ទីក្រុងហ៊ូគូស៊ីម៉ា៖ ក្រុមជម្រើសជាតិ គោព្រៃកម្ពុជា U23 បានឡើយក្នុងជំនួបជាមួយក្រុមសាម៉ូរ៉ៃជប៉ុន ក្នុងពានរង្វាន់ AFC U23 Asian Cup Qualifiers កាលពីព្រឹកមិញ វេលាម៉ោង១១ ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ ក្នុងលទ្ធផល ក្រុមសាម៉ូរ៉ៃជប៉ុន យកឈ្នះក្រុមគោព្រៃកម្ពុជា ក្នុងលទ្ធផល {4-V-0} ចប់ការប្រកួត។ ក្នុងការប្រកួត ក្រុមជម្រើសជាតិ U23 ជប៉ុប បានដាក់ការគាបសង្កត់មកលើក្រុមគោព្រៃកម្ពុជា តាំងពីបើកឆាកដំបូង ពោលគឺក្រុមគោព្រៃកម្ពុជា គ្មានឱកាសបណ្ដើរបាល់ទៅកាន់មុខទីរបស់ក្រុមសាម៉ូរ៉ៃជប៉ុនឡើយ។ ប្រាំបីនាទីបន្ទាប់នៃការប្រកួតបើកឆាក ក្រុមជប៉ុន បានស៊ុតបញ្ចូលទី១គ្រាប់ និងចុងម៉ោងបិទបញ្ចប់វគ្គទី១ ក្រុមជម្រើសជាតិU23ជប៉ុន បានបន្ថែមគ្រាប់បាល់១គ្រាប់ទៀត ធ្វើអោយចប់ការប្រកួយវគ្គទី១ ក្រុមជម្រើសជាតិU23ជប៉ុននាំមុខក្រុមគោព្រៃកម្ពុជា2ទល់និង0។ យ៉ាងណា ក្រុមសាម៉ូរ៉ៃជប៉ុន មិនទុកឱកាសឱ្យក្រុមគោព្រៃកម្ពុជា រកគ្រាប់បាល់តាមស្មើ ឬលេង ក្នុងតំបន់គ្រោះថ្នាក់របស់ពួកគេនោះទេ ក្រុមអធិរាជបាល់ទាត់អាស៊ីមួយនេះ នៅតែបន្តដាក់ការគាបសង្កត់ មកលើក្រុមគោព្រៃកម្ពុជា ស្ទើរតែដកដង្ហើមមិនរួចនោះឡើយ និងបានបន្ថែមគ្រាប់បាល់ចំនួន២គ្រាប់ទៀតរហូតដល់បញ្ចប់ការប្រកួត ក្រុមសាម៉ូរ៉ៃជប៉ុន បានយកឈ្នះក្នុងលទ្ធផល 4-V-0 និងត្រៀមជួបក្រុមចម្រុះសាសន៍ហុងកុង នៅ៣ថ្ងៃបន្ទាប់ទៀត។ ក្រុមជម្រើសជាតិU23កម្ពុជា ទំនងជាអស់ឱកាសបានឡើងទៅលេងវគ្គបន្ទាប់ហើយ ព្រោះបើអាចទប់ជប៉ុនត្រឹមស្មើ គឺនៅមានឱកាសអ៊ុតមើលក្រុមលេខ២ល្អទាំង១០ ដែលអាចឡើងទៅបង្គ្រប់ពូលជាបន្តទៀត តែបើចាញ់បែបនេះ គឺគ្មានសង្ឃឹមនោះទេ៕ ដោយ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍
ព័ត៌មានគួរចាប់អារម្មណ៍
បុរសម្នាក់ សម្លាប់សង្សារខ្លួនឯង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែង ណេត អនឡាញ ដំណើរការយ៉ាងរលូនក្នុងក្រុងសៀមរាប អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាប.!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមទូរទស្សន៍អនឡាញ នៅផ្លូវចុងកៅស៊ូ បង្កប់ក្នុងតារាងបាល់ទះ លោក វ៉ាន់ កំពុងបើកលេងយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋាននាំគ្នាសម្ងំសៀម មិនបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តដឹកភ្ញៀវទេសចរ ១គ្រឿង របស់ សណ្ឋាគារអាម៉ាន់សារ៉ា (AMAN SARA Hotel) ត្រូវដើមឈើបាក់រលំសង្កត់ នៅមុខ ប្រាសាទប្រែរូប ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តសាំយ៉ុងជាច្រើនដឹកធ្យូង ដូចហែរកឋិន កាត់មុខស្នាក់ការមេព្រៃនិងបរិស្ថាន យ៉ាងរំភើយ ស្ថិតភូមិពង្រលើ ស្រុកជីក្រែង តែមិនឃើញជំនាញធ្វើការបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា