុំបាន តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098/0886606773៕
ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ
គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍
www.poipetpostnews.com