ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថា តាមការបំភ្លឺរបស់ដើមបណ្ដឹងឈ្មោះ ហ្វាញឌីចាយ៉ា គូនីយ៉ាវ៉ាន់(FINDJAYA KURNIAWAN) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបូរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ឈ្មោះ ចាន់ដ្រា (CHANDRRA) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្ន ស្នាក់នៅបុរីដួងច័ន្ទ បានមកធ្វើការនៅក្រុមហ៊ុន RUPIAHTOTO របស់ខ្លួនមានតួនាទីផ្នែកគណនេយ្យបានរយ:ពេល០៤ខែហើយ ក្រោយមកនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនបានដឹងថាឈ្មោះ ចាន់ដ្រា បានលួចវេរប្រាក់ដោយប្រើគណនេយ្យធនាគាររបស់ក្រុមហ៊ុន វេរប្រាក់ចេញចូលជាបន្តបន្ទាប់ចូលទៅគណនេយ្យរបស់ខ្លួនគេ (ចាន់ដ្រា) សរុបទឹកប្រាក់ដែលក្រុមហ៊ុនបាត់បង់ចំនួន ៥៦៩,០០០,០០០រូពី (ប្រាំរយហុកសិបប្រាំបួនលានរូពី) ប្រាក់ឥណ្ឌូនេស៊ី បើគិតជាប្រាក់ថៃស្មើជាង១លានបាត ។ ក្រោយពីក្រុមហ៊ុនរកឃើញថាឈ្មោះ ចាន់ដ្រា បានលួចវេរប្រាក់ពីក្រុមហ៊ុនបញ្ចូលក្នុងគណនេយ្យរបស់ខ្លួនហើយ ទើបមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់អោយដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួច លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន ហើយឈានដល់ការឃាត់ខ្លួនឈ្មោះ ចាន់ដ្រា ហើយបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។ ជនសង្ស័យឈ្មោះ ចាន់ដ្រា ក្រោយពីកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសួរនាំរួចបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចវេរប្រាក់ពីក្រុមហ៊ុន RUPIAHTOTO ពិតប្រាដមែន ព្រោះខ្លួនបានចូលធ្វើការក្នុងក្រុមហ៊ុនរយ:៤ខែ ហើយខ្លួនមានតួនាទីផ្នែកគណនេយ្យហើយខ្លួនបានបង្កើតអាខោនចំនួន០១ ទុកសម្រាប់ប្រើប្រាស់ខ្លួនឯង ដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ខ្លួនបានលួចវេរប្រាក់ពីគណនេយ្យក្រុមហ៊ុន មកអាខោនគណនេយ្យខ្លួនឯងចំនួន០៥លើកបានទឹកប្រាក់សរុបចំនួន៥៦៩,០០០,០០០រូពី (ប្រាំរយហុកសិបប្រាំបួនលានរូពី) ប្រាក់ឥណ្ឌូនេស៊ី បើគិតជាប្រាក់ថៃស្មើជាង១លានបាត ហើយប្រាក់ទាំងនោះខ្លួនបានដកចាយផង និងវេរទៅអោយម្ដាយនៅប្រទេសឥណ្ឌូនេស៊ីផង។ ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះតំណាងអោយក្រុមហ៊ុន RUPIAHTOTO និងចម្លើយរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនបន្តទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង ០៤នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែត្រ ឆ្នាំ២០២១នេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕ ដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា