ក្រុងប៉ោយប៉ែត៖ កាលពីថ្ងៃទី១៣ ខែតុលាឆ្នាំ ២០២១ ដោយមានការជឿជាក់ លោក វង្ស វុទ្ធី និង លោកស្រី ទន់ ម៉ាលីន ម្ចាស់{សណ្ឋាគារអូរមាស}បានឧបត្ថម្ភរថយន្តសារ៉ែន០១គ្រឿង ដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ទុកសម្រាប់បម្រើអង្គភាព និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត តំណាងជួសមុខអោយ លោកអធិការរង រួមនិងកងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណដល់ លោក វង្ស វុទ្ធី និង លោកស្រី ទន់ ម៉ាលីន ម្ចាស់{សណ្ឋាគារអូរមាស} នៅក្រុងប៉ោយប៉ែត ដែលបានជឿជាក់និងមានទំនុកចិត្តមកលើកម្លាំងនគរបាលលោក ហើយបានចំណាយថវិការផ្ទាល់ខ្លួន ទិញរថយន្តបំពាក់សារ៉ែនថ្មីចំនួន០១គ្រឿង ជូនដល់ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នាថ្ងៃនេះ 🙏សូមប្រសិទ្ធិពរជ័យ សេរីមង្គល ដល់ក្រុមគ្រួសារ លោក លោកស្រី កូនប្រុសស្រី ចៅប្រុសស្រី សូមបានប្រកប ពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕ ដោយ: លោក ធូ លំអង ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា