ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ខ្លាំងមែន.!លោក ឆាយ ឈាន ម្ចាស់ទីតាំងកែច្នៃ រថយន្ត មន្ត្រីជំនាញ ហាមឃាត់៤ដង ហើយមិនស្តាប់ នៅតែបន្ដធ្វើដ៏ដែល.!!!
Fri,04 September 2020 (Time 05:40 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 730នាក់)


ខេត្តបន្ទាយមានជ័យ៖ ទីតាំងជួសជុលរថយន្តធុនធំរបស់លោក ឆាយ ឈាន ដែលមានរឿងអាស្រូវខ្លាំងមិនចេះចប់ ខណៈសមត្ថកិច្ចចម្រុះចុះបញ្ឈប់ចំនួន៤លើកមកហើយ។ សូមបញ្ជាក់ថា៖ មានតាំងពីកិច្ចសន្យារបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យទៀតផង ប៉ុន្តែ.?មិនស្តាប់តាមការណែនាំឡើយ នៅតែបន្តបើកដំណើរអាជីវកម្មជាលើកទី៥ តែត្រូវបានសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យទីតាំងលោក ឆាយ ឈាន ស្ថិតផ្លូវចូលទឹកស្អាត ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងធ្វើការរឹបអូស ឥវ៉ាន់មួយចំនួន និងបញ្ជូនម្ចាស់ទៅតុលាការកាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០។ សមត្ថកិច្ចបានអោយសារព័ត៌មានដឹងថា៖ ក្នុងកិច្ចចុះប្រតិបត្តិការនោះដែរ ក៏មានកិច្ចសហការចូលរួម និងបញ្ឃប់យានដ្ឋានលោក ឆាយ ឈាន នោះ ក្រោមវត្តមានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីរមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីអន្តរវិស័យខេត្ត រដ្ឋបាលក្រុងសេរីសោភ័ណ រដ្ឋបាលឃុំអំបិល និងមេភូមិគោរដ្ឋានចូលរួមផងដែរ។ សមត្ថកិច្ចចម្រុះបានធ្វើការអះអាងថា៖ ទីតាំងជួសជុលរថយន្តធុនធំរបស់ឈ្មោះ ឆាយ ឈាន ត្រូវបិទជាស្ថាពរជាលើកទី៤ហើយ។ តែម្ចាស់ការរ៉ាស់ជួសជុលបែក្រឡៃថាជួលអោយអ្នកផ្សេងទៅវិញ ដោយម្ចាស់យានដ្ឋានមិនស្មោះត្រង់និងមន្ត្រីចម្រុះ ទើបបានចុះមកបិទអាជីវកម្មទាំងស្រុងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២០ នេះតែម្តង។ លោក លី សារី តំណាងអោយរដ្ឋបាលខេត្តមានប្រសាន៍ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖លោកបានដឹកនាំសមត្ថកិច្ចម្រុះ ចុះបិទទីតាំងអាជីវកម្ម យានដ្ឋានកែច្នៃ និងតំឡើងរថយន្តរបស់ឈ្មោះ ឆាយ ឈាន តាមលិខិតអញ្ជើញលេខ ៤១០ ស ជ ណ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្អែកតាមខ្លឹមសារលិខិតលេខ២៥១ ស.ជ.ណចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរបាយការណ៍លេខ ១៩៣៧ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ របស់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងប្រធានលេខាធិការរដ្ឋានគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។ លោក លីសារី បានបញ្ជាក់អោុដឹងទៀតថា៖ ក្រោយពីការចុះពិនិត្យលើទីតាំងជាក់ស្ដែងរួច មកក្រុមការងារបានសង្កេតឃើញថា នៅមានសកម្មភាពកែច្នៃនិងតម្លើងរថយន្តថ្មីចំនួន ៤គ្រឿងបន្តទៀត ដែលផ្ទុយពីខ្លឹមសារនៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទម្រង់និងមាត្រាទី ៥២ បានចែងថា គ្រប់យានដ្ឋានជួសជុលយានយន្ដ និងយានដ្ឋានកែច្នៃ ដំឡើងយានយន្តត្រូវមានលិខិតអនុញ្ញាតអោយធ្វើអាជីវកម្ម ចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងឧស្សាហកម្ម និ ងសិប្បកម្ម និង ក្នុងករណីចាំបាច់ ត្រូវមានការត្រួតពិនិត្យពីក្រសួងមហាផ្ទៃផងដែរ។ លោក លី សារី បានបញ្ជាក់ថែមទៀតថា៖ ការគ្រប់គ្រងយានយន្តជួសជុលនិងយានដ្ឋានកែច្នៃ ដំឡើងយានយន្ត ត្រូវបានកំណត់ដោយអនុក្រឹត្យ ក្រោយពីពិនិត្យសប់គ្រប់រួចរាល់ហើយ ក្រុមការងារបានសម្រេចបិទនិងបញ្ឈប់សកម្មភាពទាំងអស់ចាប់ពីថ្ងៃនេះតទៅក្នុង ករណី នៅតែមានបន្តសកម្មភាពជួសជុលនិងដំឡើងកែច្នៃរថយន្ត នឹងបន្តទៅទៀតនិងចាត់វិ ធានការតាមផ្លូវច្បាប់ជាធរមាន។ លោក លី សារី បានបញ្ជាក់ថា៖ រដ្ឋបាលខេត្តបានសម្រេចបញ្ឈប់ការជួសជុលរបស់យានដ្ឋាន លោក ឆាយ ឈាន នោះគឺបន្ទាប់ ពីមានឧបទ្ទហេតុជាច្រើនលើកដែលបង្កពីរថយន្តមកជួសជុល ដែលលួចកែច្នៃនៅយាន ដ្ឋាននេះ និង ពីយានដ្ឋាននេះ ។ ក្នុងនោះឧបទ្ទហេតុចុងក្រោយមួយទៀតកាលពីល្ងាចថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០ គឺរថយន្ដធំ១គ្រឿង ដែលទើបជួសជុល​​ និងកែច្នៃរូច​របស់យានដ្ឋានរបស់ឈ្មោះ ឆាយ ឈាន នេះ បានភ្លេចភ្ជាប់ឬដាច់ហ្វ្រាំងបានថយទៅបុកចំទ្វារចូល​នៃបណ្ណាគារ បន្ទាយស្រី បង្ករការខូចខាតផ្នែកខាងមុខទ្វារ កញ្ចក់និងសម្ភារះជាច្រើន និងក៏បានធ្វើអោយម្ចាស់បណ្ណាគារ និងបុគ្គលិកភ័យតក់ស្លុត ផងដែរ៕ ដោយៈ លោក ស៊ុយ វុទ្ធី គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1321 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6633 នាក់
ខែនេះ :
22471 នាក់
3 ខែនេះ :
77090 នាក់
សរុប :
1661017 នាក់