ភ្នំពេញ៖ បុរសជាប្តីមានជម្លោះក្នុងគ្រួសារបន្តិចបន្តួច គិតខ្លី ដាច់ចិត្តច្របាច់.ក.សម្លាប់កូនស្រី៣នាក់ ជាទីស្រលាញ់ រួចចងកសម្លាប់ខ្លួនឯងតាមក្រោយ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលអស់មួយចំហៀងក្រុងភ្នំពេញ។ ឃាតកម្មដ៏សាហាវនេះ បានកើតឡើងពេលព្រលប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមសំដីប្រពន្ធជនរងគ្រោះ និងជាម្តាយកូនស្រីទាំង៣ មានឈ្មោះ ឌីម សុខនាថ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅវេលាម៉ោង២០និង៣០នាទីយប់ ខ្លួនត្រឡប់មកពីធ្វើការវិញ ពេលមកដល់ផ្ទះឃើញទ្វារផ្ទះបិទ ក៏ស្រែកហៅកូនៗ តែមិនឮសំឡេងឆ្លើយ ខ្លួនបានរុញច្រានទ្វារ ភ្លាមៗនោះក៏ចូលទៅក្នុងបន្ទប់ស្រាប់តែឃើញជនរងគ្រោះជាប្ដី បានចងកស្លាប់បាត់ហើយ រីឯកូនស្រី២នាក់ ក៏ឃើញស្លាប់នៅលើគ្រែ និងកូនស្រីច្បង ស្លាប់នៅលើបន្ទប់ឡៅតឿ ពេលនោះខ្លួនបានទៅហៅប្អូនថ្លៃស្រី ដែលជួលបន្ទប់ក្បែរគ្នាអោយមកជួយ និងស្រែកឆោឡោអោយអ្នកជិតខាងមកជួយ បង្កការភ្ញាក់ផ្អើលតែម្ដង និង បានរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ។ បន្ទាប់ពីមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យរួច លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះជាកូនទាំង០៣នាក់ បានស្លាប់ដោយសារច្របាច់ក ចំណែកជនសង្ស័យក្រោយធ្វើសកម្មភាពរួច បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅកន្លែងកើតហេតុតែម្ដង។ សពទាំងបួនរួមមាន៖ ១-ឪពុកឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់កង់បី។ ២-កូនស្រីទី១ ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ។ ៣-កូនស្រីទី២ ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ។ ៤-កូនស្រីទី៣ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ។ បច្ចុប្បន្នៈ សពទាំង០៤នាក់ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕ ដោយៈ លោក សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា