ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកស្នងការខេត្តបន្ទាយមានជ័យ ចាត់តាំងកម្លាំងចុះអប់រំផ្សព្វផ្សាយស្តីពីជំនាញបង្ការ ពន្លត់អគ្គីភ័យ និង សង្គ្រោះ ដល់បុគ្គលិកតាមរោងចក្រ.!!!
Fri,29 October 2021 (Time 07:10 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 520នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះអប់រំផ្សព្វផ្សាយជំនាញ ពន្លត់ អគ្គីភ័យដល់បុគ្គលិករោងចក្រហាយតិច នៅតំបន់សេដ្ឋកិច្ចពិសេស អូរនាង ហើយក៏មានអ្នកចូលរួមចំនួន៣៨០នាក់ ស្រី ២០០នាក់ ផងដែរ ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី វឹក វើន នាយរងការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និង សង្គ្រោះ បានអោយដឹងថា គោលបំណងធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង និងជំនាញសំខាន់ៗចំនួនពីរគឺ៖ ទី១/-វិធីប្រើប្រាស់ ថែរក្សា បំពង់ពន្លត់អគ្គិភ័យ។ ទី២/-ការជម្លៀសជនរងគ្រោះចេញពីកន្លែងកើតហេតុ។ លោកវរសេនីយ៍ឯង ពិន សេរី នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គីភ័យ និង សង្គ្រោះ បានថ្លែងថា ការធ្វើបទបង្ហាញបណ្តុះបណ្តាលជំនាញពន្លត់អគ្គិភ័យ ដល់តាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន និងពលរដ្ឋតាមមូលដ្ឋាន គឺជារឿងសំខាន់បំផុត ព្រោះជាប្រយោជន៍ធ្វើអោយពលរដ្ឋទាំងអស់មានជាម្ចាស់ការ ក្នុងគ្រាមានអាសន្ន អាចចេះប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ និង ការជម្លៀសជនរងគ្រោះចេញពីកន្លែងគ្រោះថ្នាក់ទៅកន្លែងមានសុវត្ថិភាព៕ ដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2302 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7614 នាក់
ខែនេះ :
23452 នាក់
3 ខែនេះ :
78071 នាក់
សរុប :
1661998 នាក់