ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មហាជនគ្រប់មជ្ឈដ្ឋានដែលរស់នៅក្នុងក្រុងប៉ោយប៉ែត បាននាំគ្នារិះគន់ទៅលើលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និង លោក សន នី មេភូមិមិត្តភាព យ៉ាងចាស់ដៃថា ទុកអោយពលរដ្ឋប្តឹងផ្តល់គ្នាទៅវិញទៅមក តែពុំមានដំណោះស្រាយជូនពួកគាត់.!!!
Fri,11 September 2020 (Time 05:05 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 655នាក់)


ក្រុងប៉ោយប៉ែត៖ ពលរដ្ឋឈ្មោះ មិច ស៊ីម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្នើរសុំអោយអាជ្ញាធរ ភូមិ ឃុំ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងចៅហ្វាយក្រុង ជួយរកដំណោះស្រាយជូនពួកគាត់ផង ពាក់ព័ន្ធនិងភាគីម្ចាស់ដីល្វែងឈ្មោះ ទូច សោភា សង់របងថ្ម បិតផ្លូវចេញចូល, ដោយហេតុផលខុសប្រក្រតី ពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរសូមមេត្តាជួយអន្តរាគមន៍បើកផ្លូវអោយពួកគាត់បានធ្វើដំណើរជាមធ្យោបាយ ដូចសព្វមួយដងឡើងវិញផង។ រីឯអ្នកស្រីឈ្មោះ ទូច សោភា ដែលជាម្ចាស់ដីល្វែងនោះ បានប្រាប់សារព័ត៌មានជាច្រើនស្ថាប័នរួមនិងសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) អោយដឹងនៅព្រឹកថ្ងៃខែឆ្នាំដដែលថា៖ ចំពោះដីល្វែងអ្នកស្រីវិញ គឺគ្មានផ្លូវបុកទំលុះមកពីដី ឈុន ទូច នោះទេ ហើយអ្នកស្រីបានបញ្ជាក់ថា៖ គាត់ បានទៅដាក់ពាក្យបណ្ដឹង ចូលទៅភូមិ ឃុំ សង្កាត់ ហើយ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ពីរឿងចោតប្រកាន់ទៅលើលោក ឈុន ទូច រួមនិងបក្សពួក ហ៊ានមកធ្វើការ (រុះរើរបងគាត់) ដែលមានព័ន្ធបន្លាលួស ដាំបង្គោលឈើគ្រាក់ រំលោភលើកម្មសិទ្ធិគាត់។ ហេតុដូច្នេះ អ្នកស្រី ទូច សោភា កើតទុក្ខមិនសុខចិត្ត សូមសំណូមពរអោយលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ជួយរកយុត្តិធម៌ជូនអ្នកស្រីវិញផង.!។ ដោយឡែក ប្រភពពីមហាជនគ្រប់មជ្ឈដ្ឋានដែលរស់នៅក្នុងក្រុងប៉ោយប៉ែត កំពុងមានការងឿងឆ្ងល់ និងបាននាំគ្នារិះគន់ទៅលើលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និង លោក សន នី មេភូមិមិត្តភាព យ៉ាងចាស់ដៃថា៖ មិនគួរណាលោកទាំងពីរដែលជា ម៉ែ ជា ឪ មិនគួរ ធ្វើព្រងើយបណ្តែតបណ្តោយ ទុកអោយប្រជាពលរដ្ឋប្តឹងផ្តល់គ្នាទៅវិញទៅមក មិនចេះចប់ មិនចេះហើយ នោះទេ.? ពីបញ្ហារឿងធ្វើរបងបិតផ្លូវ ដែលពលរដ្ឋគូរទ្វេរភាគីទាំងសងខាង មានការលើកឡើងជាមតិ រៀងៗខ្លួន! តែនៅពុំឃើញមានដំណោះស្រាយជូនពួកគាត់ នៅឡើយទេ.? មកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ។ ប្រភព: ពីមហាជនគ្រប់មជ្ឈដ្ឋានដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាសមត្ថកិច្ចមួយចំនួនតូច ដែលរស់នៅក្បែរដីល្វែងដែលកំពុងមានជម្លោះ កំពុងរងចាំមើលថាតើ.! លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មានចំណាត់ការដោះស្រាយជូនគូរទ្វេរភាគីទាំងសងខាង ដែលរឺទេ.???៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាទាំងពីរគណៈយាងចុះសួរសុខទុក្ខប្រជាពលករនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹត្តិការណ៍សម្តែងក្បាច់គុនល្បុក្កតោ-ក្បាច់គុនសៅលីញ រួមគ្នា នៅមុខប្រាសាទបាយ័ន២៤មេសា.! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
124 នាក់
ម្សិលមិញ :
459 នាក់
សប្តាហ៍នេះ :
5238 នាក់
ខែនេះ :
12114 នាក់
3 ខែនេះ :
39539 នាក់
សរុប :
1411754 នាក់