ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយសារព័ត៌មាន {គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍} ដឹងថា៖ យោងតាមម្ចាស់ដើមបណ្ដឹងឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ខ្លួនបានទុកម៉ូតូ នៅមុខបន្ទប់ជួលរបស់ខ្លួន ដោយមិនបានដកកូនសោរចេញពីម៉ូតូ បន្ទាប់មកនៅវេលាម៉ោង១០ និង ៣០ នាទី ស្រាប់តែមានមនុស្សប្រុសម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្លួនតែម្ដង។បន្ទាប់មកខ្លួនបានឆែកកាមេររ៉ាសុវត្ថិភាពមើលហើយ បានដឹងពីអត្តសញ្ញាណរបស់ជនសង្ស័យ ហើយខ្លួនក៏បានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីជួយអន្តរាគមន៍។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ម៉ាប់ រ៉ាន់យ៉ា ភេទប្រុស អាយុ២៧ ដែល បច្ចុប្បន្ន រស់នៅភូមិបាលិលេយ្យ២ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។ យោងតាមចម្លើយពីជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ដែលចតទុកចោលនៅមុខបន្ទប់ជួលរបស់ដើមបណ្ដឹងពិតប្រាកដមែន ពេលលួចបានខ្លួនជិះទៅបម្រុងយកទៅដាក់បញ្ចាំ តែត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបានភ្លាម។ លោកមេបញ្ជាការអាវុធហត្ថក្រុង បានបន្តថា៖ ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយរបស់ជនសង្ស័យ រួមនិងមានវត្ថុតាងផងនោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តផងដែរ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានអោយដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅវេលាម៉ោង ១៣ និង ១២ នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និងដោយមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្ត ធ្វើការ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីហើយ ចំណែកវត្ថុតាងម៉ូតូត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុប៉ោយប៉ែតប្រគល់ទៅអោយម្ចាស់ដើមវិញហើយ៕ ដោយ: លោក រឿន សុខា ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា