ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ទីតាំងល្បែងជល់មាន់ អាប៉ោង មួយកន្លែង ក្នុងភូមិទន្លេបាទី កំពុងប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្លើន មិនខ្លាចឆ្លងជំងឺកូវីដ-១៩ និងមិនរំខានដល់អាជ្ញាធរសមត្ថកិច្ចស្រុកបាទី បង្ក្រាប់.!!!
Sun,03 October 2021 (Time 12:42 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 601នាក់)


ខេត្តតាកែវ៖ ល្បីកក្រើកទៀតហើយ មានទីតាំងបញ្ជល់មាន់ អាប៉ោង មួយកន្លែង ស្ថិតក្នុងភូមិទន្លេបាទី ឃុំជន្លង់ ស្រុកបាទី កំពុងបើកលេងប្រមូលផ្តុំគ្នាភ្នាល់ដាក់ប្រាក់ក្នុងមួយគូៗ រាប់លានរៀល ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការបង្ក្រាប ដើម្បីធានាបានភូមិឃុំមានសុវត្ថិភាពទាំង០៩ចំនុច និង ដើម្បីបង្ការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩ កុំអោយឆ្លងចូលសហគមន៍នៅឡើយទេ នេះបើយោងប្រភពពីប្រជាពលរដ្ឋដែលបានរាយការណ៍មកអង្គភាពយើងខ្ញុំ ធ្វើការចុះផ្សព្វផ្សាយ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ដើម្បីអោយសារមួយនេះ ដល់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានដឹង ជាពិសេស លោកស្នងការខេត្តតាកែវ សូមមេត្តាជួយអន្តរាគមន៍ និង ដាក់កម្លាំងចុះស៊ើបអង្កេតបង្ក្រាបទីតាំងជល់មាន់ខាងលើនជផង។ ប្រភពបានបញ្ជាក់អោយដឹងថា៖ ទីតាំងជល់មាន់ អាប៉ោង ដ៏ធំ ខាងលើ ជារបស់(លោក ដេត) នៅចំនុចចុះពីផ្លូវជាតិមួយគីឡូម៉ែត្រ ដល់រមណីយដ្ឋានទន្លេបាទី រួចបត់ឆ្វេង ចូលតាមរបងឯកឧត្តម សុខ អាន ចម្ងាយ ៣ គីឡូម៉ែត្រ លេងនៅក្នុងព្រៃ។ ករណីខាងលើ សារព័ត៌មានយើងខ្ញុំ មិនអាចសុំការបកស្រាយបំភ្លឺពីលោក អធិការ ស្រុកបាទី បាននៅឡើយទេ ដោយពុំស្គាល់លេខទូរស័ព្ទរបស់លោក ហើយសារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ ក្នុងនាមជាព្រាបនាំសារពីប្រជាពលរដ្ឋ ជូនទៅដល់រាជរដ្ឋាភិបាល បានដឹងបានជ្រាបតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោន ឬជាន់ពន្លិចបុគ្គលណាម្នាក់ អោយរើអើងឡើយ ហើយបើសាមីខ្លួនគិតថា ព័ត៌មានមួយនេះ មិនមានភាពសុក្រិត និងយុត្តិធម៌ សម្រាប់ខ្លួន នៃការចុះផ្សាយនោះ អង្គភាពយើងខ្ញុំរងចាំបកស្រាយបំភ្លឺពីសាមី ឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖📲Tell 092190098/0886606773៕ ដោយ: លោក សេង រ័ត្ន និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1952 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7264 នាក់
ខែនេះ :
23102 នាក់
3 ខែនេះ :
77721 នាក់
សរុប :
1661648 នាក់