ខេត្តបន្ទាយមានជ័យ៖ បច្ចុប្បន្ននេះ គេសង្កេត ឃើញថានៅក្រុងប៉ោយប៉ែត កំពុងតែ ពេញនិយម ពីបុគ្គលមួយចំនួន ដែលមានមហិច្ឆតាលោភលន់ ក្នុងការសាងសង់ លំនៅដ្ឋាន ក៏ដូចជាការសាងសង់តូបជួល ដោយរំលោភយកដីចំណីផ្លូវ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈអាជ្ញាធរមិនទាន់ឃើញមានចំណាត់ការទប់ស្កាត់នៅឡើយទេ.? ក្នុងនោះក៏មានបុគ្គលខ្លះ សាងសង់រួចរាល់ហើយ និង អ្នកខ្លះទៀតកំពុងផ្តើមសាងសង់ជាបន្តបន្ទាប់។ តាមភាពជាក់ស្តែង ម្ចាស់ផ្ទះមួយកន្លែង នៅជាប់និងផ្លូវជាតិលេខ៥ និង ចូលទៅតាមបណ្តោយផ្លូវទៅ(វិទ្យាល័យអូរជ្រៅ) ស្ថិតក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត គឺ កំពុងសាងសង់ រំលោភយកដីផ្លូវ ក្នុងនោះក៏មានពលរដ្ឋមួយចំនួន ដែលរស់នៅតាមបណ្តោយផ្លូវចូលទៅវិទ្យាល័យ អូរជ្រៅ ក៏បានសាងសង់ ជាយូរឆ្នាំមកហើយ បែរជាអាជ្ញាធរ ភូមិ ឃុំ សង្កាត់ និង ក្រុង មិនទាន់មានចំណាត់ការទប់ស្កាត់សោះ។ ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត មួយចំនួនធំ កំពុង រិះគន់ ចំពោះអាជ្ញាធរ ក្រុងប៉ោយប៉ែត និង ស្ថាប័នពាក់ព័ន្ធផងដែរ ហាក់បីដូចជា អសមត្ថភាព ក្នុងការបង្រ្កាប និង ទប់ស្កាត់ ក្នុងករណី បុគ្គលមួយចំនួន សាងសាងផ្ទះ ឬ តូបជួល រំលោភយកដីចំណីផ្លូវ។ មហាជន មួយចំនួន ក៏បានលើកជាមតិថា សព្វថ្ងៃនេះ ផ្លូវមួយចំនួន ស្ទើតែរកផ្លូវដើរគ្មាន ព្រោះផ្លូវដីចំណីផ្លូវមួយចំនួន ត្រូវបានពលរដ្ឋមួយចំនួនតូច រំលោភយកអស់ហើយ ចឹងមានតែដើ តាមផ្លូវ ឡាន ផ្លូវ ម៉ូតូ តែប៉ុណ្ណោះ.? ។ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទ អោយដឹងថា លោក បានហៅម្ចាស់ផ្ទះ មកណែនាំ និង ធ្វើកិច្ចសន្យាហើយ។ ដោយឡែក លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ មិនអាចសុំការបំភ្លឺបានទេ ដោយខលទូរស័ព្ទ ចូលហើយ លោកបាននិយាយថា កំពុងជាប់រវល់ប្រជុំដូចគ្នា។ ទោះបីជាយ៉ាងណា ក៏ដោយ មហាជន សង្ឃឹម ថា អាជ្ញាធ រភូមិឃុំ សង្កាត់ ក្រុង និង ខេត្ត និង ចាត់កម្លាំង ចុះទប់ស្កាត់ និង រុះរើ ទាំង សំណង់ចាស់ និង សំណង់ថ្មី ដែលកំពុងសាងសង់រំលោភយកចំណីផ្លូវ ដែលនៅក្បែរស្លាក(វិទ្យាល័យ អូរជ្រៅ) ឆាប់ៗនេះ៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា