ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន យាងចុះជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជានុរាស្ត្រ ចំនួន១៥០គ្រួសារ នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង...
Mon,11 January 2021 (Time 10:39 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 653នាក់)


ខេត្តកំពង់ឆ្នាំង៖ ដោយមើលឃើញពីទុក្ខលំបាកប្រជានុរាស្រ្ត ចំនួន១៥០គ្រួសារ ដែលរស់នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានយាងដល់ និងជួបសំណេះសំណាល សួរសុខទុក្ខប្រជានុរាស្ត្រ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដ៏ថ្លៃថ្លា ដែលអ្នកអង្គម្ចាស់ បានសព្វព្រះហឫទ័យ ប្រជានុរាស្ត្របានលើកឡើងអំពីទុក្ខលំបាក ក្នុងរឿងជីវភាពរស់នៅប្រចាំថ្ងៃ ទាក់ទងនឹងការអាស្រ័យផលលើផ្ទៃបឹងអភិរក្សបឹងពោធិ ដែលមានទំហំប្រមាណ ៤៧ ហិចតា ជាប្រភេទបឹងធម្មជាតិ សម្រាប់អាស្រ័យផលជាសមូហភាព។ ក្នុងនោះមានប្រជាពលរដ្ឋចំនួនបួនភូមិ ដែលប្រើប្រាស់ និងអាស្រ័យផលនៅលើបឹង១នោះ មានដូចជា បេះត្រកួន ដកព្រលឹត រកត្រី ក្តាម ខ្យង ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដោយមើលឃើញពីអត្ថប្រយោជន៍នៃបឹងធម្មជាតិ១នេះ ប្រជាពលរដ្ឋបានចូលរួមថែរក្សាការពារ និងអភិរក្ស កុំអោយបាត់បង់ទ្រង់ទ្រាយដើម ហើយមិនអនុញ្ញាតអោយប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ចាប់ត្រីលើផ្ទៃបឹងធម្មជាតិនេះជាដាច់ខាត ព្រោះអាចបណ្តាលអោយបាត់បង់ពូជត្រីធម្មជាតិ ដែលអ្នកភូមិបានកំពុងប្រើប្រាស់អាស្រ័យផល តាមបែបលក្ខណ:គ្រួសារ មកដល់ពេលបច្ចប្បន្ននេះ។ ហេតុដូច្នេះ ប្រជានុរាស្ត្រសុំសំណូមពរដល់អាជ្ញាធរមេត្តា ជួយផ្តល់លទ្ធភាព ដល់ប្រជាពលរដ្ឋ ដើម្បីបានថែរក្សាការពារ និងអភិរក្ស បឹងធម្មជាតិមួយនេះ ទុកជាសម្បត្តិរួម ព្រោះជាកេរតំណែលរបស់ដូនតា ម្យ៉ាងវិញទៀតមានបុរាណដ្ឋានមួយនៅប៉ែកខាងលិច នៃមាត់បឹង អ្នកភូមិហៅថា ប្រាសាទទួលក្រសាំង។ បច្ចុប្បន្ន: ប្រាសាទនេះបានបាក់បែក ខូចខាតអស់ទាំងស្រុង នៅសល់តែតួរខឿនប្រាសាទដែលមានទំហំ (១៥x២០ ម៉) ហើយប្រជានុរាស្ត្រ បាននាំគ្នាកសាងសាលាបុណ្យមួយខ្នង នៅក្បែរប្រាសាទនោះ ទុកសម្រាប់ធ្វើបុណ្យរួមឬ បុណ្យភូមិ នៅពេលជាមួយគ្នានោះផងដែរអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានប្រលែងត្រីពូជ ចូលទៅក្នុងបឹងដើម្បីទុកជានិមិត្តសញ្ញា នៃការចូលរួមថែរក្សា ការពារ និងអភិរក្សត្រី នៅក្នុងបឹងធម្មជាតិ ដើម្បីបម្រើនូវប្រយោជន៍របស់អ្នកភូមិដែលប្រើប្រាស់ និងអាស្រ័យផល នៅលើបឹង១នោះ ដោយមើលឃើញពីផលលំបាក់ និងជីវភាពខ្វះខាតរបស់ប្រជានុរាស្ត្រ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន សុំអោយអ្នកភូមិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន មេត្តាចូលរួមជួយថែរក្សាការពារ បឹងធម្មជាតិ និងទីទួលបុរាណដ្ឋានមួយនេះ អោយបានគង់វង្សតរៀងទៅ។ នាឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន បានផ្តាំផ្ញើ សូមអោយប្រជាពលរដ្ឋ រក្សាអនាម័យ ពាក់ម៉ាស់សម្អាតដៃនឹងសាប៊ូ ឬទឹកអាកុល អោយបានញឹកញាប់ ដើម្បីការពារ កុំអោយឆ្លងជំងឺរកូវីដ-១៩ និងបាននាំព្រះរាជបន្ទូលសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះនរោត្ដម មុនីនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ ដល់ព្រះជានុរាស្ត្រ ដែលជាកូនជាចៅរបស់ព្រះអង្គ ជានិច្ចកាលព្រះអង្គទាំងទ្វេរ តែងតែយកព្រះរាជហឬទ័យ ទុកដាក់ចំពោះកូនចៅរបស់ព្រះអង្គ គ្រប់ទីកន្លែង នៅទូទាំងប្រទេស ប្រជានុរាស្ត្រទាំងអស់ បានក្រាបថ្វាយបង្គំ ដោយទឹកចិត្តសប្បាយរីករាយលាយឡំនឹងទឹកភ្នែក ចំពោះអ្នកអង្គម្ចាស់ យកព្រះទ័យទុកដាក់លើប្រជារាស្ត្រ ដែលលំបាកទីទាល់ក្រ ព្រមទាំងបានសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ឃុំគ្រងថែរក្សា សូមអោយអ្នកអង្គម្ចាស់ មានព្រះសុខភាពល្អ កម្លាំងពលាំងមាំមួន ព្រះជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ: គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1810 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7122 នាក់
ខែនេះ :
22960 នាក់
3 ខែនេះ :
77579 នាក់
សរុប :
1661506 នាក់