ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំមួយស្តីពីការពង្រឹងប្រសិទ្ធភាពការអនុវត្តន៍និតិវិធី និងនិតិវិធីរដ្ឋបាល ដល់កម្លាំងនគរបាលការិយាល័យជំនាញ ប្រចាំថៃ្ង ហើយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជាច្រើនរូប។ កិច្ចប្រជុំនេះផ្តោតលើរបៀបវរ:សំខាន់ៗចំនួន៣គឺរួមមាន៖ ទី១-ការពង្រឹងនិតិវិធី។ ទី២-ការពង្រឹងនិតិវិធីរដ្ឋបាល។ ទី៣-កិច្ចការងារបញ្ជូនសំណុំរឿងនិងដីការ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់នគរបាល ដើម្បីជម្រុញដល់នគរបាលគ្រប់ការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់លើការអនុវត្តន៍តួនាទី ភារកិច្ច ពិសេស ត្រូវពិនិត្យអោយបានល្អិតល្អន់លើការអនុវត្តន៍និតិវិធី ការចេញលិខិតស្នាមផ្សេងៗត្រូវពិនិត្យអោយបានត្រឹមត្រូវតាមបែបបទរដ្ឋបាល ចំពោះដីការតុលាការត្រូវចាត់បញ្ជូននិងអនុវត្តន៍អោយបានទាន់ពេលវេលា៕ ដោយ: លោក វ័ន ប៊ុនរើន ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា