ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីនាំពលករ ឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ទៅតុលាការហើយនៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១ នេះ នេះបើងយោពីលោកវរសេនីយ៍ត្រី ធឿង វាសនា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សបានអោយដឹងថា យោងតាមរបាយការណ៍ររបស់លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ និង កំណត់ហេតុ ស្ដាប់ចម្លើយបំភ្លឺ របស់ពលករចំនួន០៦នាក់ បានបំភ្លឺថា៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ពួកគេបានសម្រេចចិត្តថា នឹង ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយបានទំនាក់ទំនងជាមួយមេខ្យល់(ពុំស្គាល់ឈ្មោះ) តាមរយ:ទូរស័ព្ទ ដោយមេខ្យល់រូបនោះយកប្រាក់តម្លៃជូនឆ្លងដែនទៅប្រទេសថៃ ក្នុងម្នាក់ ៥,០០០ បាតប្រាក់ថៃ (ប្រាំពាន់បាត) ហើយនៅវេលាម៉ោង១៣ និង ៣០ នាទី ថ្ងៃដដែលនោះ ពួកគេបានរងចាំមេខ្យល់មកយក នៅមុខសួនស្នហ៍ជនបទ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ មួយសន្ទុះក្រោយមកមានរថយន្ត០១គ្រឿង ម៉ាកលុចស៊ីស ពណ៌ប្រផេះ ពាក់ផ្លាកលេខ ប.មានជ័យ 2B-1911 មកយកពួកគាត់ ហើយចេញដំណើរទៅ ពេលទៅដល់ចំណុចចម្ការកៅស៊ូមួយកន្លែង ស្រាប់តែមានមនុស្សប្រុសម្នាក់ទៀតឈ្មោះ យ៉ុង វីរ: ឡើងឡានទៅជាមួយពួកខ្លួនដែរ ដោយរូបគេប្រាប់ថា រូបគេជាអ្នកនាំពួកខ្លួនឆ្លងដែនទៅប្រទេសថៃ លុះជិះដល់ចំណុចប៉ុស្តិ៍ដើមព្រីង ក៏ត្រូវបានកម្លាំងយោធាឃាត់រថយន្ត ហើយធ្វើការសួរនាំ និង ឃាត់ពួកខ្លួនបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតែម្ដង ។ លោកវរសេនីយ៍ត្រី ធឿង វាសនា បានបន្តទៀតថា ជនសង្ស័យជាម្ចាស់រថយន្តដឹកពលករនោះឈ្មោះ វ៉ែន វឿន ភេទប្រុស អាយុ៥៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកឈ្មោះ យ៉ុង វីរ: ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យទាំ០២នាក់ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេបានសហការគ្នាដើម្បីដឹកពលករ និងនាំឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ពិតប្រាកដមែន ។ ដោយផ្អែកលើការឆ្លើយបំភ្លឺពីពលករទាំង០៦នាក់ និងតាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ទើបកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើសបានអោយសារព័ត៌មានក្នុងស្រុកដឹងថា ការផ្ដើមឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង០៨ និង ២៨ នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ហើយលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ចំណែកពលករទាំង០៦នាក់ ត្រូវបានកម្លាំងធ្វើកិច្ចសន្យាអប់រំអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ៕ ដោយ: លោក វ័ន ប៊ុនរើន ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)
ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ប្រទះឃើញស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចសន្និដ្ឋានថា ដេកគាំងបេះដូងស្លាប់ នៅក្រុងប៉ោយប៉ែត (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា