កម្លាំងនគរបាលស្រុកកំរៀង ឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ក្នុងករណីរក្សាទុកដោយខុសសច្បាប់នូវសារធាតុញៀន.!!!
ខេត្តបាត់ដំបង៖ កាលពីថ្ងៃពុធ ៧កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី នៅចំណុចក្រុម០៩ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទ ល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់។
ទី១-ឈ្មោះ សល់ ភារ៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ទី២-ឈ្មោះ សល់ ចិន ភេទប្រុស អាយុ ២៤ឆ្មាំ រស់នៅភូមិ ស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងករណីនេះ សមត្ថកិច្ចជំនាញដកហូត
បានវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំ នួន០១ថង់ និង ច្រកក្នុងកំណាត់បំពង់ទុយោជ័រចំនួន០៤កំណាត់ បំពង់ទុយោសង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE មិនទាន់ថ្លឹងទម្ងន់។
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំ នួន០៣ថង់សង្ស័យមានសាធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE មិនទាន់ថ្លឹងទម្ងន់។
-ជញ្ចឹងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១។
-ទូរសព្ទ័ដៃចំនួន០២គ្រឿង(ចាស់)។
-ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀននិងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន: ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបាននគរបាលស្រុកកំរៀង រៀបចំបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីចាត់ការបន្តតាមនិតិវិធី៕
ដោយ: លោក សុខ បូរី និពន្ធនាយករង
គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍
www.poipetpostnews.com