ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរមើលរំលងលោក គង់ ប៊ុនលឿត ជាមន្ត្រីក្រោមឱវាទ ប្រចាំការនៅស្ថានីយថ្លឹងរថយន្ត ភូមិកូនដំរី សង្កាត់និមិត្ត នោះទេ ដែលបច្ចុប្បន្ន កំពុងតែសប្បាយប្រមូលលុយ មហាសាលទាំងនេះ ចែកគ្នីគ្នាធ្វើមានបាន.! ខណៈក្នុងមួយថ្ងៃ ឬមួយយប់ៗ មានរថយន្តធុនយក្ស ដឹកទំនិញធ្ងន់ៗ ដែលដឹកលើសចំណោះជាច្រើនតោន ដោយដឹកមានអ្នករត់ការបង់លុយមុន ហើយទើបបានឲ្យរថយន្តបើកឆ្លងកាត់ស្ថានីយជញ្ជីងតាមក្រោយ ជារៀងរាល់ថ្ងៃយប់ផងដែរ បណ្ដាលឲ្យផ្លូវជាតិលេខ៥ រងការខូចខាត ស្រុតទ្រុតទ្រោមកាន់តែខ្លាំងឡើងៗ នេះបើតាមការមើលឃើញជាក់ស្ដែងរបស់សារព័ត៌មាន(គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) យើងខ្ញុំ បានចុះថតផ្តិតយករូបភាព នៅវេលាម៉ោង ០៤និង២០ល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នេះ។ បច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា សកម្មភាពពុករលួយរបស់លោក គង់ ប៊ុនលឿត ជាមន្ត្រីដែលប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្ដ កូនដំរី នៅលើផ្លូវជាតិលេខ៥ ដែលមានទីតាំងស្ថិត ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការជាច្រើនស្ថាប័ន បានធ្វើការរិះគន់ ទៅលើលោកទេសរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថា មិនគួរណាលោកបិទភ្នែកមើលមិនឃើញ ពីសកម្មភាពមន្ត្រីក្រោមឱវាទរបស់ខ្លួន គឺ លោក គង់ ប៊ុនលឿត ដែលកំពុងតែប្រព្រឹត្តអំពើពុករលួយ ជាមួយមេឈ្មួញធំៗដឹកធ្ងន់ៗ ធ្វើឲ្យផ្លូវជាតិលេខ៥ ទ្រុតទ្រោម ខូចខាតផ្លូវ ដោយសារតែមន្ត្រីមួយក្តាប់តូច ដែលប្រចាំការនូវស្ថានីយជញ្ជីងនេះនោះទេ! ប្រជាពលរដ្ឋបានមានការថ្នាំងថ្នាក់ និងអាសូរស្ពាន អាសូរថ្នល់ ដែលប្រមុខរាជរដ្ឋាភិបាលតែងតែខិតខំស្វែងរកជំនួយដើម្បីយកមក ធ្វើស្ពាន ធ្វើថ្នល់ ផ្ដល់ការងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរ តែបែរជាកូនចៅ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអ្នកបំភ្លេចបំផ្លាញទៅវិញ។ ប្រជាពលរដ្ឋនិងមន្ត្រីរាជការគ្រប់ស្ថាប័ន ព្រមទាំងអ្នកសាព័ត៌មានទូទាំងព្រះរាជាណាចក្រកម្ពុជា កន្លងមកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចបានមានប្រសាសន៍ណែនាំ ដល់មន្ត្រីក្រោមឱវាទ ត្រូវធ្វើឲ្យបាន រាល់រថយន្តយក្ស រថយន្តតទ្រុងកែច្នៃ ដែលដឹកលើសទម្ងន់ ត្រូវតែចំណាត់ការឲ្យបានទៅតាមច្បាប់អោយបាន តែពេលនេះមន្ត្រីនៅប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្ដ ដែលមានទីតាំង ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះ បែរជាមិនគោរពទៅតាមប្រសាសន៍សម្ដេច ថែមទាំងផ្គើនទៅនិងបទបញ្ជាទៅវិញ។ ប្រជាពលរដ្ឋនិងមន្ត្រីរាជការកំពុងរង់ចាំមើលថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទុកឲ្យលោក គង់ ប៊ុនលឿត រួមនិងបក្សពួក ដែលជាមន្ត្រីរបៀបនឹង នៅដល់ណាទៀត ឬមួយក៏លោកទេសរដ្ឋមន្ត្រី បានសំណែនពីកូនចៅរបស់ខ្លួន បែរជាលោកធ្វើមើលមិនឃើញ។ សូមរំលឹកផងដែរថា៖ វិធានការក្តៅ សម្តេច.! និងយោងតាមប្រសាសន៍សម្ដេចតេជោបានឲ្យដឹងថា ចាប់ពីសូន្យម៉ោងយប់ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៨ តទៅ អោយតែមានឡានតទ្រង់ខុសលក្ខណៈខុសបច្ចេកទេស ត្រូវចាប់បញ្ជូនទ្រង់ទាំងអស់ ពីព្រោះយានយន្តទាំងនោះបានបំផ្លាញអាយុជីវិតមនុស្ស និងបំផ្លាញផ្លូវថ្នល់ ដែលយើងខំរកលុយទាំងលំបាកខ្លួនឯងផង លុយខ្ចីគេផង យកមកធ្វើផ្លូវ ហេតុអី្វបានមកបំផ្លាញផ្លូវ ដើម្បីចំណេញក្នុងក្រុមហ៊ុននិមួយៗទៅវិញ.?។ សូមបញ្ជាក់ថា៖ ស្ថានីយជញ្ជីងថ្លឹងរថយន្តស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះ ត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន ធ្វើការចុះផ្សាយជាច្រើនលើកច្រើនសារហាក់បីដូចជា មិនមានការកែតម្រូវអ្វីសោះ.! ផ្ទុយទៅវិញរឹតតែផ្គើនឡើងៗទៅវិញ.?។ សារពត៌មាន(គេហទំព័រប៉ោយប៉ែតប៉ុស្តិ៍) មិនអាចសុំការបកស្រាយពីលោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីង កូនដំរី បានទេ ដោយពុំស្គាល់លេខទូរស័ព្ទរបស់លោក ហើយការចុះផ្សាយទៅនេះរិះគន់ក្នុងន័យស្ថាបនា និងដើម្បីកែតម្រូវតែប៉ុណ្ណោះ មិនមានចេតនា មូលបង្កាច់បុគ្គលណាមួយឡើយ ហើយអង្គភាពយើងខ្ញុំ ផ្សាយទៅនេះ យោងទៅតាមរូបភាពដែលថតបាន ហើយអង្គភាពយើងខ្ញុំរងចាំសាមីជន បកស្រាយបំភ្លឺឡើងវិញនៅពេលក្រោយ បើសាមីជន គិតថាមានចំនុចណាមួយមិនសមរម្យ ដោយយោងតាមច្បាប់ស្តីពីរបបនៃសារពត៌មាន តាមរយៈអាសយដ្ឋាន ឬក៏លេខទូរស័ព្ទTell.092190098/0886606773 ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា