ខេត្តកំពង់ធំ៖ នារីជាមន្រ្តីបម្រើរការនគបាលនៃស្នងកាដ្ឋានជាច្រើននាក់រងគ្រោះដោយសារតែ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ បានធ្វើទង្វើអាក្រក់ជូរជាតិបៀតបៀនកេរ្ត៍ខ្មាស់មកលើកកូនចៅក្រោមឱវាទគ្រប់ៗគ្នា ដែលជានារីភេទ និងបានលួងលោមបង្ខិតបង្ខំ អោយពួកនាងទាំងអស់គ្នាបំពេញនូចសេចក្ដីត្រូវការ នៃកាមតណ្ហារបស់លោក មិនថាអ្នកមានប្ដី ឬអ្នកនៅលីវ និងក្រមុំ គឺលោក មិនលើកលែងសូម្បីតែម្នាក់។ តែពេលនេះនារីជនរងគ្រោះដែលជាមន្រ្តីនគបាលនៃស្នងការដ្ឋានទ្រាំលែងបានហើយ.! មានតែនាំគ្នាផ្ដិតមេដៃដាក់ពាក្យប្ដឹងនិងស្នើរសុំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សុំជួយរកយុត្តិធម៍ជូនដល់ពួកគាត់ដែលជានារីរងគ្រោះ ត្រូវបានលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ ជាន់ឈ្លី កិត្តិយស កេរ្ត៍ឈ្មោះ ជាស្រ្តីខ្មែរ និងបានបៀតបៀនទៅលើរូបរាងកាយគ្មានសល់ត្រង់ណាបន្តិចសោះ។ បើយោងតាមពាក្យប្ដឹងដែលនារីជនរងគ្រោះជាមន្រ្តីនគបាលនៃស្នងការដ្ឋានបានដាក់ពាក្យប្ដឹង និងស្នើរសុំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៍ជូនពួកគាត់។ ហើយលិខិតនៃពាក្យប្ដឹងនេះបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ សុំដល់សម្ដេចក្រឡាហោម ស ខេង សុំជួយអន្តរាគមន៍ និងចាត់កាត់ចំពោះលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ ដែលបានប្រព្រឹត្តអំពើរថោកទាប ដែលសង្គមស្អប់ខ្ពើម នូវពាក្យ ត្រីឆ្ដោ ស៊ីកូនឯង ហើយបុគ្គលឈ្មោះ អ៊ុក កុសល បានដឹកនាំបង្កើតបក្សពួកខ្សែរស្រឡាយពុករលួយ ដើរអុចអាលអោយបែកបាក់សាម្គីផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នងការក៏ដូចមន្រ្តីក្រោមឱវាទ ហើយទង្វើបែបនេះ វាបានធ្វើអោយខូច កិត្តិយស ដល់ថ្នាក់ដឹកនាំផ្សេងៗទៀត និងអង្គភាពទាំងមូល។ ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ក៏ធ្លាប់មានរឿង និងត្រូវបានវិន័យ ប្រកាសស្ដីពី ការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចម្តងរួចមកហើយដែរយោងតាមប្រការ១. ត្រូវបានអនុវត្តវិន័យក្រោមរូបភាពព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ទោ អ៊ុកកុសល អត្តលេខ ០៣៥៥២ ស្នងការ នៃស្នងការនគរបាលខេត្តកំពង់ធំ។ មូលហេតុ: ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ។ ប្រការ២: សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ ១ ត្រូវកែប្រែនិងកំហុសឆ្គង និងរបៀបរបបដឹកនាំឱ្យបានត្រឹមត្រូវ។ ក្នុងករណីប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ និងចាត់វិធានការតាមវិន័យ របស់កងកម្លាំងនគរបាលជាតិ។ ប្រការ៣: អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ប្រធាននាយកដ្ឋាននៃបុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ នឹងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រការនេះ ចាប់ពីថ្ងៃចុះហត្ថលេខាទៅ។ ថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង។ ទាក់ទិនរឿងរ៉ាវខាងលើនេះដែរ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នេះ ក្រុមងារយើងក៏បានខលទៅលោកឧត្ដមសេនីយ៍ អ៊ុក កុសល ស្នងការនគបាលខេត្តកំពង់ធំ ពីបីដងដែរតែលោកមិនលើកទូរសព្ទ័រ។ ហើយក្រុមការងារយើងរងចាំការបកស្រាយពីលោក រាល់ម៉ោងធ្វើការ៕
ព័ត៌មានគួរចាប់អារម្មណ៍
តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា