ខេត្តបន្ទាយមានជ័យ៖ នៅសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបបន្ទាយមានជ័យ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត យកផលិតផល ជាច្រើនប្រភេទ ដែលខូចគុណភាព ហួសកាលបរិច្ឆេទ ប្រេីប្រាស់ ដុតកម្ទេចចោល នៅទីតាំងដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោក សាន វិជ្ជាសារ៉ាវុធ បានអោយដឹងថា៖ សព្វថ្ងៃនេះ នៅតែមានក្រុមឈ្មួញរកស៊ីខុសច្បាប់ នាំយកផលិតផលទំនិញមួយចំនួនគ្មានផ្លាកសញ្ញា គ្មានប្រភពច្បាស់លាស់ ឬ ប្រភព ផលិតក្លែងក្លាយ ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកល្បៀង តូចៗ នៅតាមបន្ទាត់ព្រំដែន ដែលជាហេតុបង្កការលំបាកក្នុងការស្រាវជ្រាវទប់ស្កាត់ និង បង្ក្រាប ហើយផលិតផលទាំងនេះអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព និងអាយុជីវិត របស់អ្នកទិញយកទៅបរិភោគ និងប្រើប្រាស់។ លោក សាន វិជ្ជាសារ៉ាវុធ បានបន្តអោយដឹងថា៖ កន្លងទៅថ្មីៗក្នុងឆ្នាំ២០២១នេះ មន្ត្រីសាខា ក.ប.ប យើង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យ និង ដកហូត ផលិតផលដែលខូចគុណភាព ហួសកាលបរិច្ឆេទ ការប្រេីប្រាស់ បានជាបន្តបន្ទាប់ដែលក្រុមអាជីករដាក់តាំងលក់នៅតាមទីផ្សារនានា និង នៅតាមម៉ាត ក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ ហើយទំនិញខូចគុណភាពទាំងអស់នេះមានដូចជា៖ នំធុង មានចំនួន ៦៨ ធុង ស្មេី ២៧២ គីឡូក្រាម,ទឹកដោះគោ Dutch Mill មានចំនួន ២០៧០ដប ស្មេី ១,៧១៨.១០ គីឡូក្រាម,ទឹកដោះគោស្រស់ Meji មានចំនួន ៣០០ ដប ស្មេី ៦០០ លីត្រ,យ៉ាអ៊ួរ Dutch Nata De Coco មានចំនួន ២១ យួរ ស្មេី ៦៥.៥២ គីឡូក្រាម សរុបមានចំនួន ២,៦៥៥.៦២ គីឡូក្រាម៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា