ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយលោកតា ដែលមានអាយុលើសពី ១០០ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៦ នាក់ ដែលរស់នៅក្នុងភូមសាស្ត្រនៃខេត្តបន្ទាយមានជ័យ រួមមាន៖ ទី១-លោកយាយ ថូ ឈិន អាយុ១០២ឆ្នាំ រស់នៅភូមិគោកចក ឃុំសូភី ស្រុកអូរជ្រៅ។ ទី២-លោកយាយ ណៃ ថោង អាយុ ១០២ ឆ្នាំ រស់នៅប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ។ ទី៣-លោកយាយ មាស ផល អាយុ ១០៦ឆ្នាំ រស់នៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ទី៤-លោកតា ឡៃ ខំផាន់ អាយុ១០១ ឆ្នាំ រស់នៅភូមិកូបតូច ឃុំគុតសត ស្រុកអូរជ្រៅ។ ទី៥-លោកយាយ ជុំ សាវឿន អាយុ ១០០ ឆ្នាំ រស់នៅឃុំតាបែន ស្រុកស្វាយ។ ទី៦-លោកយាយ លោកយាយ ឆៅ វិញ អាយុ ១០១ឆ្នាំ រស់នៅភូមិពង្រ ឃុំសិង្ហ ស្រុកអូរជ្រៅ ។ សូមបញ្ជាក់ផងដែលថា៖ លោកតា លោកយាយ ទាំង ៦ រូប បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺទទួលបានក្នុង ១នាក់ ថវិកាចំនួន ៣ លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន។ ឆ្លៀតក្នុងឱកាសនោះ ជំទាវ ឱ វណ្ណឌីន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដ៏ថ្លៃថ្លា របស់សម្តេចតេជោ សួរសុខទុក្ខ លោកយាយ លោកតា ផងដែរ៕ ដោយ: លោក វ័ន ប៊ុនរើន ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា