ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ខ្នងធំមេន លោក លឹម ហ៊ានបើកបនល្បែងមាន់ជល់ដ៏ធំអត់ច្បាប់ ក្បែរការស៊ីណូ 69 នៅច្រកទ្វារព្រំដែនទ្វេរភាគីដា កម្ពុជា-វៀតណាម បែជាអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានមិនហ៊ានចូលត្រួតពិនិត្យ និងបង្ក្រាប.!!!
Sat,08 August 2020 (Time 10:54 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 777នាក់)


ខេត្តត្បូងឃ្មុំ៖ តាមការមើលឃើញជាក់ស្ដែង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ក្រុម សារព័ត៌មាន៤ស្ថាប័ន រួមនិងសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) បានចុះទៅដល់ទីតាំងផ្ទាល់ និងបានសង្កេតឃើញថា ទីតាំងសង្វៀនមាន់ជល់ដ៏ធំមួយកន្លែងដែលក្រុមអ្នកញៀនលេងល្បែងនាំគ្នាទៅចូលលេងភ្លូកទឹកភ្លូកដី និងបានបង្ហើបប្រាប់ថា ជារបស់ លោក លឹម ជាអ្នកបើកបនល្បែងដ៏ធំនេះ និងប្រហែលបានរត់ការបង់ថ្លៃសេវាការពារជូនដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចាប់ពីថ្នាក់ក្រោមស្រុក ដល់ថ្នាក់ខេត្តត្បូងឃ្មុំ អស់ហើយមើលទៅ ទើបអាចបើកលេងបានដោយរលូន ដោយពុំខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ។ សូមបញ្ជាក់ផងដែរថា៖ ទីតាំងសង្វៀនមាន់ជល់ដ៏ធំមួយកន្លែងរបស់ លោក លឹម នៅក្បែរ ការស៊ីណូ69 មានចម្ងាយពីស្នាក់ការគយ និង រដ្ឋាការច្រកព្រំដែនទ្វេភាគីដា ប្រហែល៥០-១០០ ម៉ែត្រ ស្ថិតចំនុចច្រកទ្វារព្រំដែនទ្វេរភាគីដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រភពពីក្រុមអ្នកញៀនលេងល្បែង បានអោយដឹងទៀតថា៖ ទីតាំងសង្វៀនមាន់ជល់របស់លោក លឹម ដ៏ធំ មិនដឹងថា មានច្បាប់ឬអត់ច្បាប់នោះទេ.? ប៉ុន្តែ បើកលេងបានតែ៣ថ្ងៃក្នុងមួយសប្ដាហ៍ តែប៉ុណ្ណោះ.!។ ប្រភពបន្ថែមថា៖ ទីតាំងសង្វៀនមាន់ជល់របស់លោក លឹម គឺគ្មានជនបរទេសចូលលេងល្បែងមាន់ជល់នោះទេ ឃើញមានសុទ្ធតែខ្មែរចូលលេងភ្នាល់ដាក់ប្រាក់ក្នុង១គូរៗរាប់ពាន់រាប់ម៉ឺនដុល្លារ ចំណែកឯ.! អ្នកឈ្នះ មុខខ្លាញ់ចំណែកឯ.! អ្នកចាញ់មុខសេះ។ បើយោងប្រភពពីប្រជាពលរដ្ឋ និងមហាជនទូទៅនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានលើកឡើងថា៖ ទីតាំងបនល្បែងមាន់ជល់ដ៏ធំរបស់លោក លឹម គឺ(ជល់ពាក់ខ្នាយដែក ជល់ភ្លាម ងាប់ភ្លេត) ស៊ីសងប្រាក់ ចាញ់ ឈ្នះ ក្នុង១គូរ រាប់ពាន់រាប់ម៉ឺនដុល្លារ នេះហើយ ទើបពួកគាត់មានការព្រួយបារម្ភខ្លាចកើតមានអំពើចារកម្ម លួចឆក់ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ។ល។ មិនតែប៉ុណ្ណោះប្រភពពីមហាជនគ្រប់មជ្ឈដ្ឋានក្នុងស្រុកមេមត់ មានការភ័យខ្លាចបំផុតនោះគឺ គ្រែងកើតមានជំងឺវីរុសកូវិដ-១៩ ចូលក្នុងសហគមន៍ មូលហេតុដោយសារ មិនឃើញលោក បែន រត្ន័ ស្នងការខេត្តត្បូងឃ្មុំ មានចំណាត់ការបញ្ជា អោយអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងស្រុកមេមត់ ចុះទៅបង្ការ ឬបង្ក្រាបម្តងនូវឡើយទេ.?។ ពាក់ព័ន្ធជុំវិញបើកបនល្បែងមានជល់ខាងលើ,,,..នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ក្រុមសារព័ត៌មាន៤ស្ថាប័នយើងអោយដឹងតាមទូរស័ព្ទថា៖ ទីតាំងជល់មាន់នៅក្បែច្រកទ្វារព្រំដែនទ្វេភាគីដា ជាប់និងប្រទេសវៀតណាម គឺទីតាំងកាសុីណូ មានច្បាប់ត្រឹមត្រូវ ហើយមនុស្សដែលប្រមូលផ្តុំគ្នាភ្នាល់ចាក់មាន់ជល់ក្នុងទីតាំងនោះ លោកមិនមានសិទ្ធិចូលទៅបំបែកនោះទេ គឺអ្នកគ្រប់គ្រងក្នុងទីតាំងមាន់ជល់នោះជាអ្នកទទួលខុសត្រូវ ហើយការសុីណូទូទាំងប្រទេសកម្ពុជា គឺឋិតក្រោមការគ្រប់របស់អគ្គនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មរបស់អគ្គស្នងការនគរបាលជាតិ បើចង់បានព័ត៌មានច្បាស់បន្ថែម សូមទាក់ទងទៅខាងអគ្គនាយកដ្ឋានប្រឆាំងបទល្មើសទៅ៕ ដោយៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1378 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6690 នាក់
ខែនេះ :
22528 នាក់
3 ខែនេះ :
77147 នាក់
សរុប :
1661074 នាក់