បែកធ្លាយរឿង លោក ប៉ែន សុភា នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តររជាតិអូរស្មាច់ យកដី ចំណីផ្លូវសាធារណៈជួលអោយអាជីវករលក់ដូរក្នុង១ខែ តម្លៃ ៣៨,០០០ ម៉ឺនបាត.!!!
ច្រកទ្វារអត្តរជាតិអូរស្មាច់៖ ខេត្តឧត្ដរមានជ័យ
កំពុងតែបែកធ្លាយរឿងថ្មីនិងរឿងចាស់របស់ លោក ប៉ែន សុភា នគរបាលអន្តោប្រវេសន៍ ប្រចាំការនូវច្រកទ្វារអន្តជាតិអូរស្មាច់ ហ៊ានយកដីចំណីផ្លូវសាធារណៈជួលអោយអាជីវករលក់ដូរក្នុង១ខែ តម្លៃ ៣៨,០០០ ម៉ឺនបាត ចែកបក្សពួកខ្លួនធ្វើមានបាន នេះបើយោងតាមការអះអាងពីអាជីវករម្នាក់ កំពុងជួបការលំបាកខ្វះខាតក្នុងជីវភាពគ្រួសារ នាដូវកាលជំងឺកូវីដ-១៩ ។
បើយោងប្រភពពលរដ្ឋដែលប្រកបរបរកស៊ីលក់ដូរ និងដឹកទំនិញចេញចូលពីប្រទេសថៃ មកប្រទេសកម្ពុជា តាមច្រកទ្វាអន្តរជាតិអូរស្មាច់ បាននាំគ្នារអ៊ូរទាំថា ចាប់តាំងពីលោក ថេ សុរិទ្ធីយ៉ា មកកាន់តំណែងជាមេប៉ុស្តិ៍នគបាលអន្តោប្រវេសន៍អូរស្មាច់មក មិនបានប៉ុន្មានផង ក៏ល្បីរឿងប្រព្រិត្តអំពើរពុករលួយ ដាក់ទិសអោយកូនចៅឈ្មោះលោកអនុសេនីយ៍ឯក សៀន វណ្ណា ដើរគាប់សង្គត់ជព្ជាក់ឈាមពីពលរដ្ឋទាំងភ្នែកស្រស់ ជំរិតទាលុយស្ដែងៗ ដោយគ្មានការលើកលែងសូមបីតែ១នាក់។
ប្រភពពលរដ្ឋបន្តថា៖ អ្វីដែលធ្វើអោយពួកគាត់ភ័យខ្លាចជាងគេនោះគឺ មន្រ្តីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រទ្វាអត្តរជាតិអូរស្មាច់ ពូកែខាងធ្វើស៊ីពលរដ្ឋឡើងសាហាវៗ សូម្បីតែរឿងយក(សត្វមាន់២ក្បាល)យកចេញមកជញ្ចឹមសោះ ក៏លោកអនុសេនីយ៍ឯក សៀន វណ្ណា ជំរិតទាលុយដល់ទៅ ៤០០ បាត ពីស្ត្រីម្នាក់ដែល ។ ទើបស្ត្រីម្នាក់ ឈ្មោះ ឈុំ សំណាង អាយុ ៥៥ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅសង្កាត់ អូរស្មាច់ បានដាក់ពាក្យប្តឹងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងករណីជំរិតទារលុយ ៤០០ បាត ផងដែរ កាលពីថ្ងៃ២០.២៣ ខែសីហា ឆ្នាំ២០២០ នាពេលថ្មីៗនេះ។
សូមរំលឹកផងដែរថា៖ កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ក៏មានការបែកធ្លាយរឿងអាស្រូវមួយដែលទាក់ទងនិង លោក ប៉ែន សុភា មន្រ្តីនគបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិអូរស្មាច់ បានយកដីសាធារណៈខាងលិចប៉ុស្តិ៍ត្រួតពិនិត្យជាប់ច្រកទ្វាចេញចូលខ្មែរ-ថៃ ជួលទៅអោយអាជីវករលក់ក្នុងមួយខែ តម្លៃ បីមុឺនប្រាំបីពាន់ លុយបាត( ៣៨០០០បាត) ហើយ លោក ប៉ែន សុភា តែងតែបំពាននិងនាំបក្សពួក គ្រួសារមករុះរើទីតាំងលក់ដូរមួយនេះ និងមិនបានធ្វើតាមកិច្ចសន្យាព្រមព្រៀងឡើយ។
នៅថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២០នេះក្រុមការងារមិនអាចសុំការបំភ្លឺពីលោក ថេ សុរិទ្ធីយ៉ា មេប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិអូរស្មាច់ បាននៅឡើយទេ ព្រោះខលពីបីដងគ្មានអ្នកលើក។ ចំណែកលោក ប៉ែន សុភា ក៏មិនអាចសុំការទំនាក់ទំនងបានដែរដោយសារតែលោកបានបិទទូរសព្ទ័។
ជុំវិញករណីខាងលើភ្នាក់ងារយើងនឹងរងចាំការបកស្រាយពីលោករាល់ម៉ោងធ្វើការ។
ដោយៈលោក សួន ចំណាប់
គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍