ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោក សិទ្ធិ ឡោះ នាំយកអំណោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ចុះចែកជូនពលរដ្ឋ០៩គ្រួសារ នៅឃុំទ្រាស ស្រុកស្វាយចេក ដែលកំពុងជួបការខ្វះខាត...
Sat,02 October 2021 (Time 02:12 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 528នាក់)


ខេត្តបន្ទាយមានជ័យ៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ.លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក និងក្រុមការងារថ្នាក់ខេត្តបន្ទាយមានជ័យ ចុះជួយឃុំ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខសមាជិកសមាជិការគណបក្ស ប្រជាជនកម្ពុជា នៅឃុំទ្រាស នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ចែកជូនដល់ពលរដ្ឋក្រីក្រ០៩គ្រួសារ នៅឃុំទ្រាស ស្រុកស្វាយចេក ដែលកំពុងជួបការខ្វះខាតជីវភាពក្នុងអំឡុងពេលជម្ងឺកូវីដ-១៩ រាតត្បាត។ អំណោយដែលចែកជូនរួមមាន៖ អង្ករ ៤៥០ គីឡូក្រាម,ទឹកសុីអុីវ ០៩យួរ,ត្រី ខ ០៩យួរ,មី ៩កេសតូច,ទឹកត្រី ០៩យួរ,ទឹកសុទ្ធ១៨យួរ,ប៊ីចេង០៩ថង់,ប្រេងឆា០៩ដប,ទឹកក្រូច ១៨យួរ និង ថវិកា ចំនួន ៤៥០.០០០ រៀល (សែសុិបប្រាំមុឺនរៀល)។ ក្នុងមួយគ្រួសារទទួលបាន៖ ១-អង្ករ ៥០ គីឡូក្រាម,ទឹកសុីអុីវ០១យួរ,ត្រី ខ ០១យួរ,មី ០១ កេស,ទឹកត្រី០១យួរ,ទឹកសុទ្ធ០២យួរ,ទឹកក្រូច០២យួរ,ប្រេងឆា០១ដប,ប៊ីចេង០១ថង់,ថវិកា ចំនួន ៥ ម៉ឺនរៀល។ ឆ្លៀតក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដោយក្តីនឹករលឹក និង សូមអោយបងប្អូន ត្រូវទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់គ្នាៗ ចំពោះអ្នកគ្រប់អាយុ ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ និងសូមប្រកាន់ភ្ជាប់នូវ វិធានការ(៣ការពារ ៣កុំផង) ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩៕ ដោយ: លោក វ័ន ប៊ុនរើន ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2043 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7355 នាក់
ខែនេះ :
23193 នាក់
3 ខែនេះ :
77812 នាក់
សរុប :
1661739 នាក់