ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ពិធីចែកអំណោយ ជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ស្ថិតនៅវត្តទូលលក្ខរស្មីមានជ័យ (ទួលពង្រ) ក្រោមអធិបតីភាព លោក គេត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត...
Tue,01 September 2020 (Time 02:28 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 609នាក់)


ក្រុងប៉ោយប៉ែត៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយ ដែលបាន ទទួលអំណោយមកពីមនុស្សធម៌សង្គហៈរបស់លោក ផេង អ៉ិនដូគ្រុប (Mr. Peng Indo Group) ជនជាតិ ឥណ្ឌូនេស៊ី ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាត ក្នុងជីវភាពគ្រួសារដែលមានចំនួន ១០០គ្រួសារ ដែលរងផលប៉ះពាល់នាដូវកាលជំងឺវីរុសកូវីដ-១៩ ក្នុងឆ្នាំ២០២០នេះ។ សូមបញ្ជាក់ផងដែរថា៖ ពិធីចែកអំណោយនាព្រឹកនេះផងដែរ ក្រោមការរៀបចំដោយព្រះសុវណ្ណបញ្ញោ យឺន សុវណ្ណា ជំនួយការសាលាអនុគណក្រុងប៉ោយប៉ែត និងជាព្រះចៅអធិការវត្តទួលលក្ខរស្មីមានជ័យ (ទួលពង្រ) សហការជាមួយរដ្ឋបាលក្រុង អាជ្ញាធរសង្កាត់ និងអង្គភាពភូមិ ដែលស្ថិក្នុងវត្តទួលល ភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព្រះវត្តមាននិមន្តព្រះសង្ឃចូលរួមនាឱកាសចែកអំណោយរួមមាន៖ ព្រះសមណភិរ័ត ប៉ោ សុឃឿន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះវិន័យធរអនុគណក្រុងប៉ោយប៉ែត, ព្រះសុវណ្ណបញ្ញោ យឺន សុវណ្ណា ជំនួយការសាលាអនុគណក្រុងប៉ោយប៉ែត និងជាព្រះចៅអធិការវត្ត ទួលលក្ខរស្មីមានជ័យ (ទួលពង្រ), ព្រះមន្រ្តីសង្ឃសាលាអនុគណក្រុងប៉ោយប៉ែត គ្រប់ឋានានុក្រម និងព្រះចៅអធិការគ្រប់វត្ត និងព្រះថេរានុថេរៈគ្រប់ព្រះអង្គផងដែរ។ ជាមួយគ្នានេះ វត្តមានអមដំណើរគណៈអធិបតីរួមមាន៖ លោក ញឹម ផឿង នាយករដ្ឋបាលក្រុង, លោក មាស សំណាង ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង, លោក ប៉ុក សិរីបុត្រ ប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់នៃរដ្ឋបាលក្រុង, លោក ស្រិល អុិន ចៅសង្កាត់សង្កាត់ផ្សារកណ្តាល, លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១ សង្កាត់ប៉ោយប៉ែត, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាល, លោក ផេង អ៉ិនដូគ្រុប (Mr. Peng Indo Group) ជាម្ចាស់អំណោយមនុស្សធម៌ ជនជាតិឥណ្ឌូនេស៊ី, លោក ស៊ូ បាន មន្ត្រីការិយាល័យគ្រប់គ្រងធនធានមនុស្សក្រុង, ឧបាសិកា ជៀវ ងួនហ៊ួយ (មនោរម្យ) ជាកិច្ចបញ្ចប់ ប្រគេនចង្ហាន់ថ្ងៃត្រង់ដល់ព្រះសង្ឃ ព្រមទាំងមន្ត្រីទទួលបន្ទុកកិច្ចការសាសនា, ក្រុមការងារក្រុង សង្កាត់, មេភូមិ, អនុភូមិ, កម្លាំងនគរបាល, កម្លាំងប្រជាការពារភូមិ, សប្បុរសជន រួមនឹងបងប្អូនប្រជាពលរដ្ឋដែងការខ្វះខាតចំនួន ១០០គ្រួសារ។ អំណោយមនុស្សធម៌សង្គហៈដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងការខ្វះខាតចំនួន១០០គ្រួសារនាព្រឹកនេះ គឺក្នុងមួយគ្រួសារទទួលបាន៖ អង្ករខ្សាយចំនួន២៥គីឡូក្រាម, មីម៉ាម៉ា ១កេស, ទឹកត្រី ១ដប, ទឹកស៉ីអ៊ីវ ១ដប, ខ្លាញ់ ១ដប, ត្រីខ ២កំប៉ុង, ប៊ីចេង ១ថង់, អំបិល ១ថង់, ប្រេងខ្យង ១ដប, ស្ករ-ស ១គីឡូក្រាម, ប្រេងកូឡា ១ប្រអប់, សាប៊ូ ១ថង់ និងថវិកាចំនួន ២០០ បាត៕ ដោយៈលោក ឡាយ សុជាតិ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1556 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6868 នាក់
ខែនេះ :
22706 នាក់
3 ខែនេះ :
77325 នាក់
សរុប :
1661252 នាក់