ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីឌីអូ.!សមត្ថកិច្ចជំនាញនៃស្នងការខេត្ត បញ្ជូនជនសង្ស័យ៣នាក់ ជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ២៥ដុំ ទម្ងន់ស្មើ ២៤គ.ក្រ ៨៨៨.១៥ក្រាម ទៅតុលាការខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ហើយ.!!!
Tue,26 October 2021 (Time 04:07 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 444នាក់)


ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០ នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ក្រៅ និងបច្ចេកវិទ្យា កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលដោយ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអាយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចក្រោមដើមស្វាយ ប្រហែល១០ម៉ែត្រពីផ្លូវជាតិលេខ៥៩ (ចន្លោះគីឡូម៉ែតលេខ៩និង១០) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផល ចាប់ខ្លួនជនសង្ស័យ ១នាក់។ -ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន ចាប់យកវត្ថុតាង៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ២៥ដុំ ស្មើទម្ងន់ ២៤គ.ក្រ ៨៨៨.១៥ក្រាម។ លុះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣៥នាទី កម្លាំងជំនាញយើងបានសហការកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ក្រៅ និងបច្ចេកវិទ្យា កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តការស៊ើបអង្កេត ដោយកំណត់បានមុខសញ្ញា និងទីកន្លែងស្នាក់នៅរបស់មុខសញ្ញានៅក្នុងភូមិសាស្រ្តខេត្តសៀមរាប រួចបានស្នើសុំ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអាយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ពន្លាតដែនដី។ កម្លាំងជំនាញយើងបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានការសម្របសម្រួលពីលោក ថេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចាប់ខ្លួនមេក្លោងម្នាក់ទៀតនៅចំណុចមុខផ្ទះគ្មានលេខ បូរីអចលនទ្រព្យអង្គរ ភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រសាទបាគង់ ខេត្តសៀមរាប ព្រមទាំងឆែកឆេរលំនៅដ្ឋានខាងលើ ។ លទ្ធផល: ក-ឃាត់ខ្លួនជនសង្ស័យ ០២នាក់: ១-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ(ប្តី)។ ២-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ)។ ខ-វត្ថុតាងចាប់យកបាន: -ថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន ២កញ្ចប់តូច។ -ថ្នាំគ្រប់ពណ៌ក្រហម WY ចំនួន ៤កញ្ចប់។ -កូនជញ្ជីងថ្លឹងថ្នាំចំនួន០១ នឹងថង់សម្រាប់ច្រកមួយចំនួន។ គ-ចាប់យកសម្ភារៈរួមមាន៖ 1/រថយន្តចំនួន ០១គ្រឿង ស្លាកលេខ 2AX-7997។ -ទូរស័ព្ទដៃចំនួន ០៦គ្រឿង -ប្រាក់ថៃចំនួន ២៦,៣៥០បាត -ប្រាក់ខ្មែរ ៧,៨០០,០០០រៀល -ប្រាក់អាមេរិក ចំនួន ៨៨៥ ដុល្លារ -លោហធាតុពណ៌លឿងទុំ (កងដៃ១,ស្នៀតសក់១,បន្តោងខ្សែករ២,ខ្សែករ ៣ខ្សែរ)។ -ប័ណ្ណសម្គាល់រថយន្តចំនួន០៣សន្លឹក (2AX-7997 ;2B-7778; 2M7875)។ -កាតគ្រីម៉ូតូចំនួន០១។ -កូនសោ ១ចង្កោម ។ បន្ទាប់មកនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២២នឹង ៤៥នាទី សមត្ថកិច្ចយើងបានបន្តមកឆែកលំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាលទ្ធផលរួមមាន៖ 1/ទូដែកចំនួនពីរ(មិនទាន់បើក) 2/ប្រាក់ខ្មែរ ចំនួន ១៥៥,០០០រៀល 3/ប្រាក់ថៃចំនួន ២០,០០០ បាត 4/សៀវភៅកំណត់ហេតុចំនួន ៥ក្បាល 5/អាជ្ញាប័ណ្ណសម្គាល់ភ្ងាក់ងារវីងចំនួន ១សន្លឹក សរុបរួម ៖ ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់: ១-ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន ២-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ(ប្តី) ៣-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ ឆ្នាំ (ប្រពន្ធ) ខ-វត្ថុតាងចាប់យកបាន: 1/មេតំហ្វេតាមីន ២៥ដុំ ស្មើទម្ងន់ ២៤គ.ក្រ ៨៨៨.១៥ក្រាម 2/ថ្នាំញៀនមេតំហ្វេតាមីន(ICE)ចំនួន ២កញ្ចប់តូច 3/ថ្នាំគ្រប់ពណ៌ក្រហម WY ចំនួន ៤កញ្ចប់៕ ដោយ: លោក រឿន សុខា ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ករណី​បង្ក្រាប​ក្លឹប​ថាំង​ហ៊ួយ​ KTV បញ្ជូន​អ្នក​លក់គ្រឿងញៀន​តែ១៥​នាក់​ទេទៅ​តុលាការ​! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំប្រតិភូសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចូលជួបសម្តែងការគួរសមឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
25 នាក់
ម្សិលមិញ :
926 នាក់
សប្តាហ៍នេះ :
4187 នាក់
ខែនេះ :
10739 នាក់
3 ខែនេះ :
38299 នាក់
សរុប :
1409545 នាក់