រាជធានីភ្នំពេញ៖ ប្រភពនៃព័ត៌មានបានរាយការណ៍មកអោយដឹងថា៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងភ្នាក់ងារទិញលក់ដីឡូតិ៍ អចលនទ្រព្យមួយកន្លែង ហ៊ានបន្លំឈ្មោះក្រុមហ៊ុនគេ ដែលស្ថិតនៅផ្ទះលេខ ១៧១ ផ្លូវរថភ្លើង សង្កាត់កាកប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ ប្រភពនៃព័ត៌មានបន្តអោយដឹងថា៖ សមត្ថកិច្ចបានចាត់ការតាមពាក្យបណ្ដឹងដែលចោទប្រកាន់ថា រំលោភកម្មសិទ្ធិបញ្ញា និងគ្មានច្បាប់អនុញ្ញាត ក្រោយរកឃើញថា ទីតាំងនេះ បានក្លែងបន្លំឈ្មោះរបស់ក្រុមហ៊ុនដទៃ យកមកប្រើប្រាស់ដោយខុសច្បាប់ និងមិនមានការចុះបញ្ជីត្រឹមត្រូវ គឺក្លែងបន្លំក្រុមហ៊ុន ភ្នំពេញ លែន ឌីវេឡុបមិន ឯ.ក (Phnom Penh Land Development Co.,Ltd) ដែលជាក្រុមហ៊ុនស្របច្បាប់ មានការចុះបញ្ជីត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម និហជាអ្នកបានប្ដឹងទៅលើក្រុមហ៊ុន ភ្នំពេញ លែន ឯ.ក (Phnom Penh Land Co., LTD) ដែលជាក្រុមហ៊ុនក្លែងបន្លំឈ្មោះ ។ ប្រភពបន្ថែមថា៖ ក្នុងការបង្ក្រាបក្រុមហ៊ុនក្លែងបន្លំឈ្មោះរបស់គេនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សពីរនាក់៖ ទី១-ឈ្មោះ សាយ បូរ៉ា មានតួនាទី General manager និងម្នាក់ទៀត ឈ្មោះ ហេងសុភ័ក្រ មាននាទីជាទីប្រឹក្សាពិគ្រោះយោបល់ នាំយកទៅការិយាល័យដើម្បីសាកសួរ។ ទោះយ៉ាងណារការរកស៊ីបន្លំឈ្មោះគេនេះ វាមិនបានយូរនោះឡើយ ស្រាប់តែរយ:ពេលចុងក្រោយនេះ ក៏បែកធ្លាយតាមរយៈការបង្ហោះផ្សាយពាណិជ្ជកម្មនៅលើ ផេក facebook ៕ ដោយៈ លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា