ខេត្តសៀមរាប៖ មេឈ្មួញរកស៊ីដឹកជញ្ជូនបទល្មើសឈើខុសច្បាប់និងកាប់បំផ្លិញបំផ្លាញ់ព្រៃឈើឈ្មោះ ចាន់ ណា ដែលល្បីជិតមួយទស្សវត្ស មកហើយ ក្នុងរឿងមុខជំនួញជួញដូរឈើខុសច្បាប់ តែមិនឃើញមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ឬស្ថាប័នពាក់ពន្ធ័មួយណាធ្វើការបង្រ្កាប ជាពិសេស លោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោក ទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មិនដែលធ្វើការឃាត់ខ្លួននិងបង្រ្កាបឡើយ។ មហាជនដាក់ការសង្ស័យថា មេឈ្មួញដ៏ល្បី ឈ្មោះ ចាន់ ណា សែនដង្វាយថ្វាយចំបេះដូងមន្ត្រីជំនាញ ឈ្មោះលោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើនិងលោក ទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តសៀមរាប ហើយទេដឹង.? បានជាមេឈ្មួញឧក្រិដ្ឋជនឈ្មោះ ចាន់ ណា រកស៊ីមុខជំនួញខុសច្បាប់ខាងកាប់បំផ្លិចបំផ្លាញ់ព្រៃឈើនិងដឹកជញ្ជូនឈើខុសច្បាប់ បានយ៉ាងសកម្ម សម្រុកចូលក្នុងខេត្តសៀមរាប ចែកចាយតាមបណ្ដារដេប៉ូលក់ឈើ បានយ៉ាងរលូន បែរជាគ្មានអ្នកទប់ស្កាត់និងបង្រ្កាបសោះ។ ឯណាទៅ.? ច្បាប់ស្ដីអំពីការទប់ស្កាត់បទល្មើសធុនធានធម្មជាតិ ។ បើយោងតាមប្រភពៈ ពីបណ្ដាញសង្គមផ្សព្វផ្សារព័ត៌មានក្នុងស្រុកមួយចំនួនបានលើកឡើងនៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០២១ ថា មេឧក្រិដ្ឋជនបំផ្លិចបំផ្លាញព្រៃឈើនៅក្នុងខេត្តសៀមរាប ឈ្មោះ ចាន់ ណា បានរកស៊ីចិព្ចឹាមសម្ថតកិច្ចជំនាញរដ្ឋបាលព្រៃឈើពេញមួយខេត្តសៀមរាបតែម្ដង សម្ថតកិច្ចគ្រប់ស្ថាប័នមិនហ៊ានធ្វើការបង្រ្កាបមេឈ្មួញឧក្រិដ្ឋជនរូបនេះទេ។ ប្រជាពលរដ្ឋក៏ដូចជាមហាជន កំពុងនាំគ្នាងឿងឆ្ងល់ថា ឈើគេដឹកលើដងផ្លូវភ្លូកទឹកភ្លូកដី តាមរថយន្ត តាមរម៉ក ពាស់ពេញផ្លូវ ឆ្លង់កាត់មុខទីស្នាក់ការរបស់មន្រ្តីស្ទើរគ្រប់ស្ថាប័ន បែរជាគ្មានមន្ត្រីជំនាញម្នាក់ណាធ្វើការបង្រ្កាប ឬមួយមន្ត្រីជំនាញ ធ្វើការងារអង្គុយចាំតែរាប់ក្បាលឡាន រម៉ក ដាក់ខែ ទើបបណ្តោយអោយបទល្មើសឈើដឹកទៅមុខបន្តបានយ៉ាងដូច្នេះ.! សុំខ្លាចហើយមន្រ្តីជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប.?។ ប្រភពព័ត៌មានបន្តការរិះគន់ថា៖ តើលោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក ទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប ដាក់កូនចៅគ្រប់តំបន់តាមទីស្នាក់ការនានាអោយចាំយកតែលុយពុករលួយក្រោមតុលើតុជូនលោកឬ.? ទើបមិបបង្រ្កាបបទល្មើស.? ទើបបណ្តែតបណ្តោយអិយក្រុមឈ្មួញឈើទាំងនេះ ដឹកជញ្ជូបឈើ ទៅបានយ៉ាងរលូនឆ្លងកាត់មុខទីស្នាក់បាន២៤ម៉ោង យ៉ាងរំភើយ ដោយមិនរំខានដល់កូនចៅលោកយ៉ាងដូច្នោះ.!។ ជុំវិញករណីពាកពន្ធ័ខាងលើ បើសិនជាសារមុីខ្លួន ឈ្មោះ ចាន់ ណា ដែលជាមេឈ្មួញរកស៊ីដឹកជញ្ជូបឈើខុសច្បាប់ រួមនឹងមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ មិនសុខចិត្ត ក្នុងការផ្សព្វផ្សាយព័ត៌មាន ក្រុមការងារយើង រងចាំបកស្រាយបំភ្លឺជានិច្ចនៅរាល់ម៉ោងធ្វើការ។ ដោយៈ លោក សួន ចំណាប់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចង្អុរបង្ហាញ ដល់កម្លាំងក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់ផ្សារកណ្តាល.!!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ផឹង សុខេន (ហៅ ភន) និងលោកស្រី លាភ គន្ធា បុត្រាបុត្រី បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន ៣៥០០ ដុល្លារ បូករួមនិងថវិកាបានមកពីសប្បុរសជននានា ២ លានរៀល សម្រេចស្តារផ្លូវមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ ក្នុងភូមិកៅបី និង ភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សម្ដេចក្រឡាហោម ស ខេង បើកពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បីរាប់ឆ្នាំហើយលោក ចន្ថា មេឈ្មួញខាងរកស៊ីបទល្មើសឈើខុសច្បាប់ អាជ្ញាធរមានសម្ថតកិច្ចមិនហ៊ានធ្វើការបង្រ្កាប ព្រោះខ្លាចបាត់ប្រាក់ចំណូលរបស់ខ្លួននិងបក្សពួក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា