ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីដេអូ.!សង្វៀនជល់មាន់ដ៏ធំមួយកន្លែងស្ថិតនៅក្បែរកាសុីណូភ្នំដិន ឃុំភ្នំដិន មានច្បាប់ ឬ អត់ច្បាប់ កំពង់ស្វាគមន៍ពលរដ្ឋខ្មែរ-វៀតណាម ផ្ដុំក្បាលគ្នាចូលលេងយ៉ាងគគ្រឹកគគ្រេង លោកអធិការស្រុកគិរីវង់មិនបង្ក្រាប.!!!
Thu,27 August 2020 (Time 06:03 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 792នាក់)


ខេត្តតាកែវ៖ តាមការមើលឃើញជាក់ស្ដែងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន រួមនឹងស្ថាប័ន(គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) បានចុះផ្ដិតយករូបភាព និងពីសកម្មភាព ក្រុមអ្នកដែលញៀនលេងល្បែងភ្នាល់ជល់មាន់ បាននាំគ្នាសម្រុកចូលទៅលេងមានទាំងពលរដ្ឋខ្មែរនិងជនជាតិវៀតណាម ហើយសារព័ត៌មានយើងមិនដឹងថាកន្លែងជល់មាន់នៅក្បែរកាស៊ីណូភ្នំដិននេះ មានច្បាប់អនុញ្ញាតិ.ស.ជ.ណ ឬអត់ច្បាប់នោះទេ.? ជាក់ស្តែង ឃើញមានតែពលរដ្ឋខ្មែរភាគច្រើនប្រមូលផ្ដុំគ្នាលាយឡំនិងជនជាតិវៀតណាមចូលទៅលេងយ៉ាងគគ្រឹកគគ្រេង និងនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ សប្បាយអឺងកង ទ្រហឹងពេញសៃវៀន ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលផ្អាក់ការជួបជុុំឡើយ គឺលេងបានយ៉ាងសុខសាន្ត។ ហើយទីតាំងជល់មាន់ខាងលើនេះដែរ ពុំឃើញមានសមត្ថកិច្ចស្រុកគិរីវង់ ឬអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាបឡើយ ខណៈមានពលរដ្ឋខ្មែរផ្តុំក្បាលគ្នាសម្រុកចូលលេងជារៀងរាល់ថ្ងៃ និងសំបូរទៅដោយរថយន្តសេរីទំនើបៗ ថែមទាំងឃើញមានរថយន្តសមត្ថកិច្ចជាច្រើនគ្រឿងផងដែរ។ ហើយអ្វីដែលក្រុមអ្នកសារព័ត៌មានយើងហួសចិត្តនោះគឺ ពួកមើលការខុសត្រូវនៅទីតាំងជល់មាន់ក្បែរកាស៊ីណូភ្នដិននោះ ចង់បានល្បីខ្លាំងហើយមើលទៅណ៎.! បែរជាមកថតក្រុមអ្នកសារព័ត៌មានទៅវិញ.? ដែលក្រុមសារព័ត៌មានយើងកំពុងតែបំពេញភារកុច្ចនិងថតផ្តិតយករូបភាពជាក់ស្ដែងពិតៗ ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់រាជរដ្ឋាភិបាល និងជូនដល់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាំងទ្វេ បានដឹង បានជ្រាបជាព័ត៌មាន និងមានចំណាត់ការចំពោះទីតាំងខាងលើនោះតែប៉ុណ្ណោះ។ ហេតុដូចនេះ ក្រុមសារព័ត៌មានយើងខ្ញុំ សូមសំណូមពរទៅដល់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមពិនិត្យឡើងវិញចំពោះម្ចាស់ទីតាំងជល់មាន់ដ៏ធំ១កន្លែងនៅក្បែរកាស៊ីណូភ្នំដិន អោយមានប្រសិទ្ធភាពផងបាទ។ នៅរសៀលថ្ងៃខែឆ្នាំដដែល ក្រុមព័ត៌មានជាច្រើនស្ថាប័ន រួមនឹងស្ថាប័នសារព័ត៌មាន(គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) បានធ្វើការខលទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការខេត្តតាកែវ ដើម្បីសុំការបកស្រាយបំភ្លឺពីលោកជាច្រើនដង តែមិនអាចធ្វើការទំនាក់ទំនងទៅលោបានទេ ព្រោះទូរស័ព្ទលោកកំពុងជាប់រវល់រហូត។ សូមរំលឹកផងដែរថា៖ តើប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន និងប្រសាសន៍ របស់សម្ដេចក្រឡាហោម ស ខេង ពីការលុបបំបាត់បនល្បែងសុីសងគ្រប់ប្រភេទនោះ តើមន្ត្រីថ្នាក់ក្រោមឱវាទ បានធ្វើការអនុវត្តន៍តាមប្រសាសន៍ និងបទបញ្ជារបស់សម្ដេចទាំងទ្វេដែរឬទេ? បើរក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ កើតមានបនល្បែងយ៉ាងពេញបន្ទុកដូច្នេះ.? ជុំវិញករណីខាងលើភ្នាក់ងារយើងនឹងរងចាំការបកស្រាយពីលោកស្នងការខេត្តតាកែវ ឡើងវិញរៀងរាល់ម៉ោងធ្វើការ៕ ដោយៈ លោក ឡាយ សុជាតិ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1617 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6929 នាក់
ខែនេះ :
22767 នាក់
3 ខែនេះ :
77386 នាក់
សរុប :
1661313 នាក់