ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តម អ៊ុំ រាត្រី យកអំណោយរបស់ក្រុមហ៊ុនលក់ប្រេងឥន្ធនៈតូតាល់ ទៅចែកជូនប្រជាពលរដ្ឋទីទាល់ក្រ និងរងគ្រោះដោយសារជំនន់ទឹកភ្លៀង.!!!
Thu,28 October 2021 (Time 01:26 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 472នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី យកអំណោយរបស់ក្រុមហ៊ុនលក់ប្រេងឥន្ធនៈតូតាល់ សាខាចែកចាយក្នុងក្រុងសេរីសោភ័ណ ទៅចែកជូនបងប្អូនប្រជាលរដ្ឋចំនួន១៥០ គ្រួសារ ដែលកំពុងជួបនូវការលំបាកផ្នែកជីវភាពក្នុងកាលៈទេសៈកូវីដ-១៩ និងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៦គីឡូក្រាម,មី១កេស,ត្រីខុស២យូរ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,សាប៊ូ ១ថង់,តង់១។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមហ៊ុនលក់ប្រេងឥន្ធនៈតូតាល់ ដែលបានជួយផ្ដល់នូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀងនាពេលនេះ ហើយក្នុងការជួយឧបត្ថម្ភនូវអំណោយនាពេលនេះ គឺជាការចូលរួមចែករំលែកនូវទុក្ខលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងនូវអំណរគុណនិងជូនពរចំពោះក្រុមហ៊ុនលក់ប្រេងឥន្ធនៈ តូតាល់ ជួបតែសំណាងល្អ និង.កាន់តែល្បីល្បាញ ក្នុងការដណ្ដើមទីផ្សារ ព្រោះថាប្រេងឥន្ធនៈតូតាល់នេះមានភាពល្បីល្បាញ មានគុណភាពល្អ យូរលង់ណាស់មកហើយ។ ចុងក្រោយឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តបង្ការការពារជំងឺឆ្លងកូវីដ-១៩ (៣ការពារ៣កុំផង) អោយបានខ្ជាប់ខ្ជួន បន្តអនុវត្តអនាម័យ បរិស្ថានអោយល្អស្អាត ដើម្បីសុខភាពយើងទាំងអស់គ្នា ពិសេសអំឡុងទឹកជំនន់នេះ ត្រូវមានការប្រុងប្រយ័ត្នបញ្ហាក្មេងៗ លេងទឹក ងូតទឹក ក្រែងមានគ្រោះថ្នាក់ជាយថាហេតុ៕ ដោយ: លោក វ័ន ប៊ុនរើន ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2319 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7631 នាក់
ខែនេះ :
23469 នាក់
3 ខែនេះ :
78088 នាក់
សរុប :
1662015 នាក់