ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងរវរសេនាតូចថ្មើរជើងលេខ៥១៣ ចុះល្បាតនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាពេលយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទះឃើញ និង ឃាត់ខ្លួនពលករខ្មែរ ប្រុស ស្រី ចំនួន ៣៧ នាក់ បម្រុងលួចឆ្លងដែនចូលទៅធ្វើការងារនៅប្រទេសថៃ ដោយខុសច្បាប់។ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានប្រាប់អ្នកយកព័ត៌មានអោយដឹងថា៖ លោកបានដឹកនាំកម្លាំង១ក្រុម សហការជាមួយកម្លាំងចម្រុះចុះល្បាតនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុច ភូមិសិលាខ្មែរ បានប្រទះឃើញពលករខ្មែរ ចំនួន ៣៧ នាក់ ក្នុងនោះមាន"ស្រី១៨នាក់ ប្រុស១៩នាក់" ដែលបម្រុងលួចឆ្លងដែនចូលទៅបប្រទេសថៃ ក្រោយឃាត់ខ្លួនបានហើយប្រគល់ទៅអោយខាងកម្លាំងជំនាញ ដើម្បីអនុវត្តទៅតាមច្បាប់។ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី បានបន្តអោយដឹងថា៖ ពលករទាំង៣៧នាក់ នេះក្រោយពីសួរនាំបាននិយាយថា ក្រុមខ្លួនបានលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើក្នុងខេត្តផ្សេងៗ។ បន្ទាប់ពីឃាត់ខ្លួនពលរដ្ឋខ្មែរទាំងនោះបាន កងកម្លាំងយោធាបានអោយក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពពួកគាត់ទាំងអស់គ្នាជាមុន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ចូលក្នុងសហគមន៍។ ក្រោយពីក្រុមគ្រូពេទ្យពិនិត្យហើយ ធ្វើការអប់រំ និងធ្វើចត្តាឡីស័កនៅទីនោះរួចរាល់ហើយ អោយវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន។ សូមបញ្ជាក់ថា៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំអោយឆ្លងចូលសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ បានយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និង ទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ក្នុងការទប់ស្កាត់រាល់សកម្មភាព ដែលពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់៕ ដោយ: លោក ស៊ុយ វុទ្ធី គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា