ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋចំនួន៤០០គ្រួសារ ក្នុងភូមិព្រៃគប់ ក្រុងប៉ោយប៉ែត.!!!
Wed,02 September 2020 (Time 07:06 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 719នាក់)


ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នេះ មានការបើកពិធីសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែបងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ដោយមានព្រះវត្តមានពីព្រះគុណម្ចាស់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានការិយាល័យ អង្គភាព ពាក់ព័ន្ធ ជំវិញក្រុងខេត្ត ។ ឆ្លៀតក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែតឡើងថ្លែងមតិស្វាគមន៍ និង រាយការណ៍ សង្ខេបការងារអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលថ្មីៗ និង ការស្ថាបនាផ្លូវក្រាលថ្មម៉ិច ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលទើបស្ថាបនារួចរាល់ចំនួន១៩ខ្សែ មានប្រវែងសរុប ២០,៨១៨ម៉ែត្រ ជូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរ ។ ជាមួយគ្នានេះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានមានមតិជួបសំណេះសំណាល ព្រមទាំងបានពាំនាំការផ្ដាំផ្ញើរ សួរសុខទុក្ខ ពីសម្ដេច ទាំងពី ថ្នាក់ដឹកនាំរាជរដ្ឋភិបាលកម្ពុជាផងដែរ ។ នាក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ ក្នុងភូមិព្រៃគប់ ស៊ក្រុងប៉ោយប៉ែត ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏នាំយក សម្ភារៈបរិក្ខា ទេយ្យវត្ថុ និង បច្ច័យ ប្រគេន ព្រះសង្ឃ ចំនួន៧វត្ត ព្រមទាំងនាំយក ស្បៀងអាហារ គ្រឿឧបភោគ និងបរិភោគចែករំលែកនូវទឹកចិត្ត ដល់ប្រជាពលរដ្ឋ ចំនួន៤០០គ្រួសារ រួមមានដូចខាងក្រោម៖ ទី១-សម្ភារៈ បរិក្ខា ទេយ្យវត្ថុ ប្រគេនព្រះសង្ឃ រួមមាន ៖ ១ • អង្ករ ចំនួន២០០គីឡូក្រាម ២ • ទឹកសុទ្ធវីតាល់ចំនួន១០កេស ៣• ទឹកក្រូច៥កេស ៤ • ទឹកផ្លឈើចំនួន៥កេស ៥ មីចំនួន៩កេស ៦ • ទឹកស៊ីអីវចំនួន១០យួរ ៧ • ទឹកត្រីចំនួន១០យួរ ៨ • ថវិកាចំនួន១,០០០,០០០រៀល ។ ទី២-ស្បៀងអាហារ គ្រឿឧបភោគ និងបរិភោគ ដែលប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៤០០គ្រួសារនាព្រឹកនេះរួមមាន ៖ ១ • អង្ករ ចំនួន២០គីឡូក្រាម ២ • ១មី ចំនួន៩កេស ៣ • ទឹកស៊ីអីវចំនួន១យួរ (៦ដប) ៤ • ប៊ីចេងចំនួន១កញ្ចប់ ៥ • ស្ករស ១គីឡូក្រាម ៦ • អំបិល ១គីឡូក្រាម ៧ • ព្រេពឆា១ដប ៨ • សាប៊ូ ១គីឡូក្រាម ៩ • សារុង១ ១០ • ថវិកា១,០០០០រៀល ៕ ដោយៈលោក ឡាយ សុជាតិ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1257 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6569 នាក់
ខែនេះ :
22407 នាក់
3 ខែនេះ :
77026 នាក់
សរុប :
1660953 នាក់