ខេត្តស្រះកែវ៖ កាលពីថ្ងៃទី០៨ ខែតុលា ២០២១ កម្លាំងយោធាថៃប្រចាំការតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្រ្តស្រុកតាព្រះយ៉ា ក្រោយទទួលបានសេចក្ដីរាយការណ៍មកថា មានការលួចនាំម៉ូតូបញ្ជូនទៅលក់អោយនាយទុនជនជាតិខ្មែរតាមច្រករបៀង ត្រង់បរិវេណភូមិ រ៉មត្រៃ ឃុំទព័ស្ដេច ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សមត្ថកិច្ចថៃបានដឹកនាំកម្លាំងល្បាតត្រួតពិនិត្យ និងបានចាប់ខ្លួនបណ្ដាញលួចនាំម៉ូតូ បញ្ជូនទៅលក់នៅប្រទេសជិតខាងចំនួន៦គ្រឿង ព្រមទាំងជនត្រូវចោទ៥នាក់ទៀត។ សូមជំរាបថា៖ បន្ទាប់ពីការត្រួតពិនិត្យរបស់សមត្ថកិច្ចថៃរកឃើញថា មានវត្ថុតាងម៉ូតូចំនួន៦គ្រឿង រួមមាន៖ម៉ូតូ ម៉ូតូ ម៉ាក Honda Scopy ព៌ណសចំនួន៣គ្រឿង,ម៉ូតូ Honda ADV ព៌ណខ្មៅចំនួន២គ្រឿង និង ម៉ូតូម៉ាក Honda ADV ព៌ណក្រហម១គ្រឿង និងចាប់ខ្លួនជនត្រូវចោទជាជនជាតិថៃបានចំនួន៥នាក់ ដែលអ្នកទាំងអស់រស់នៅក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។ បន្ទាប់ពីសមត្ថកិច្ចសួរចម្លើយ បុរសជាតិថៃឈ្មោះ សុ វីត បានសារភាពថា ពួកគេត្រូវបានជួលពី (ចែ ណាង) មិនស្គាល់នាមត្រកូលពិត ជួលអោយបើកម៉ូតូ បញ្ជូនទៅអោយនាយទុនជនជាតិខ្មែរ ដោយបានថ្លៃឈ្នួលក្នុងមួយគ្រឿង៥០០បាត។ បច្ចុប្បន្ន: សមត្ថកិច្ចស្រុកតាព្រះយ៉ា បញ្ជូនជនត្រូវចោទទាំង៥នាក់ រួមទាំងវត្ថុតាង ទៅអោយសមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕ លោក ស៊ុយ វុទ្ធី ប្រធានគ្រប់គ្រងព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
បុរសម្នាក់ សម្លាប់សង្សារខ្លួនឯង ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែង ណេត អនឡាញ ដំណើរការយ៉ាងរលូនក្នុងក្រុងសៀមរាប អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាប.!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមទូរទស្សន៍អនឡាញ នៅផ្លូវចុងកៅស៊ូ បង្កប់ក្នុងតារាងបាល់ទះ លោក វ៉ាន់ កំពុងបើកលេងយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋាននាំគ្នាសម្ងំសៀម មិនបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តដឹកភ្ញៀវទេសចរ ១គ្រឿង របស់ សណ្ឋាគារអាម៉ាន់សារ៉ា (AMAN SARA Hotel) ត្រូវដើមឈើបាក់រលំសង្កត់ នៅមុខ ប្រាសាទប្រែរូប ខេត្តសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រថយន្តសាំយ៉ុងជាច្រើនដឹកធ្យូង ដូចហែរកឋិន កាត់មុខស្នាក់ការមេព្រៃនិងបរិស្ថាន យ៉ាងរំភើយ ស្ថិតភូមិពង្រលើ ស្រុកជីក្រែង តែមិនឃើញជំនាញធ្វើការបង្ក្រាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា