ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឆ្នាំមុនប្រជាកសិករធ្វើស្រែរំពឹងទឹកភ្លៀង តែឆ្នាំនេះទុក្ខជាន់ទុក្ខព្រះអេឺយ.! មកជួបរដូវកាលកូវីដ-១៩ ជួនពេលនិងប្រជាកសិករធ្វើស្រែគ្មានទឹកភ្លៀងទៀត.!!!
Mon,24 August 2020 (Time 04:49 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 704នាក់)


ស្រុកថ្មគោល៖ បើយោងតាមសម្តី លោក ពូ រ៉ូ និង អ្នកម៊ីង ពៅ បានអោយដឹងថា៖ ប្រជាជនដែលជាកសិករអាស្រ័យផលពឹងផ្អែកលើកាដាំដុះធ្វើស្រែចំការដើម្បីចិញ្ចឹមជីវិត កំពុងប្រឈមបញ្ហាកង្វះទឹកភ្លៀង ដែលប្រជាកសិកររស់នៅក្នុងភូមិឆ្កែកូន និងភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងមានកង្វល់ និងបាននាំគ្នាត្អូញត្អែថា៖ រដូវកាលកូវីដ-១៩ មិនទាន់ចប់ផង ឥឡូវស្រូវងាប់អស់ទៀត តើអោយពួកយើងខ្ញុំរំពឹងអីទៀត.? ព្រោះកាលពីរដូវដើមឆ្នាំមានភ្លៀងធ្លាក់បង្គួរ ធ្វើអោយពង្រួសលូតឡោះល្អ មិនប៉ុន្មានខែផងមេឃមិនអំណោយផល បង្កអោយងាប់ស្រូវអស់។ យោងតាមសម្តីលោក ពូ រ៉ូ និង អ្នកម៊ីង ពៅ ដែលជាប្រជាកសិកររស់នៅភូមិឆ្កែកូន បានរៀបរាប់ពីបញ្ហាក្នុងការធ្វើស្រែអោយសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) ដឹងទៀតថា៖ ជាធម្មតា ប្រជាកសិករទូទាំងស្រុកថ្មគោល ពីមុន អាចធ្វើស្រែ(ស្រូវប្រាំង) បានពីរសាក្នុងមួយឆ្នាំ តែមកដល់ឆ្នាំ២០១៩ ប្រជាកសិករប្រមូលផលបានតែមួយសារប៉ុណ្ណោះ ដោយសារតែគ្មានភ្លៀងធ្លាក់ច្រើនដូច សព្វមួយដង បណ្ដាលអោយស្រូវរបស់ប្រជាកសិកររងការខូចខាតស្ទើតែគ្រប់គ្នាទៅហើយ។ លុះមកដល់ ឆ្នាំ២០២០ នេះវិញ ជាធម្មតាក្នុងកំឡុងថ្ងៃទី២០ ខែសីហា ជារៀងរាល់ឆ្នាំបងប្អូនកសិករចាប់ផ្ដើមប្រមូលផលបានខ្លះជាបណ្ដើរៗហើយ តែសម្រាប់ឆ្នាំនេះវិញ ប្រជាកសិករមិនត្រឹមតែមិនទាន់បានប្រមូលផលបានទេ អ្នកខ្លះចំណាយអស់ស្រូវពូជ្រ និងត្រូវភ្ជួរចោលអស់ ពីរបីសារហើយ ក៏ព្រោះតែគ្មានភ្លៀងធ្លាក់ និងគ្មានប្រព័ន្ធធារាសាសសម្រាប់ផ្គត់ផ្គង់ទឹក ទើបពួកគាត់សម្រេចចិត្តធ្វើបែបនិង ។ លោកពូបន្ថែមថា៖ បើគិតមកដល់ថ្ងៃទី ១៧-១៨ ខែសីហា ទើបមានភ្លៀងធ្លាក់បានពីរមេ យ៉ាងធំ ទើបពួកគាត់ក៏សម្រេចចិត្តភ្ជួរព្រួសសារថ្មីម្ដងទៀត ដោយពួកគាត់សង្ឃឹមថា ពេលដែលពួកគាត់ប្រមូលផលបានតម្លៃស្រូវនិងទទួលបានខ្ពស់ មិនធ្លាក់ចុះទាបដូចរាល់ឆ្នាំ។ ដូចឆ្នេះហើយប្រជាកសិករទូទាំងស្រុកថ្មគោល សូមសំណូមពរដល់រាជរដ្ឋាភិបាលនិងប្រមុខថ្នាក់ដឹកនាំមេត្តាជួយធ្វើអោយតម្លៃស្រូវបានខ្ពស់កុំអោយធ្លាក់ទៀបពេក ៕ ដោយៈ លោក ណុប ផល្គុន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1683 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6995 នាក់
ខែនេះ :
22833 នាក់
3 ខែនេះ :
77452 នាក់
សរុប :
1661379 នាក់