ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ទីតាំងល្បែងសុីសងអនឡាញជល់​មាន់ហាងកាហ្វេរមួយកន្លែងទល់មុខរោងចក្រទឹកកកនៅឃុំសូទិព្វ ស្រុកជេីងព្រៃ បេីកយ៉ាងរំភេីយអាជ្ញាធរនិងសមត្ថកិច្ចគ្មានចំណាត់ការ.!!!
Mon,31 August 2020 (Time 04:31 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 643នាក់)


ខេត្ដកំពង់ចាម ​៖ ប្រភពព័ត៌មានរាយការណ៍មកនថា៖ មានទីតាំងល្បែងសុីសងង លេងភ្នាល់ដាក់ប្រាក់តាមប្រព័ន្ធអនឡាញជល់មាន់ ក្នុងហាងកាហ្វេរមួយកន្លែង ដែលនៅទល់មុខរោងចក្រទឹកកក ស្ថិតភូមិស្គន់ ឃុំសូទិព្វ ស្រុកជេីងព្រៃ ខេត្ដកំពង់ចាម បេីកស្វាគមន៍ អោយភ្ញៀវក្រុមអ្នកញៀនលេងល្បែង ចូលទៅជារៀងរាល់ថ្ងៃ យ៉ាងគគ្រឹកគគ្រេង បំពងនូវសម្លេងហ៊ោរកញ្ច្រៀវយ៉ាងអាណាធិបតេយ្យ តែគេសង្កេតឃើញថា មិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំនូវទីនោះ ចុះទៅបង្ក្រាបបានម្តងណានោះទេ.?។ ហើយបើយោងប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីនោះផ្ទាល់ បានត្អូញត្អែអោយសារព័ត៌មានក្នុងស្រុកដឹងថា៖ ស្របពេលនៃរដូវកាលជំងឺកូវីដ-១៩ កំពុងរាតត្បាតលេីសកលលោក ក្រសួងសុខាភិបាល តែងតែចេញសេចក្តី​ប្រកាស​ជាបន្តប​ន្ទាប់ ពាក់ពន្ធ័ហ្នឹងរក្សាអនាម័យ ការពាក់ម៉ាស់អនាម័យ មិនអនុញ្ញាតិ​អោយមានការជួបជុំគ្នា រហូតឈានដ​ល់ការបិត​សាលារៀន ក្លឹបកំ​សាន្ត(KTV) និង កម្មវិធីជួបជុំនាៗ។ល។ គឺនូវមិនទាន់បើក​អោយដំណើការនៅឡើយ។ ​ តែផ្ទុយទមកវិញ ម្ចាស់ទីតាំងហ៊ានបើកអនឡាញជល់មាន់ ទល់មុខរោងចក្រទឹកកក នៅឃុំសូទិព្វ ស្រុកជេីងព្រៃ បេីកលេងយ៉ាងរំភេីយប្រមូលផ្ដុំមនុស្សយ៉ាងច្រេីនកុះករដោយមិនខ្លាចអ្វីទាំងអស់។ ​ប្រជាពលរដ្ឋរស់នៅជិតទីតាំងនេះបានខ្សឹបប្រាប់មកអង្គភាពសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍)ថា ទីតាំងអនឡាញជល់មាន់មួយនេះ បានបេីកលេងជាយយូណាស់មកហេីយ មិនដែលឃេីញមានអាជ្ញាធរឬសមត្ថកិច្ចរូណា មកធ្វេីការបង្ក្រាបនោះឡេីយខណនេះពួកគាត់ព្រួយបារម្ភៈអំពីសុវត្ថិភាពភូមិ-ឃុំមាសុវត្ថិភាពក្នុងមូលដ្ឋាន ដែលពួកគាត់កំពុងរស់នៅ។ ពលរដ្ឋដាក់ការសង្ស័យថាទំនងជាម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចហេីយមេីលទៅ បានជាបេីកលេងបានយ៉ាងរលូនយ៉ាងសុខសាន្តបែបនេះ។ ជុំវិញករណីខាងលេីនេះដែរអង្គភាពសារព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ យេីងមិនអាចសុំការបំភ្លឺពីលោក ប្រាក់ សុគុណអធិការនគរបាលស្រុកជេីងព្រៃបានទេ ព្រោះតេចូលគ្មានអ្នកទទួល។ សូមបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ អោយយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។ ​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងអនឡាញជល់មាន់ ហាងកាហ្វេរមួយកន្លែងនៅទល់មុខរោងចក្រទឹកកក ស្ថិតក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជេីងព្រៃ ខេត្ដកំពង់ចាម បាននឹងកំពុងបើកលេងរាល់ថ្ងៃ បំពងនូវសម្លេងហ៊ោ​​រ​កញ្ច្រៀ​វ។ ពលរដ្ឋសំណូមពរដល់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម និងឯកឧត្ដមឧត្ដមសេនីយ៏ទោ ឯម កុសល ស្នងការខេត្ដកំពង់ចាម មេត្ដាមានវិធានការចាត់មន្ដ្រីក្រោមឱវាទចុះបង្ក្រាបផងទាន ព្រោះថា ចោលួច ឆក់ប្លន់ រួមនិង អំពើហិង្សា គឺកេីតចេញពីល្បែងសុីសងនេះហេីយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1588 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6900 នាក់
ខែនេះ :
22738 នាក់
3 ខែនេះ :
77357 នាក់
សរុប :
1661284 នាក់